ខ្យល់កន្រ្ទាក់របើកដំបូលផ្ទះកាន់សង្ក័សីទៅប្រក់ឡើង វិញ ត្រូវរន្ទះបាញ់ទាំង២នាក់ឪពុកនិងកូន!
ស្ទឹងត្រែង ៖ពិតជាយីអ៊ុនដាក់អារក្សធើមែន ឪពុកនិងកូន ២នាក់ត្រូវបានរន្ទះបាញ់ស្ទើរស្លាប់ខណៈដែល
ខ្យល់កន្រ្ទាក់របើកដំបូលផ្ទះកាន់សង្ក័សីទៅប្រក់ឡើងវិញ ត្រូវរន្ទះបាញ់តែម្តង។
សេចក្ដីរាយការណ៍បានឲ្យដឹងថា៖មានករណីរន្ទះបាញ់ឳពុកនិងកូនបណ្តាលឱ្យរងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះទាន់ពេល នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ខណៈដែលហេតុការណ៍កើតឡើងកាលពីវេលាម៉ោងប្រមាណ៤និង៣២នាទីល្ងាចនៅចំណុចផ្លូវបំបែកអូរស្វាយ ក្រោយសាលារៀនរិទ្ធីសសែនជ័យ២ ភូមិគីឡូ៨សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងផ្ទះរបស់ជនរងគ្រោះ។
បើប្រភពតាមព័ត៌មានពី ស្មៀនសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែងឱ្យដឹងថា នាយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ថា៖ ជនរងគ្រោះជាឳពុកឈ្មោះ វ៉ាន់ថា អាយុ៤៧ឆ្នាំ ជាកសិករ កូនឈ្មោះថាគីសអាយុ១៤ឆ្នាំ ជាសិស្ស រស់នៅភូមិភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ។
មូលហេតុដែលបណ្តាលឱ្យរន្ទះបាញ់ជនរងគ្រោះទាំង២ គឺដោយសារ កំពុងមានខ្យល់កន្ត្រាក់ខ្លាំង ធ្វើឱ្យ
របើកដំបូលផ្ទះ ហើយឳពុកនិងកូនក៏កាន់ស័ង្កសី ដើម្បីប្រក់ផ្ទះឡើងវិញ ស្រាប់តែរន្ទះបាញ់តែម្តង។ ហើយបច្ចប្បន្ន ជនរងគ្រោះទាំង២បាននេងកំពង់ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
មហាជនលើកឡើងថា ពិតជាយីអ៊ុនដាក់អារក្សធើមែន ឪពុកនិងកូន២នាក់ត្រូវបានរន្ទះបាញ់ស្ទើរស្លាប់ខណៈដែលខ្យល់កន្រ្ទាក់របើកដំបូលផ្ទះកាន់សង្ក័សីទៅប្រក់ឡើងវិញ ត្រូវរន្ទះបាញ់ទៀត៕