ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
លោកឃួនជឿនត្រូវប៉ាន់ខណៈក្រសួងមហាផ្ទៃបិទច្រក របៀងអូរបីជាន់តែមិនទាន់បិទទាំង៦របស់គាត់!​
Wed,04 April 2018 (Time 04:18 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1146នាក់)


បន្ទាយមានជ័យៈ លោក ឃួន ជឿនមេបញ្ជាការយោធាកាពារព្រំដែន៥០៣​បានលួច បើកច្រករបៀងអោយមេខ្យល់ បោកបញ្ឆោត​ពលករដែលមកពីបណ្តារខេត្តផ្សេងៗចូលទៅកាប់ឈើរគ្រញូងក្នុងទឹកដីថៃ
 ប្រថុយប្រថាន​និងគ្រោះថ្នាក់ដោយសារទាហានថៃបាញ់សម្លាប់និងចាប់ដាក់គុក។​ហើយបញ្ចេញទំនិញគេចពន្ធពីប្រទេសថៃដូចជាៈ ម៉ូតូ រថយន្តទំនើបៗ ឈើគ្រញូង ពូក និងទំនិញគេចពន្ធជាច្រើនទៀតដែលធ្វើអោយបាត់បង់ថវិការពន្ធចូលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
ប្រភព​ព័ត៏មាន​ពីតំបន់ជាយដែនថៃបានរាយការណ៍ឲ្យដឹងថាៈក្រោយពីក្រសួងមហាផ្ទៃបានសម្រេចអោយ
បិទ​របៀង អូរបីជាន់ដែលជាប្រភពចំណូលដ៏សំខាន់
របស់លោកប៊ុនសេង  មេបញ្ជាការភូមិភាគ៥ តែអ្វីដែលគួរអោយកត់សម្គាល់នោះបែជាត្រូវប៉ាន់លោក ឃួន ជឿន ទៅវិញ។​ព្រោះតែច្រក ចំនួន ០៦ របស់លោកឃួនជឿនមិនទាន់បានបិទទេ។​
ប្រភពបញ្ជាក់ថា៖ចាប់ពីសិលាខ្មែរ   ឃុំអូរបីជាន់ ស្រុកអូរជ្រៅ រហូតដល់ ច្រករបៀងចំការ គ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ លោក ឃួន ជឿន បានលួចបើកច្រករបៀង ចំនួន ០៦ ច្រក នៅក្នុងភូមិសាស្ត្រខាងលើ មានៈ
 
១. ច្រករបៀងភូមិ សិលាខ្មែរ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
 
២. ច្រករបៀង ភូមិទំនប់ដាច់ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
 
៣. ច្រករបៀង គុម្ពឬស្សី ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
 
៤. ច្រករបៀង ព្រៃច័ន្ទ ហៅ តំបន់ ៥ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
 
៥. ច្រករបៀង តោពីរ ហៅ តំបន់១ ស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ
 
៦. ច្រករបៀងចំការគ ស្ថិតនៅក្នុងភូមិស្វាយចេក ឃុំស្វាយចេកស្រុកស្វាយចេក
 
នៅមានច្រករបៀងតូចៗជាច្រើនទៀត ដោយមិនទាន់រាប់ បញ្ចូលផង
 
ច្រករបៀងធំៗទាំង ៦នេះ មានការចេញទំនិញគេចពន្ធ ដែលនាំឲ្យខាតបង់ថវិកាជាតិ ជាច្រើន  ដែលចេញពីប្រ ទេសថៃ ហើយនាំចូលពលករ ឆ្លងដែនខុសច្បាប់ ។
 
