ស្ត្រីប្រមឹកចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងព្រោះខឹងសុំលុយកូនទៅទិញម្ហូមមិនបាន!
បាត់ដំបង៖ស្ត្រីប្រមឹកស្រាម្នាក់តូចចិត្តសុំលុយពីកូនស្រីទៅទិញម្ហូបតែកូនស្រីមអោយព្រោះខ្លាចយកទៅទិញស្រាផឹកស្រាប់តែយកអាវដែវែងទៅចងកជាប់នឹងផ្ទោងបន្ទប់ទឹកស្លាប់យ៉ាងអណោចអធម្ម។
សមត្ថកិច្ចបានរាយការណ៍ថា៖នៅវេលាម៉ោង១៤និង០០ នាទីថ្ងៃទី២៥ខែ មេសាឆ្នាំ២០១៨ នៅ
ចំណុចសៃឡូកូនភ្នំ ស្ថិតនៅក្នុងក្រុមទី០៧ ភូមិភ្នំតូច ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹកខេត្តបាត់ដំបងមានករណីចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅជនរងគ្រោះ ឈ្មោះ សេងសារឿនភេទស្រីអាយុ៣៧ឆ្នាំមុខរបរមេផ្ទះរស់នៅភូមិ-ឃំុកើតហេតុខាងលើ ។
មូលហេតុ ៖ មុនកើតហេតុជនរងគ្រោះបានសុំលុយពីកូនស្រី ឈ្មោះ រីមធារីអាយុ១៨ឆ្នាំទៅទិញម្ហូបតែកូនមិនអោយ ព្រោះកូនខ្លាចម៉ែយកទៅទិញស្រាផឹកព្រោះគាត់ស្រវឹងជាប់ជាប្រចាំបន្ទាប់មកជនរងគ្រោះបានដើរទៅក្រោយផ្ទះបាត់ទៅលុះដល់វេលាម៉ោងខាងលើកូនស្រីបានដើរទៅបន្ទប់ទឹកក្រោយផ្ទះចម្ងាយប្រហែល២៥ម៉ែត្រស្រាប់តែឃើញម្តាយរបស់ខ្លួនចងកនឹងអាវដែវែងជាប់នឹងផ្ទោងបន្ទប់ទឹកស្លាប់បាត់ទៅហើយ ។
ក្រោយពីសមត្ថកិច្ចយើងចុះពិនិត្យសាកសព ឃើញថាគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ជនរងគ្រោះពិតជាស្លាប់ដោយចង ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកតដមែននឹងបានប្រគល់សាកសពជនរងគ្រោះអោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