ប្រជាពលរដ្ឋភូមិថ្នល់បត់ បានធ្វើបាតុកម្មនៅខាងមុខ សាលាដំបូង ខេត្តបន្ទាយមានជ័យ ម្តងទៀត ហើយ !
បន្ទាយមានជ័យៈ កាលពីថ្ងៃទី០២ ខែ មេសា ឆ្នាំ២០១៨ ប្រជាពលរដ្ឋសហគមន៍ដីធ្លី នៅភូមិថ្នល់បត់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យបាននាំគ្នាជួបជុំបាតុកម្មអហិង្សានៅ ខាងមុខសាលាដំ បូងខេត្តបន្ទាយមានជ័យដើម្បីទាមទារសុំដោះលែងអ្នកស្រី ឡុង សុគន្ធី តំណាងសហគមន៍ដីធ្លី ដោយរងអំពើអយុត្តិធម៌ របស់សាលាក្រម មិនទាន់ចូលជាស្ថាពរ របស់សាលាដំបូង ខេត្តបន្ទាយមាន ជ័យ ។
យោងតាមភ្ញាក់ងារសារព័ត៌មានខ្មែរជាយដែនបានរាយការណ៍ឲ្យដឹងថា:មានប្រជាពលរដ្ឋ ទាំងប្រុសស្រី ចាស់ក្មេង ប្រមាណ ជា៧០នាក់ បានធ្វើដំណើរ មកដល់ខាងមុខ សាលាដំបូង ខេត្ត បន្ទាយមានជ័យ តាំងពី ព្រលឹមស្រាងៗ ម្លេះ!លុះដល់ម៉ោង ៧និង០០នាទី ពួគគាត់ក៏បាន លើក បដា និងស្រែកទាមទារ អោយតុលាការ ដោះលែងអ្នកស្រីឡុងសុគន្ធីដែលជាតំណាងពួកគាត់ដោយពួកគាត់ដែលពួកគាត់អះអាងថា ត្រូវបានតុលាការចាប់ទាំងអយុត្តិធម៌ ពួកគាត់សំណូមពរ សូមអោយ តុលាការ ទំលាក់ បទចោទ ប្រកាន់ ចំពោះ លោកស្រី ឡុង សុគន្ធី ជាបន្ទាន់ ដោយសារ សាលក្រមរបស់ តុលាការ អយុត្តិធម៌ សូមអោយ តុលាការ ខេត្ត បន្ទាយមានជ័យដោះលែង អ្នកស្រី ឡុង សុគន្ធី ដោយឥតលក្ខខណ្ណ បើសិនតុលាការ មិនព្រមដោះលែង អ្នកស្រី ឡុង សុគន្ធី ទេ ពួកគាត់ ដែលជាប្រជាពលរដ្ឋ និងធ្វើបាតុកម្ម អហឹង្សា នៅមុខតុលាការជានិច្ច ជារៀងរាល់ថ្ងៃ ។សេចក្តី រាយការណ័៍បានបន្ត ឲ្យដឹងទៀតថា ក្រោយពីធ្វើការបាតុកម្មតវ៉ាមួយសន្ទុះតំណាងបាតុករ២នាក់ត្រូវបានតុលាការហៅចូលទៅពន្យល់ណែនាំឲ្យពួកគាត់ឈប់ធ្វើបាតុកម្មនៅខាងមុខសាលាដំបូងខេត្តបន្ទាយមានជ័យនេះបន្តទៀតដោយតុលាការប្រាប់ថាការធ្វើបាតតុកម្មនៅមុខតុលាការខេត្តបន្ទាយមានជ័យក៏គ្មានលទ្ធផលអ្វីដែរព្រោះរឿងនេះឡើងទៅដល់សាលាឧទ្ធរណ៍ហើយៗគួរតែទុកពេល ឲ្យមេធាវីធ្វើការប្តឹងទាស់ទៅហ្នឹងឆាប់បានដោះស្រាយបាននៅក្រៅឃុំ វិញ។ពេលនោះប្រជាពលរដ្ឋក៏បានផ្អាកការតវ៉ាមួយរយ:តែពួកគាត់មិនទាន់បានត្រឡប់ទៅកាន់ផ្ទះសម្បែងពួកគាត់នៅឡើយទេគឺពួកគាត់នៅជួបជុំគ្នានៅក្បែរសាសាលាខេត្ត បន្ទាយមានជ័យដើម្បីរងចាំស្តាប់លទ្ធផលពីខាងមេធាវីបើសិនជាមិនមានតម្រុយណាមួយពីសាលាឧទ្ធរណ៍ដាក់ឲ្យអ្នកស្រីនៅក្រៅឃុំទេពួកគាត់និងធ្វើបាតុកម្ម បន្តទៀត៕