ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នគរបាលស្រុកថ្មពួកកាន់តែវ័ណ្ឌកហើយបន្ទាប់ពីប្រើអំពើរហឹង្សារួចត្រូវបានជនរងគ្រោះប្តឹងទៅតុលាការហើយប្តឹងទៅក្រសួងមហាផ្ទៃទៀត!
Thu,26 April 2018 (Time 03:50 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 1636នាក់)


បន្ទាយមានជ័យ:  អុញនោះវ័ណ្ឌ ក ហើយមួយជាន់នេះ មិនដឹងថា វាសនា លោកអធិការស្រុកថ្មពួក  រូបស្រស់ អ៊ុក សុផាត  និងកូនចៅ ដែលពាក់ព័ន្ធ ក្នុង ករណី​ អំពើរហឹង្សា ទៅលើ ប្រជាពលរដ្ឋ ដូចសត្វធាតុដោយប្រើកាំភ្លើងAKភ្ជុងនិងប្រើកាំភ្លើងខ្លីវាយក្បាលហើយព្រួកគ្នាវាយទាត់ធាក់តាមផ្លូវមិនអស់ចិត្តហើយមកវាយនៅក្នុងអធិការដ្ឋានបន្តទៀតនោះតើអាចរក្សាតំណែងហើយអាចគេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់ដែរឬទេ?។

ជនរងគ្រោះ ១ឈ្មោះ ​ស្នន់ សុជឿត  និងឈ្មោះ  ប៉ាកឡងអឿប  ជាបងប្អូនថ្លៃ និងគ្នាក្រោយពីដាក់ពាក្យ បណ្តឹង ទៅ កាន់តុលាការដើម្បីទាមទាររក យុត្តិធម៌ ហើយនោះ នៅព្រឹក ថ្ងៃទី ២៦ខែមេសាឆ្នាំ ២០១៨ នេះ ក្រុមជនរងគ្រោះទាំង២ដែលអះអាងថាត្រូវបាន សមត្ថកិច្ច នគរបាលស្រុកថ្មពួក វាយធ្វើទារុណកម្ម នោះបាន រៀបចំបណ្តឹង ដាក់ទៅកាន់ ក្រសួងមហាផ្ទៃដើម្បីសុំ កិច្ច អន្តរាគមន៍ ពី សម្តេចក្រឡាហោម ស ខេង  ដោយ ប្តឹង   ១  អ៊ុក សុផាត  តួនាទីជា អធិការស្រុកថ្មពួក  ។

២  ឈ្មោះ យ៉ន បេប  ភេទប្រុស   ជា មន្ត្រី  នគរបាលស្រុកថ្មពួក ។

៣  ឈ្មោះ   ហុងគឹមហាំង  ភេទប្រុស   ជា មន្ត្រី  នគរបាលស្រុកថ្មពួក ។

៤  ឈ្មោះ   យក់  ធម្មតា  ភេទប្រុស  ជា មន្ត្រី  នគរបាលស្រុកថ្មពួក ។

និង គូកនជាមន្ត្រី នគរបាល ស្រុកថ្មពួក២នាក់ទៀត ដែលមិនស្គាល់ឈ្មោះ។

ជនរងគ្រោះទាំងពីនាក់បានរំលឹកថា:កាលពី ថ្ងៃទី៩ខែមេសាឆ្នាំ២០១៨វេលាម៉ោង៩យប់ពួកគាត់បានផឹកស៊ីជាមួយ មិត្តភ័ក្រ ចំនួន២នាក់ទៀត ម្នាក់ឈ្មោះអឿនសំអាត ភេទប្រុសអាយុ២៦ឆ្នាំដោយ អង្អុយក្នុង កញ្ចុះ ក្នុងហាងមួយកន្លែង។រហូតដល់ម៉ោង១១យប់ពេលនោះឈ្មោះអឿនសំអាតបានចេញទៅនោមហើយក៏បានឈ្លោះប្រកែកគ្នានិងប្រតាយប្រតប់គ្នាជាមួយអ្នកផ្សេងដែលយើងមិនដែលស្គាល់ពេលឃើញដូច្នោះពួកគាត់ក៏បានចូលទៅឃាត់ ហើយពួកគេក៏បានដើរចេញរៀងខ្លួន។ពេលនោះ  ឈ្មោះប៉ាកឡងអឿប ក៏បាន ឌុបឈ្មោះ អឿនសំអាត ទៅផ្ទះវិញ ពេលជិះបានប្រហែល៥០០ម៉ែត្រពីកន្លែងផឹកស៊ី ក៏មានរថយន្ត មួយជិះមកកៀ ពួកគេតែមិនបានដួលម៉ូតូនោះទេព្រោះតែពួកគេបានជិះម៉ូតូគេចចូលផ្លូវតូចហើយក៏ជាប់ម៉ូតូនិងក្រឡុកហើយ ឈ្មោះ  អឿនសំអាត បានលោតចេញពីម៉ូតូរត់បាត់ទៅ។

