ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
វរសេនីយ៍ឯក ស វាសនា មេបញ្ជាការផ្នែកសឹងរង ស្រុកម៉ាឡៃ បើកដៃអោយលោក ហុង គឹមហៀង ជាកូនចៅផ្គើនបទបញ្ជាសម្តេច ក្រឡាហោម!
Thu,26 April 2018 (Time 01:22 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1131នាក់)


បន្ទាយមានជ័យ៖ស្ងាត់ៗរថយន្តចង្កូតស្ដាំនាំចូលមកស្រុកខ្មែតាមច្រករបៀងដើមអំពិលដោយសារលោក វរសេនីយ៍ឯក ស វាសនា មេបញ្ជាការផ្នែកសឹងរង ស្រុកម៉ាឡៃ បើកដៃអោយលោក ហុង គឹមហៀង ជាកូនចៅរបស់ខ្លួនរកលុយដោយនាំពលករចេញ.ចូលខុសច្បាប់និងនាំទំនិញគេចពន្ធចូលស្រុកខ្មែយ៉ាងពេញទំហឹងតែម្តង..។
ប្រភពព័ត៌មានបានរាយការណ៍អោយដឹងថា៖ច្រករបៀង“ដើមអំពិល”នេះគ្រប់គ្រងដោយលោកស័ក្តិ១ឈ្មោះហុងគឹមហៀងស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកវរសេនីយ៍ឯកសវាសនាមេបញ្ជាការផ្នែកសឹងរងស្រុកម៉ាឡៃ ដែលបានបើកដៃអោយលោកហុង គឹមហៀងជាកូនចៅរបស់ខ្លួនរកលុយដោយនាំពលករចេញ.ចូលខុសច្បាប់និងនាំទំនិញគេចពន្ធយ៉ាងពេញទំហឹង។ 
ទង្វើដ៏ផ្គើននេះហើយដែលគេសង្ស័យថាលោកឧត្តមសេនីយ៍ត្រីភ្លន់តារាមេបញ្ជការតំបន់ប្រតិបត្តិការសឹងរងខេត្តបន្ទាយមានជ័យក៏បានទទួលលាភសក្ការៈផងដែរទើបសំងំអោយកូនចៅរបស់ខ្លួនប្រពឹ្រត្តិអំពើពុករលួយឥតឈប់ឈរ។
បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីខ្មែរចប់មេខ្យល់អូស
ទាញពលករខ្មែរឆ្លងដែនតាមច្រករបៀងរបស់លោក ហុង គឹមហ៊ាង (ច្រកដើមអំពិល) ដោយខុសច្បាប់ ទៅរកការងារ ធ្វើនៅប្រទេសថៃ យ៉ាងគគ្រឹកគគ្រេង អង្គុយចាំនៅមាត់អូរព្រំដែន រាប់សិបនាក់ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចដែលមានតួនាទីមើលការខុសត្រូវលើបញ្ហានេះ ហាក់មិនអើពើ អ្វីនោះទេ ពោលគឺរក្សា ភាពស្ងប់ស្ងាត់ចាំយកប្រយោជន៍។
ប្រជាពលរដ្ឋបានឲ្យដឹងថារហូតមកដល់ពេលនេះនៅតែ មានមេខ្យល់ នាំពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលទៅរកការងារធ្វើលើទឹកដីថៃយ៉ាងពេញបន្ទុកដដែលពុំមាន ការថយចុះ ហើយថ្មីៗនេះមានពលរដ្ឋខ្មែរ រាប់សិបនាក់ ត្រូវបានមេខ្យល់អូសទាញ ដឹកយកទៅ លាក់ទុកតាមមាត់អូរព្រំដែនដើម្បីរង់ចាំរថយន្តបន្តដំណើរ ចូលទៅធ្វើការ លើទឹកដីថៃ ក្នុងបណ្តាខេត្តនានា បន្ទាប់ពីគេបានធ្វើស្ពានឆ្លងកាត់អូរព្រំដែនងាយស្រួលឆ្លងកាត់។
មិនត្រឹមតែប៉ុណ្ណោះបើតាមប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បានអោយដឹងថា ច្រករបៀង “ដើមអំពិល”នេះក៏មានលួចនាំចូលរថយន្តទំទើបចង្កូតស្តាំផងដែរ។
គួរបញ្ជាក់ផងដែរថាអំពើពុករលួយលួចចេញ.ចូលទំនិញតាមច្រករបៀងខុសច្បាប់ទាំងនេះសម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់បទបញ្ជារអោយបិទច្រករបៀងខុសច្បាប់ទាំងអស់។ តែបែរជា លោកវរសេនីយ៍ឯក ស វាសនា មេបញ្ជាការផ្នែកសឹងរងស្រុកម៉ាឡៃកំពុងផ្គើនបទបញ្ជារបស់ម្តេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអោយកូនចៅនាំពលករឆ្លងដែនខុសច្បាប់និងលួចចូលទំនិញគេចពន្ធគ្រប់ប្រភេទព្រមទាំងរថយន្តចង្កូតស្តាំចូលតាមច្រករបៀងដើមអំពិលក្នុងភូមិសង្កែឃុំបឹងបេងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ។យ៉ាងភ្លូកទឹកភ្លូកដីទៅវិញ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
870 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8019 នាក់
ខែនេះ :
27572 នាក់
3 ខែនេះ :
61405 នាក់
សរុប :
2512112 នាក់