ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មិនបាន១ខែផងរថភ្លើងបុករថយន្ត៣លើកពលរដ្ឋ បន្ទោសអគ្គនាយកដ្ឋានផ្លូវដែកនិងសមត្ថកិច្ចពាក់ព័ន្ធថាកំពុងប្រព្រឹត្ត បទល្មើសអកម្ម!
Mon,23 April 2018 (Time 11:30 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 980នាក់)


ប៉ោយប៉ែត៖គ្រាន់តែចាប់ផ្តើមអោយដំណើរការបើកបរសាកល្បងមិនទាន់បាន១ខែផងរថភ្លើងមួយខ្សែពីក្រុង
សិរីសោភ័ណទៅប៉ោយប៉ែតបានបើកបុកជាមួយរថយន្តចំនួន៣ដងទៅហើយប្រជាពលរដ្ឋសំណូមពរ
អោយអគ្គនាយកដ្ឋានផ្លូវដែកពិនិត្យមើលបញ្ហានេះផងព្រោះប្រជាពលរដ្ឋបារម្ភពីសុវត្ថភាព។
មានសេចក្តីរាយការណ៍ ថាកាលពីថ្ងៃចន្ទ ៩កើត ខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស.២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨និង ២០នាទីព្រឹថាៈរថភ្លើងបានបុករថយន្តដឹកដីបណ្តាលឲ្យធ្លាក់ប្រឡាយអ្នកបើកបររងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗនៅលើផ្លូវរថភ្លើងត្រង់ចំណុចខាងកើត
ផ្លូវចូលវត្តដុងអារ័ញ្ញប្រហែល២៥០ម៉ែត្រស្ថិតក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ប្រភពបន្តឲ្យដឹងថារថភ្លើងបើកបរចេញពីស្ថានីយរថភ្លើងប៉ោយប៉ែតឆ្ពោះទៅក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តដឹកដី១គ្រឿងម៉ាកហុីណូ ពណ៌ស បើកបរដោយឈ្មោះ ភួង ពេជ្រ អាយុ៤៧ឆ្នាំ មុខរបរ បើកបររថយន្តដឹកដី រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបើកបរឆ្លងផ្លូវរថភ្លើងពីជើងទៅជើងទៅត្បូងពេលឆ្លងបានជិតផុតផ្លូវក៏ត្រូវរថភ្លើងបុកបណ្តាលអោយធ្លាក់ចូលទៅក្នុងប្រឡាយគ្រោះថ្នាក់តែម្តង ។
ទោះជាយ៉ាងមជ្ឈដ្ឋាននានាលើកឡើងដោយទំលាក់កំហុសទាំងស្រុងទៅលើ អគ្គនាយកដ្ឋានផ្លូវដែកនិង
សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលកំពុងប្រព្រឹត្ត បទល្មើសអកម្មដែលបានដឹងថាមានគ្រោះថ្នាក់ហើយមិនបានទប់ស្កាត់  ។
ដោយការសាងសងផ្លូវដែលតែមិនបានរៀបចំដាក់ភ្លើងផ្លាកសញ្ញាឬនិងមនុស្សធ្វើសញ្ញាចរាចរណ៍ឲ្យបានគ្រប់ច្រកល្ហកដែលមានផ្លូវលំឆ្លងកាត់ចូលភូមិទើបបង្ករជាគ្រោះថ្នាក់ចរាចរណ៍ដោយគ្រាន់តែចាប់ផ្តើមអោយដំណើរការបើកបរសាកល្បងមិនទាន់បាន១ខែផងរថភ្លើងមួយខ្សែពីក្រុងសិរីសោភ័ណទៅប៉ោយប៉ែតបានបើកបុកជាមួយរថយន្តចំនួន៣ដងទៅហើយនោះ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
947 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8096 នាក់
ខែនេះ :
27649 នាក់
3 ខែនេះ :
61482 នាក់
សរុប :
2512189 នាក់