កងរាជអាវុធហត្ថប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចនិងការងារប្រចាំខែមេសា !
ភ្នំពេញ៖ឧត្តមសេនីយ៍ឯកវង្សពិសេនអញ្ជើញជាអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចនិងការងារកងរាជអាវុធហត្ថប្រចាំខែមេសា ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែមេសា និងលើកទិសដៅការងារ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការអញ្ជើញចូលរួមពីសំណាក់លោក នាយរងសេនាធិការ ស្នងការ ស្នងការរងនាយករងសាលារទាំងពីរមេបញ្ជាការរងកងរាជអាវុធហត្ថទាំង ២៥រាជធានី-ខេត្តនាយការិយាល័យនិងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធជា
ច្រើនរូបទៀត។