ជនសង្ស័យជាមុខសញ្ញាចោរត្រូវបានសមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនតាមដីកាតុលាការ!
បាត់ដំបងៈលួចគេបានវាគ្រាន់លុះគេទាន់ក្រែលយ៉ាងណាមិញជនសង្ស័យជាមុខសញ្ញាពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោសដោយប្រើហិង្សាម្នាក់ក្រោយពីធ្វើសកម្មភាពរួចទៅលាក់ខ្លួនក្នុងផ្ទៈនៅឯជនបទធ្វើព្រងើយ
ស្មានតែរួចខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីការបស់តុលការខេត្តបាត់ដំបង។
កាលពីថ្ងៃអាទិត្យ ៨ កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៧:២៥នាទី នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានចុះអនុវត្តន៍តាមដីកាបង្គាប់ចុះលេខ ៤៦១ ត.ព្រ ចៅក្រមសុើបសួរញាណសុវណ្ណនៃសាលាដំបូងខេត្តបាត់ដំបង ឲ្យនាំខ្លួន ឈ្មោះ សុះ ឆៃយ៉ា ហៅយ៉ា ភេទប្រុសអាយុ២៧ឆ្នាំមានទីលំនៅភូមិកន្តួតឃុំធិបតីស្រុកគាស់ក្រឡខេត្តបាត់ដំបងដែលពាក់ពន្ធ័ករណីលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា កាលពីថ្ងៃទី ១៨ខែវិច្ឆិកាឆ្នាំ២០១៧នៅចំណុចជិតភ្លើងស្តុបផ្លូវទៅបាណន់ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ទាក់ទងនិងករណីខាងលើ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការរដ្ឋាននគរបាលខេត្តបាត់ដំបង បានកសាងសំនុំរឿងប្រគល់អោយទៅការិយាល័យជំនាញ ចាត់ការតាមនីតិវិធីច្បាប់បន្ត៕