ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ល្បីថាមានការកៀបយកលុយពលករឆ្លងដែន នៅច្រកអន្តរជាតិគីឡូ១៣(ភ្នំដី)
Tue,24 April 2018 (Time 01:55 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 1034នាក់)


បាត់ដំបង ៖ ថ្មីៗនេះ  បន្ទាប់ពីច្រកតំបន់គីឡូ១៣  ដែលស្ថិតក្នុងស្រុកសំពៅលូនខេត្តបាត់ដំបងបានប្រកាសជាផ្លូវការទៅជាច្រកអន្តរជាតិរួចមកក្រុមការងាររបស់ប៉ុស្តិ៍អន្តោប្រវេសន៍  ក៏ត្រូវបានបង្កើតឡើងដែរ  ដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យលើភ្ញៀវទេសចរណ៍ពិសេសគឺការបំពេញបែបបទទៅលើច្បាប់ដើម្បីចេញ ចូល ទៅក្នុងប្រទេសថៃ  ដោយសារតែច្រកនេះ  នៅជាប់នឹងខេត្តស្រះកែវ  ប្រទេសថៃ ។
គួរបញ្ជាក់ដែរថារយៈពេលប៉ុន្មានថ្ងៃនេះមានប្រភពជាច្រើនបានធ្វើការរិះគន់ទៅលើកំលាំងប៉ុស្តិ៍អន្តោប្រវេសន៍ ប្រចាំច្រកអន្តរជាតិគីឡូ១៣  ក្នុងស្រុកសំពៅលូន  ខេត្តបាត់ដំបងដែលបាននិងកំពុងកៀបទៅលើពលករឆ្លងដែនដែលបានមកវ៉ៃប៉ាស្ព័រដើម្បីបំពេញឯកសារនៅច្រកនេះ ក្នុងការធ្វើដំណើរទៅធ្វើការនៅឯប្រទេសថៃ ។
តាមការអះអាងពីប្រភពខាងលើ  ពិសេសគឺពីមន្ត្រី នគរបាល ក្នុងអង្គភាព វរការពារព្រំដែនគោកលេខ ៨១៧  បានបង្ហើបថា  មួយរយៈពេលដ៏ខ្លីនេះ  គេសង្គេតឃើញថាមានភ្ញៀវទេសចរណ៍ដែលជាប្រជាពលរដ្ឋកម្ពុជាបានធ្វើដំណើរឆ្លងកាត់តាមច្រកនេះដើម្បីចូលទៅលេងនៅក្នុងប្រទេសថៃព្រមទាំងបានវ៉ៃប៉ាស្ព័រតាមបែបVIPគឺត្រូវបានគេតម្រូវអោយបង់ប្រាក់ចំនួន ៤៥០ បាត ។
ជុំវិញបញ្ហានេះក៏មានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនផងដែរពាក់ព័ន្ធនឹងកំលាំងប៉ុស្តិ៍អន្តោប្រវេសន៍នេះដែលទើបនឹងមកឈរជើងសោះបានចាប់ផ្តើមរឹតបន្តឹងបែបនេះព្រោះបើយោងតាមផ្លូវច្បាប់ប៉ាស្ព័រមិនមានធម្មតាឬVIPនោះទេហើយមួយរយៈនេះដែរក៏ជាឱកាសដែលមានការអនុញ្ញាតអោយចេញចូលដោយមិនមានការបង់ប្រាក់នោះដែរផ្ទុយទៅវិញបែរជាមានបាតុភាពកើតឡើងបែបនេះ ។
ជុំវិញបញ្ហានេះយើងមិនអាចទំនាក់ទំនងទៅលោកវរសេនីយ៍ឯកព្រីសាណូប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិ គីឡូ១៣(គ្នំដី) បានទេ  ប៉ុន្តែ លោកអនុប្រធានប៉ុស្តិ៍ណម ចាន់ បានលើកឡើងថា  កន្លងមកតាមបទបញ្ជាគឺមិនបានអនុញ្ញាតអោយយកលុយលើការធ្វើប៉ាស្ព័រនោះទេ  បើគេអោយ៤ពាន់ ឬ៥ពាន់រៀលក៏យកទៅហើយចំណែកការលក់សំបុត្រឆ្លងដែននៅតែតម្លៃ៥០០រៀលដដែលដូច្នេះការដែលមានប្រភពបានចោទប្រកាន់មកបែបនេះលោកក៏មិនដឹងដែរព្រោះលោកក៏ជាមន្ត្រីថ្នាក់ក្រោមដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1410 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4043 នាក់
ខែនេះ :
16433 នាក់
3 ខែនេះ :
56179 នាក់
សរុប :
2481888 នាក់