ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពលរដ្ឋនៅតាមព្រំដែនសាទរខណះអជ្ញាធរកម្ពុជា-ថៃ ត្រៀបើកច្រកតំបន់ព្រំដែន ៤៣ !
Fri,27 April 2018 (Time 05:51 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 965នាក់)


បន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាថៃគ្រោងនិងបើកច្រកតំបន់ ព្រំដែន៤៣ នៅក្នុងស្រុកអូរជ្រៅមួយទៀត 
ក្រោយពី ក្រសួងមហាផ្ទៃបានបិទច្រករបៀង អូរបីជាន់នាពេលកន្លងមកនេះ។
 នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ផនផុត ផេនផាត អភិបាលខេត្តស្រះកែវបាន អញ្ជើញត្រួតពិនិត្យចំណុចដែលត្រូវសាងសង់ប៉ុស្ត៍
ច្រកទ្វារតំបន់ព្រំដែន៤៣និងចំណុចត្រូវរក្សាទុកសម្រាប់សាងសង់ស្ពានឆ្លងកាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃចាន់ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យទល់នឹងភូមិណូនម៉ាក់មុនឃុំគោកស៊ូងស្រុកគោកស៊ូង ខេត្តស្រះកែវ។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖ពួកគាត់បានទន្ទឹងរងចាំយូរមកហើយដោយចង់អោយ
អាជ្ញាធរកម្ពុជា-ថៃបើកច្រកតំបន់៤៣នេះណាស់ដើម្បីងាយស្រួលទំនាក់ទំនងចេញចូលរកស៊ីរវាង
ប្រជាជនខ្មែរនិងថៃដែលរស់នៅតាមបន្ទាត់ព្រំដែន ព្រោះកន្លងមកក្រោយពីក្រោយពីក្រសួងមហាផ្ទៃ
ប្រកាសអោយបិទច្រករបៀងអូរបីជាន់ដោយសារតែច្រករបៀងទាំងនេះមានការបើកដៃអោយមេខ្យល់នាំ
មនុស្សឆ្លងដែននិងបង្ហូរនូវចំណីអាហារខូចគុណភាពនិងទំនិញគេចពន្ធធ្វើអោយបាត់បង់ពន្ធចូលរដ្ឋយ៉ាងច្រើនលើសលប់នោះបានធ្វើអោយពួកគាត់ជាប្រជាពលរដ្ឋរស់នៅតាមខ្សែរបន្ទាត់ព្រំដែននេះពិបាកទំនាក់ទំនងចេញចូលរកស៉ីយ៉ាងខ្លាំងនៅពេលត្រូវការទិញទំនិញពីថៃត្រូលួចឆ្លងដែនតាមច្រករបៀងដូចចោរអីចឹង៕
 
 
 
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1063 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8212 នាក់
ខែនេះ :
27765 នាក់
3 ខែនេះ :
61598 នាក់
សរុប :
2512305 នាក់