ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអាស្រូវលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ លេចចេញបន្តិចម្តងៗហើយ គ្មានមន្ត្រីថ្នាក់លើចាត់វិធានការទេ!
Tue,01 May 2018 (Time 04:37 PM)
ដោយ ៖ មន្ថា (ចំនួនអ្នកអាន: 3951នាក់)


បន្ទាយមានជ័យៈ នៅថ្ងៃទី ២២ ខែ មេសា ឆ្នាំ២០១៨ សារព័ត៌មានខ្មែរជាយដែន បានទទួលព័ត៌មាន និង ឯកសារមួយចំនួន  ដែលជាប់ទាក់ទង ជាមួយលោក ប្រាក់ ប៉ូលី ជាប្រធានមន្ទីរសុរិយោដី ខេត្ត បន្ទាយមានជ័យ ។

លោក ប្រាក់ ប៉ូលី មានរូបរាងសង្ហារ ដែលមានចរិតសុភាពរាបសារ ហើយងាយស្រួលក្នុងការទំនាក់ ទំនង មើលទៅមិនសូវមានការរើសអើង ។ លោកតំណែងជាប្រធានការិយាល័យ បានផ្លោះទៅជាប្រ ធានមន្ទីរសុរិយោដីខេត្តបន្ទាយមានជ័យ បន្ទាប់ពីលោក លី សារី បានត្រូវបានរាជរដ្ឋាភិបាលតែង តាំង ទៅជាអភិបាលរង ខេត្តបន្ទាយមានជ័យ ។ ក្នុងខណៈលោក ចូលកាន់ដំណែងជាប្រធានមន្ទីរសុរិយោដី ខេត្តបន្ទាយមានជ័យ មានការចម្រូងច្រាសជាច្រើន ដោយសារតែលោក បានផ្លោះរំលង អនុប្រធាន មន្ទីរជាច្រើននាក់  ដែលអនុប្រធានមន្ទីរមួយនេះសុទ្ធតែមានសមត្ថភាព និង មានអតីតៈភាពការងារ បំរើការងារយូរឆ្នាំមកហើយ មិនត្រូវបានទទួលដំណែងនេះ ស្រាប់តែលេចមុខ លោកប្រាក់ ប៉ូលី ចូលមក កាន់ដំណែង ដោយមានឯកឧត្ត​ម អ៊ឹម ឈុនលឹម ជាអ្នកជួយការពារ និងជួយបកស្រាយ ចំពោះភាព ប្រក្រតីមួយចំនួន ដែលកំពុងតែប្រតិកម្មនៅក្នុង មន្ទីរសុរិយាដី ។ ចំពោះការទទួលដំណែងលោតផ្លោះ រំលងមន្ត្រីអនុធានជាចាស់នៅក្នុងមន្ទីរសុរិយោដីនេះ ត្រូវបានមន្ត្រី នៅក្នុងខេត្ត និង អ្នកច្បាប់បានដាក់ ការសង្ស័យ នឹងអាចពាក់ព័ន្ធអំពើពុករលួយ ណាមួយ ដែលអាចកើតក្នុងការតែងតាំងនេះ ។

ក្នុងការចូលកាន់ដំណែងរបស់លោក ប្រាក់ បូលី នេះ ត្រូវបានគេឃើញថា” លោក បានរៀបចំសេនារី យ៉ូ ដោយបានរៀបចំទុកជាស្រាច់ ជាបណ្តាញចាត់តាំង ដើម្បីទទួលបានលុយកាក់ ក្នុងត្រកូលរបស់ ខ្លួន”  ដូចជាៈ លោក ប្រាក់ ប៉ូលីន ត្រូវជាបងបង្កើត របស់លោក ក្លាយជាអនុប្រធានការិយាល័យ សុរិយោដី ក្រុងប៉ោយប៉ែត និងប្អូនប្រុសបង្កើតរបស់លោក ឈ្មោះ ប្រាក់ ប៉ូទី ហៅ (វណ្ណ ថន ឈ្មោះនេះជាឈ្មោះគ្រូបង្រៀន ដែលទិញឈ្មោះគេ កាលពីឆ្នាំ២០១៦ ) ជាអ្នកកាន់ត្រារបស់ប្រធានមន្ទីរ សុរិយោដី ខេត្ត សម្រាប់បោះត្រាផ្សេងៗ ។