ច្រករបៀងធំៗទាំង ៦នេះ ក្នុងការគ្រប់គ្រងរបស់លោក ឃួន ជឿន បានលួចបើកច្រករបៀងស្ងាត់ៗ  ដើម្បីប្រមូល លុយកាក់ពីច្រករបៀងនោះ ដាក់ហោប៉ៅរបស់ខ្លួន ហើយនិងចែកជាមួយ លោក ប៊ុន សេង ជាខ្នងបង្អែករបស់ខ្លួន ទៀតផង ។ លោក ឃួន ជឿន បានច្រកទាំង៦ ស្ងាត់ៗនេះ បានប៉ៈពាល់ដល់កិត្តិយស របស់ប្រទេសកម្ពុជា យ៉ាង ខ្លាំង មានទំនិញខ្លះជាទំនិញខូចគុណភាព ដែលនាំឲ្យប៉ៈពាល់សុខភាព ប្រជាពលរដ្ឋកម្ពុជា ទំនិញគេចពន្ធគ្រប់ ប្រ ភេទ មានទាំងម៉ូតូ និងរថយន្តចង្កូតស្តាំ សេរីថ្មី ព្រមទាំឈើគ្រញូង កំពុងតែហូរចូលមក កម្ពុជា តាមច្រកអូរបីជាន់ ជាច្រកធំមួយ ដែលលោក ឃួន ជឿន គ្រប់គ្រងផងដែរ ។
 
ចំពោះច្រករបៀង ដែលចេញទំនិញតូចតាច មានតែច្រកគុម្ពឬស្សី មិនសូវចេញទំនិញធំដុំទេ តែក៏អាចទទួលបានលុយកាក់ អាចក្លាយជាអ្នកមានអ្នកបានផងដែរ  នេះគ្រាន់ជាច្រកតូចមួយ ។ ចំណែកច្រករបៀងធំៗ ចំនួន ៥ ទៀតនោះ ដែលមានទំនិញគេចពន្ធ ហូរចេញមកកម្ពុជា ដូចបាក់ទំនប់ ទាំងទំនិញផ្សេងៗ ម៉ូតូ រថយន្ត ។ ចំណែកនាំចូលទៅប្រទេសថៃវិញ មានពលករចំណាក់ស្រុកខុសច្បាប់  ភាគច្រើនពលករចំណាក់ស្រុកចូលតាមច្រកចំការគ ក្នុងឃុំ ស្វាយចេក ស្រុកស្វាយចេក ជាពលរដ្ឋ ទៅស៊ីឈ្នួលកាប់ឈើគ្រញូង នៅទឹកដីប្រទេសថៃ ។
 
ច្រកនីមួយៗ ដែលលោក ឃួន ជឿន លួចបើកច្រករបៀងស្ងាត់ៗនេះ បានមានការឃុបឃិតគ្នា ជាលក្ខណៈជាប្រព័ន្ធ  ទាំងភាគីថៃ និង ខាងភាគីខ្មែរ ។ ចំណែកភាគីខ្មែរមាន លោក ឧត្តមសេនីយ៍ ប៊ុន សេង មេបញ្ជាការយោធភូមិភាគ ៥ និង អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ។ ចំណែក នៅ ប្រទេសថៃ មានយោធាថៃ ឬ តម្រួតថៃ នៅជាប់ព្រំដែនកម្ពុជា មានអាជ្ញាធរ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ជាអ្នកឃុបឃិតប្រព្រឹត្តបទល្មើសរួមគ្នា ។
 
សារព័ត៌មានខ្មែរជាយដែន នៅតែសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសមាសភាព គ្រប់ជំនាញ រួមទាំងក្រ សួងការពារជាតិ ផងនោះ ពិនិត្យនឹងពិចារណា ទៅមន្ត្រីយោធា ដែលបានលួចបើកច្រករបៀងស្ងាត់ៗ ដែលកំពុង តែបំពានលើគោលនយោបាយរាជរដ្ឋាភិបាល និង បាត់បង់ចំណូលពន្ធរាប់សែនលាន ដុល្លារក្នុង១ខែ ព្រមទាំង ប៉ៈ ពាល់ដល់កិត្តិយស កេរ្តិ៍កម្ពុជា ឲ្យមន្ត្រីយោធា ការពារព្រំដែន បែរទៅជាលួចបើកច្រករបៀង ប្រព្រឹត្តបទល្មើស ទៅវិញ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1494 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8643 នាក់
ខែនេះ :
28196 នាក់
3 ខែនេះ :
62029 នាក់
សរុប :
2512736 នាក់