ការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែតទៅសិរីសោភ័ណធ្វើអោយពលរដ្ឋរស់នៅក្បែរផ្លូវរថភ្លើបារម្ភខ្លាចគ្រោះថ្នាក់!
បន្ទាយមានជ័យ៖ប្រជាពលរដ្ឋខ្លះអបអរសាទរតែខ្លះមានការព្រួយបារម្មណ៍ខណះពេលដែលមានការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងត្រឡប់ពីសិរីសោភ័ណ មកប៉ោយប៉ែតវិញដាក់ដំណើការជាផ្លូវការនាព្រឹកថ្ងៃទី០៤ខែមេសាឆ្នាំ២០១៨នេះដោយសារការមិនបានយកចិត្តទុកដាក់ពីភាពគ្រោះថ្នាក់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងជាពិសេសចំណុចផ្លូវកាត់ទទឹងជាច្រើនមិនមានសន្តិសុខយាមនៅពេលរថភ្លើងធ្វើដំណើរម្តងៗដែលអាចបង្ករជាគ្រោះថ្នាក់បាន។
តាមសេចក្តីរាយការណ៍បានអោយដឹងថា៖ដំបូងឡើយប្រជាពលរដ្ឋមានការអបអរសាទរយ៉ាងខ្លាំងបន្ទាប់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកលីសារីអភិបាលរងខេត្ត លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីរាជការប្រជាពលរដ្ឋប្រមាណ២០០នាក់ចូលរួម និងអបដំណើលើរថភ្លើងចំនួន១០០នាក់ ។
ដោយគិតថាផ្លូវរថភ្លើងកាលពីផ្លូវជាតិលេខ ៥ នៅជាផ្លូវភក់ប្រជាពលរដ្ឋតែងតែលើកបដាតវ៉ាទាមទារអោយមានការដោះស្រាយផលប៉ះពាល់ផ្លូវរថភ្លើង ។
បច្ចុប្បន្នដំណោះស្រាយឈ្នះៗត្រូវបានលេចចេញនូវសមិទ្ធិផល ថ្មីដ៏អស្ចារ្យសម្រាប់ប្រជាជនក្រុងប៉ោយប៉ែតនិងតាមបណ្តាខេត្តនាៗនៃព្រះរាជាណាចក្រកម្ពុជា។
ចំណងដៃថ្មីនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ២០១៨ នេះក្រសួងសាធារណការនិងដឹកជញ្ជូនបានគ្រោងដាក់អោយដំណើរការជាបណ្តោះអាសន្នជិះដោយអត់គិតថ្លៃរហូតដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ នូវការធ្វើដំណើរតាមផ្លូវដែក ប៉ោយប៉ែត - សិរីសោភ័ណ្ឌ មួយថ្ងៃ ០៣ជុំ ស្មើនឹង ០៦ជើងទៅមក បានអនុញ្ញាតិអោយផ្ទុកមនុស្សបានចំនួន ១០០នាក់ រួមអង្គុយ និងឈរ ។
តែចំពោះប្រជាពលរដ្ឋដែលរនៅអមសងខាងផ្លូវវិញពិសេសអ្នករស់នៅផ្សារគុត្តសតឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យមានការព្រួយបារម្មណ៍យ៉ាងខ្លាំង
ដោយការចាប់ផ្តើមដឹកជញ្ជូនអ្នកដំណើតាមរថភ្លើងជាថ្មីពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងត្រឡប់ពីសិរីសោភ័ណ មកប៉ោយប៉ែតវិញដាក់ដំណើការជាផ្លូវការនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨នេះដោយសារការមិនបានយកចិត្តទុកដាក់ពីភាពគ្រោះថ្នាក់របស់ប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវរថភ្លើងជាពិសេសចំណុចផ្លូវកាត់ទទឹងជាច្រើនមិនមានសន្តិសុខយាមនៅពេលរថភ្លើងធ្វើដំណើរម្តងៗដែលអាចបង្ករជាគ្រោះថ្នាក់បាន។
ទោះបីជាយ៉ាងណាសារព័ត៌មានខ្មែរជាយដែនយើងសង្ឃឹមថាលោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគួរតែពិនិត្យលើបញ្ហានេះផងទាន!៕