ក្នុងពេលថ្មីៗនេះ មានលិខិតលេខ ១២៦/១៨. ស ជណ ចុះនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០១៨ របស់សាលា ខេត្តបន្ទាយមានជ័យ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅសង្កាត់ អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ទទួលយកនូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចនវត្ថុ  ចំពោះដីដែលស្ថិត នៅក្នុងតំបន់វិនិច្ឆ័យ ក្នុងភូមិអូរអំបិល និង ភូមិរោងម៉ាស៊ីន ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ  ដែលត្រូវចែកជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៨ ដល់ថ្ងៃទី ០៤ ខែ មេសា ឆ្នាំ២០១៨  នៅបរិវេណវត្តសុភមង្គល ។

លិខិតលេខ ១៥២. សជណ ចុះថ្ងៃទី ១១ ខែមេសា ឆ្នាំ២០១៨ របស់សាលាខេត្តបន្ទាយមានជ័យ បាន ជូនដំណឹងដល់ប្រជាពលរដ្ឋ ក្នុងតំបន់វិនិច្ឆ័យ ចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ទទួលយកនូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចនវត្ថុ នៅថ្ងៃទី១២មេសាឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណវត្តស្រះត្រាច ។

លិខិតទាំងពីរនេះហើយ ត្រូវបានប្រជាពលរដ្ឋ មានការរិៈគន់យ៉ាងខ្លាំង ចំពោះលោក ប្រាក់ ប៉ូលី ដែល ទុកពន្យារពេលជាបន្តបន្ទាប់មកនេះ ។ ចំពោះប្រភពដែលបានលើកឡើង ដោយសុំមិនបញ្ចេញមុខ បាននិយាយថា ការពន្យារពេលក្នុងការចែកបណ្ណកម្មសិទ្ធិនេះ ដោយសារតែរង់ចាំមើលប្រជាពលរដ្ឋ ឬ អាជីវករ ដែលជាអ្នកមានលុយកាក់ច្រើន មានសាច់ស៊ី លោកនិងចាប់ផ្តើម ទាក់ទងទៅអ្នកនោះ ដើម្បី ចេញប័ណ្ណកម្មសិទ្ធិជូនពួកគេ ។ ក្នុងនោះដែរក៍មានក្រុមអ្នកមានលុយសង់បូរីមួយចំនួន ក៏រងគ្រោះដែរ ដោយសារតែបូរីខ្លះដែលមានច្រើនប្លង់ ត្រូវចំណាយ ២ ទៅ៣ប្លង់ ទៅជូនលោកប្រធានមន្ទីរផងដែរ ។ ក្នុងពេលថ្មីៗនេះ លោកប្រធានមន្ទីរបានចំណាយលុយកាក់សាងសង់ឲ្យមន្ត្រីធំម្នាក់នៅក្នុងខេត្ត ។

ក្នុងការពន្យារចែកប័ណ្ណសម្លាល់សិទ្ធិអចលនវត្ថុ ហើយរួមទាំងរៀបចំគ្រួសាររប​ស់ខ្លួន ជាសេនារីយ៉ូ នេះ កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿលើគណបក្សប្រជាជនយ៉ាងខ្លាំង ដោយសារតែទង្វើ របស់លោក ប្រធានមួយនេះ ទោះជាប្រធានគណកម្មការចុះពង្រឹងគណបក្សប្រជាជនកម្ពុជា ខិតខំ ថ្នមប្រជាពលរដ្ឋយ៉ាងក៏ដោយ ។ សង្ឃឹមថាលោកប្រធានមន្ទីរសុរិយោដី នឹងធ្វើការប្រតិកម្ម តបវិញ យើងស្វាគមន៍ធ្វើការចុះផ្សាយបន្ត ទៀត ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
489 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7638 នាក់
ខែនេះ :
27191 នាក់
3 ខែនេះ :
61024 នាក់
សរុប :
2511731 នាក់