ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើលោក ឡុង សំណាង យកប្រាក់ដែលឲ្យកូនចៅបើកច្រករបៀងនិងទារ ប្រាក់ក្រៅផ្លូវការ ពីអ្នកដឹកទំនិញ មកចែក លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យឬទេ?
Mon,02 April 2018 (Time 04:20 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 3338នាក់)


បន្ទាយមានជ័យ:  ក្រោយពី ក្រសួងមហាផ្ទៃ ប្រកាស ឲ្យបិទ ច្រករបៀង អូរបីជាន់ ភ្លាមចៅហ្វាយខេត្តបន្ទាយមានជ័យក៏ចាប់ផ្តើមអនុវត្តន៍តាមបទបញ្ជារយ៉ាងប្រញាប់ប្រញាល់ផងដែរ។តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺក្រុមអ្នកដឹកទំនិញតាមច្រករបៀងទាំងនោះបាន សំរុកទៅរកច្រកតំបន់បឹងត្រកួនវិញដែលជាហេតុនាំឲ្យ សមត្ថកិច្ច នៅច្រកតំបន់នេះ កំពុងត្រូវប៉ាន់ ដំឡើងថ្លៃសេវ៉ាក្រៅផ្លូវការដោយទារប្រាក់ពីក្រុមអ្នកដឹកទំនិញ១គុណជា៤ ។

ច្រកតំបន់ បឹងត្រកួន ស្ថិតនៅ ភូមិ បឹងត្រកួន ឃុំគោករមៀត ស្រុក ថ្មពួក ខេត្ត បន្ទាយមានជ័យ ។ក្រោមការ គ្រប់គ្រង របស់ នគរបាលកាពារព្រំដែនគោក លេខ៨០៧ដែលមានលោក វរសេនីយ៍ឯក ឡុងសំណាង ជាមេបញ្ជាការ ដែលត្រូវបានមើលឃើញថាកំពុងតែត្រូវប៉ាន់ខ្លាំងបំផុត ព្រោះច្រកតំបន់មួយនេះមានសេដ្ឋកិច្ច ល្អ បង្គួរ ជារៀងរាល់ថ្ងៃគេឃើញមានពលករខ្មែរចេញចូលទៅស៊ីឈ្នួលថៃចេញព្រឹកវិលល្ងាចច្រើនគួរសមលាយឡំជាមួយ អ្នកស្រុកចូលទៅទិញទំនិញ មកលក់ដូរយ៉ាងមមាញឹក។

ចំណែករៀងរាល់ថ្ងៃអាទិត្យក៏មានបងប្អូនជនជាតិខ្មែរយើងដែលគាត់ស្កាត់មកពីទីជិតឆ្ងាយបានឆ្លងដែនចូលទៅលេងផ្សារណាត់ក្នុងទឹកដីថៃរាប់រយនាក់ដោយខ្លះជិះម៉ូតូខ្លះទៀតជិះរថយន្តចូលដោយត្រូវបង់ប្រាក់ឲ្យនគរបាលព្រំដែនរថយន្តមួយគ្រឿង១០០០០រៀលចំណែកម៉ូតូ១គ្រឿចាប់ពី២០០០រៀលទៅ៥០០០រៀលផងដែរ។

ប្រភពព័ត៌មានពីក្រុមអ្នកដឹកទំនិញតាមច្រកតំបន់បឹងត្រកួនបានរាយការណ៍ឲ្យដឹងថា:តាំងពីក្រសួងមហាផ្ទៃប្រកាសឲ្យបិទច្រករបៀងអូរបីជាន់ភ្លាមធ្វើអោយក្រុមអ្នកដឹកទំនិញតាមច្រករបៀងទាំងនោះបានសំរុកទៅរកច្រកតំបន់បឹងត្រកួនវិញដែលជាហេតុនាំឲ្យសមត្ថកិច្ចនៅច្រកតំបន់នេះកំពុងត្រូវប៉ាន់ដំឡើងថ្លៃសេវ៉ាក្រៅផ្លូវការដោយទារប្រាក់ពីក្រុមអ្នកដឹកទំនិញ១គុណជា៤តែម្តង ។ប្រភព បញ្ជាក់ថា:  ពីមុន ក្រុមអ្នកដឹកទំនិញ ត្រូវបង់ឲ្យសមត្ថកិច្ច គណះកម្មការខេត្ត ក្នុងរថយន្ត ១គ្រឿង ១ខែ ៥០០០០រៀល  PM ចំនួន ៥០០០០រៀល  ប៉ូលីសសេដ្ឋកិច្ចខេត្តចំនួន៥០០០០រៀល   មន្ត្រីកាំកុងត្រូលចំនួន៥០០០០រៀលគយច្រកតំបន់៣០០០០០រៀលចំណែក នគរបាលការពារព្រំដែនប៉ុស្តិ៍ច្រកតំបន់នេះពីមុនបង់តែ២០០០០០រៀល ឥឡូវគេទារឡើងថ្លៃដល់ទៅ៨០០០០០រៀលឯណោះ។នេះនៅមិនទាន់គិតអំពីច្រករបៀងតូចៗដែលនគរបាលកាពារព្រំដែន៨០៧កូនចៅលោកឡុងសំណាងលួចបើកតាមស្លាបកៀនៗច្រកតំបន់បឹងត្រកួននេះផងទេ។

ជុំវិញបញ្ហាខាងលើនេះមជ្ឈដ្ឋានានាបានដាក់ការសង្ស័យថាតើប្រាក់ចំណូលក្រៅផ្លូវការដែលលោកឡុងសំណាង មេបញ្ជាការនគរបាលកាពារព្រំដែនរវរសេនាតូច ៨០៧ និងកូនចៅកំពុងតែបើកច្រករបៀងខុសច្បាប់នេះមានយកទៅចែកលោកអាត់ខែមស្នងការខេត្តបន្ទាយមានជ័យដែរឬទេ? ពួកគាត់សំណូមពរឲ្យ អង្គភាព ប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតផងទាន!៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
766 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7915 នាក់
ខែនេះ :
27468 នាក់
3 ខែនេះ :
61301 នាក់
សរុប :
2512008 នាក់