សល់តែឈ្មោះប៉ាកឡងអឿបម្នាក់ឯងប៉ុណ្ណោះដែលកំពុងខំទាញម៉ូតូអោយចេញពីក្រឡុកពេលនោះស្រាប់តែប៉ូលីសស្រុកថ្មពួកមួយក្រុមបានមកដល់ដោយមិនបានសួរនាំអ្វីទេស្រាប់តែយកកាំភ្លើងមកភ្ជុងដើមទ្រូងបណ្តាលឲ្យឈ្មោះប៉ាកឡងអឿបមុតរបួសទ្រូងមិនតែប៉ុណ្ណោះពេលដែលគ្នាអង្គុយចុះស្រាប់ប៉ូលីសនោះបានយកកាំភ្លើងខ្លីវាយក្បាលបណ្តាលឲ្យបែកហូរឈាម ហើយមានប៉ូលីសខ្លះបានយកដំបង ឬស្សីវាយចំខ្នងបណ្តាលឲ្យដួលពេលនោះប៉ូលីសបានព្រួតគ្នាវាយទាត់ធាក់និងបានគំរាមបាញ់សម្លាប់ចោលទៀតផង។

ប្រភពបានបន្តឲ្យដឹងទៀតថា:វាយតាមផ្លូវមិនអស់ចិត្តពេលចាប់ទៅដល់អធិការដ្ឋានប៉ូលីសបានវ៉ៃដំច្រំធាក់មកលើរូបគាត់បន្ថែមទៀតរហូតមានរបួសសុះសាច់។

ពេលបាត់បងថ្លៃយូពេកឈ្មោះស្នន់សុជឿតក៏បានជិះម៉ូតូតាមរកក៏បានឃើញគេប៉ូលីសចាប់ចូលអធិការស្រុកខ្លួនមកចូលមកតាមរកមើលពេលនោះឃើញបងថ្លៃត្រូវប៉ូលីសវ៉ៃហូរឈាមពេញមុខខ្លួនក៏ស្រែកសួរថាវ៉ៃគាត់ធ្វើអីគាត់មិនបានវ៉ៃគេទេស្រាប់តែប៉ូលីសទាំងនោះមិនឆ្លើយតបទេក៏បានបញ្ជាឲ្យគេចាប់វាយខ្នោះស្នន់សុជឿតម្នាក់ទៀតនិងបានយកកាំភ្លើងភ្ជុងពីក្រោយរួចអោយលុតជង្គង់ចុះ ពេលនោះប៉ូលីសមានគ្នា៥ នាក់ ដូចបានរៀបរាប់ខាងលើបានវាយទាត់ធាកស្ទើសន្លប់ទើបឈប់និងបានអោយពួកគេលុបលាងមុខចេញហើយដាក់ខ្នោះជើងហើយអោយពួកគេដេក។ លុះថ្ងៃទី១០ មេសាឆ្នាំ ២០១៨ វេលាម៉ោង៤រសៀល ទើបគេដោះលែងឲ្យគាត់ត្រឡប់មកវិញតែពួកគេឲ្យជនរងគ្រោះទាំង២នាក់បង់លុយ១លានរៀល តែដោយសារគ្មានប្រាក់ទើបពួកគាត់ប្រមូលបានប្រាក់ចំនួន៣០ម៉ឺនរៀលអោយទៅប៉ូលីសទើបគេព្រមដោះលែងមកវិញ។

ទោះជាយ៉ាងណាដោយសារតែការប្រើប្រាស់អំពើរហឹង្សារបស់ប៉ូលីសបណ្តាលឲ្យពួកគាត់បាត់កាបូបតម្លៃបាតចំនួន៣០០០បាត ​លុយ២០០បាត លុយដុល្លា១៨ដុល្លានិងបែកទូរស័ព្ទដៃទំនើបមួយគ្រឿង និងពួកគាត់ទាំង២រងរបួសពេញខ្លួន។ដោយខ្លាចតុលាការមានស្តងដា២មិនអាចផ្តល់ យុត្តិធម៌អោយពួកគាត់បានណាមួយ ដោយយោងតាមអនុសាស្ត្ររបស់ សម្តេច ក្រឡាហោមសខេងថ្លែងកាលពេលថ្មីៗនេះថាសូមអោយប្រជាពលរដ្ឋរាយការណ៍មកក្រសួងមហាផ្ទៃផ្ទាល់តាមរយះបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវ៉ាត់អាប់ឡាញមកបើសិនជាមានភាពអសកម្មឬមួយសត្ថកិច្ចណាបានរំលោភបំពានឬធ្វើបាបប្រជាពលរដ្ឋនោះដោយពួកគាត់សង្ឃឹមថានិងមានយុត្តិធម៌ចំពោះពួកគាត់មិនខាន៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
986 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8135 នាក់
ខែនេះ :
27688 នាក់
3 ខែនេះ :
61521 នាក់
សរុប :
2512228 នាក់