ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សម្តេចអគ្គមហាសេនាបតីតេ ជោហ៊ុនសែនអ ញ្ជេីញជាគណអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបេីកសម្ភោធសកលវិទ្យាល័យថ្មីដំបូងបង្អស់នៅភូមិភាគឦសាន!
Wed,25 April 2018 (Time 05:16 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1003នាក់)


 ក្រចេះ៖នៅព្រឹកថ្ងៃទី25មេសា2018នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ចើញជាគណៈអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់អោយប្រេីប្រាស់សកលវិទ្យាល័យ​ ក្រចេះជាផ្លូវការ នៅក្រុងក្រចេះ ខេត្តក្រចេះ ដើម្បីឆ្លើយតបនឹងសេចក្តីតម្រូវការរបស់តំបន់នឹងសិស្សនិស្សិត​ក្នុង​ខេត្តក្រចេះ​ ព្រម​ទាំង​បណ្តា​ខេត្ត​ភាគ​ឦសាន​ទាំងមូល។ 

 សកលវិទ្យាល័យ​ក្រចេះ គឺជាគ្រឹះស្ថាន​ឧត្តម​សិក្សារដ្ឋ​ដ៏ធំលេីកដំបូងបង្អស់ នៅ​ក្នុង​ទឹក​ដី​ភាគ​ឦសាន​នៃប្រទេស។
សកលវិទ្យាល័យ​មួយនេះ មាន​ 5មហា​វិទ្យាល័យ ​និង​3វិទ្យាស្ថាន​  ​ដែល​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​កសិកម្ម ​នឹង​បើក​បង្រៀន​នៅ​ឆ្នាំ​សិក្សា​ថ្មី​នេះ។
សកលវិទ្យាល័យ​ក្រចេះ កសាង​សង់​អស់​ទឹកប្រាក់សរុប 12លាន​ដុល្លារ​អាមេរិកក្នុងនោះ 10លានដុល្លារជាទឹកប្រាក់ ដែលជាប្រាក់ ជំនួយ​ឥត​សំណង​របស់​ប្រទេសចិន  ហើយ​ 2​លាន​ដុល្លារ​ទៀត គឺ​ជាប្រាក់​ឧបត្ថម្ភ​របស់​អង្គការ​មូលនិធិ​ឧត្តម​សិក្សារ​ក្រចេះ ដែល​មាន​លោក គាត ឈុន អតីត​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ជា​ប្រធាន។
សកលវិទ្យាល័យ​ក្រចេះ ត្រូវបានក​សាង​ឡើង​តាម​រចនាបទ​ស្ថាបត្យកម្ម​ខ្មែរ​ មិន​តែ​ប៉ុណ្ណោះ សកលវិទ្យាល័យ​ក្រចេះ មាន​៣ វិទ្យាស្ថាន គឺ​
1/វិទ្យាស្ថាន​មច្ឆវិទ្យា
2/បចេ្ចកវិទ្យា​ទំនាក់​ទំនង​ព័ត៌មានវិទ្យា
3/​វិទ្យាស្ថានភាសា ដែល​មាន​បង្រៀន​ភាសា​អង់គ្លេស​ និង​ចិន។
គូរបញ្ជាក់ផងដែរថាការបង្កើតសកលវិទ្យាល័យដ៏ធំរបស់​រដ្ឋ​ថ្មី នៅ​ក្នុង​ទឹកដី​នៃខេត្ត​ភាគ​ឦសានមួយ​នេះ គឺ​ដោយ​សារ​តែ​តម្រូវ​ការ​ជា​អាទិភាព​ជាក់​ស្តែង​ របស់​ជាតិ ដែល​ផ្អែក​ទៅ​លើ​ផ្នែក​កសិកម្ម និង​ផ្នែក​សេដ្ឋកិច្ច។​ ពោល​ គឺ​កសិ-​ឧស្សាហកម្ម​។ ជាង​នេះ​ទៅ​ទៀត គឺ​ដើម្បី​ឆ្លើយ​តប​នឹង​សេច​ក្តី​តម្រូវការ​របស់​តំបន់នឹងសិស្សនិស្សិត​ក្នុង​ខេត្តក្រចេះ​ ព្រម​ទាំង​បណ្តា​ខេត្ត​ភាគ​ឦសាន​ទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
398 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7547 នាក់
ខែនេះ :
27100 នាក់
3 ខែនេះ :
60933 នាក់
សរុប :
2511640 នាក់