ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្តីបរិស្ថានដែនប្រចាំការដែន ព្រៃបឹងពែរខេត្តកំពង់ធំ អោយមន្រ្តីក្រោមឱវាទប្រព្រឹត្តអំពេីពុករលួយកាន់តែ ខ្លាំង !
Sun,22 April 2018 (Time 03:45 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1070នាក់)


កំពង់ធំ៖ព្រៃបឹងពែរខេត្តកំពង់ធំស្ទើរតែរលាយហិនហោចខណៈមន្រ្តីបរិស្ថានដែនប្រចាំការខេត្តកំពង់ធំអោយមន្រ្តីក្រោមឱវាទប្រព្រឹត្តអំពេីពុករលួយកាន់តែខ្លាំងដោយយកលុយពីក្រុម អ្នកអារឈេីនិងដឹកជញ្ជូនតាម គោយន្តកន្រៃ្ត ៨០០០០រៀលទៅ១០០០០០រៀលក្នុងមួយជើងដោយប្រជាពលរដ្ឋសំណូមពរឲ្យ  លោកចៅហ្វាយខេត្តកំពង់ធំគួរមានវិធានការក្តៅចំពោះមន្រ្តីខិលខូចទាំងនោះដើម្បីរក្សារសម្លេងឆ្នោតគណបក្សប្រជាជនកម្ពុជា។
តាមការអោយដឹងពីប្រជាពលរដ្ឋអ្នកអារឈេីនិងដឹកជញ្ជូនតាម គោយន្តកន្រៃ្តនៅក្នុង ឃំុទួលគ្រេីល និង ឃំុសាលាវិស័យស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំបានអោយដឹងថា បេីចូលទៅអារឈេីខាងស្នាក់ការទន្លេស្កូវ ត្រូវបង់លុយមុន៨០០០០រៀលទៅ១០០០០០រៀលទៅមន្រ្តីបរិស្ថានដែនប្រចាំការនៅទីនោះបេីមិនបានបង់មុនទេនៅពេលចេញមកវិញពីរ២០០០០០រៀលទៅ៣០០០០០រៀ។
តាមការអោយដឹងពីមន្រ្តីបរិស្ថានដែនខេត្តព្រះវិហារថា បរិស្ថានខេត្តកំពង់ធំ ចូលមកនៅក្នុងដែនព្រះវិហារ និងអោយប្រជាពលរដ្ឋ ប្រព្រឹត្តបទល្មេីសព្រៃឈេី និង យកលុយនៅក្នុងដែនព្រះវិហារទៀតផង។ 
ដូចជាឈ្មោះលីមេស្នាក់ការអណ្តាសតែងតែបេីករថយន្តមកកាក់យកលុយនៅភូមិជីអោកនិងអោកូនចៅមកយកលុយនៅក្នុងដែនព្រះវិហារជាប្រចាំថ្ងៃ។ហេតុដូចនេះហេីយបានជាប្រជាពលរដ្ឋរិះគន់ចំពោះ ។ 
លោកស្រេងនាយកដែនទេីបឡេីងថ្មីថាបេីមានមន្រ្តីបែបនេះបន្តទៀតសម្លេងឆ្នោតនិងធ្លាក់ចុះកាន់ខ្លាំងនៅក្នុងភូមិឃំុដែរលោកស្រេងកាន់សព្វថ្ងៃនេះពីព្រោះលោកធ្លាប់មានប្រវត្តិមួយលេីករួចទៅហេីយពីបញ្ហានេះ។
ប្រជាពលរដ្ឋស្នេីអោយលោកសុខលូអភិបាលខេត្តកំពង់ធំគួរមានវិធានការបង្រ្កាប់មន្រ្តីបរិស្ថានណាមិនអនុវត្តច្បាប់និងមិនបណ្តែតបណ្តោយអោយដំបៅកាន់តែរីកធំ ទៀតទេ បេី មិនព្យាបាលទាន់ពេល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1186 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8335 នាក់
ខែនេះ :
27887 នាក់
3 ខែនេះ :
61720 នាក់
សរុប :
2512427 នាក់