ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិផ្តិតមេដៃសុំការអន្តរាគមន៍ពីអភិបាលបន្ទាយមានជ័យនិងក្រសួងមន្ទីរពាក់ព័ន្ធទប់ស្កាត់ការបំផ្លាញភ្នំតាដុង្គ!
Fri,06 April 2018 (Time 04:21 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1167នាក់)


បន្ទាយមានជ័យ:  ដោយមើលឃើញ នៅការវិនាសហិនហោចសម្បត្តិ ធម្មជាតិ របស់រដ្ឋ ដូចជាព្រៃភ្នំ បឹងបួរ  ទីទួលប្រាសាទដែលជាកេរ្តិ៍ តាំងពីដូនតា យើងបន្សល់ទុកអោយកូនចៅ ជំនាន់ក្រោយ នេះជាបណ្តើរៗ ដោយសារតែ ឈ្មួញខិលខូច លួចកាប់គាស់កាយ ចាក់លុប ដើម្បីជា ប្រយោជន៍ផ្ទាល់ខ្លួនធ្វើអោយបាត់បង់ជំរកសត្វព្រៃនិងសត្វស្លាបនិងប៉ះពាល់ដល់ទួលប្រាសាទនិងផ្នូរបូរាណផងប្រជាពលរដ្ឋ៩០០នាក់មកពី៧ភូមិនៃឃុំតាផូស្រុកស្វាយចេកបានផ្តិតមេដៃសុំកិច្ចអន្តរាគមន៍ពីលោកអភិបាលខេត្តបន្ទាយមានជ័យនិងក្រសួងមន្ទីពាក់ព័ន្ធដើម្បីទប់ស្កាត់ការកាយបំផ្លាញភ្នំតាដុង្គដែលកំពុងត្រូវបានឈ្មួញកំពុងដាក់គ្រឿងចក្រកាយនិងកិនថ្មលក់ពួកគាត់កំពុងបារម្ភថានិងអាចបាត់បង់ជម្រកសត្វប៉ះពាល់ប្រាសាទនិងផ្នូរបុរាណដោយពួកគាត់ចង់អោយរដ្ឋាភិបាល អភិរ័ក្សតំបន់នេះទុកជាតំបន់ទេសចរណ៍..។

កាលពី រសៀល ថ្ងៃ ទី៥ ខែ មេសា ឆ្នាំ ២០១៨ នេះ ក្រុមអ្នកសារព័ត៌ មានខ្មែរជាយដែន បានចុះទៅដល់ ភូមិព្រេចកី  ឃុំតាផូ  ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ទៅមើលដល់ភ្នំ តាដុង្គ ដែលឈ្មួញ កំពុងដាក់គ្រឿងចក្រ កាយបំផ្លាញ ភ្នំនិងកិនថ្មលក់ ដោយបានជួបនិងធ្វើការសំភាសន៍ ប្រជាពលរដ្ឋ ដែលពួកគាត់មានការសោកស្តាយនិងបាន ផ្តិតមេដៃ សុំការអន្តរាគមន៍ពីសំណាក់អភិបាលខេត្ត  និងក្រសួងមន្ទីពាក់ព័ន្ធដើម្បីទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិនេះ។

ប្រជាពលរដ្ឋបានប្រាប់ថា : កាលពី ដើមខែ៣ ឆ្នាំ២០១៨ នេះមានក្រុមហ៊ុនមួយឈ្មោះ គង់មានបាន យកគ្រឿងចក្រ មកលួចកាយ ភ្នំ តាដុងជ្រុងខាងជើងពេលនោះ ប្រជាពលរដ្ឋ ចំនួន៧ភូមិ នៃ ឃុំតាផូ  រួមមាន​ ១  ភូមិគោកកី   ២ ភូមិ ព្រេចកី   ៣ភូមិ ឃ្មាស់   ៤ភូមិថ្មី    ៥ ភូមិពង្រ  ៦ភូមិ តាផូ   ៧ភូមិបន្ទាំត់បោះ   ចំនួន ៩០០នាក់បាន ផ្តិតមេដៃ ដើម្បីសុំការអន្តរាគមន៍ ដាក់ទៅតាមលំដាប់លំដោយ តាំងពី ភូមិឃុំ រហូតដល់សាលាស្រុកនិងខេត្តមន្ទីក្រសួងពាក់ព័ន្ធដើម្បីអោយ បញ្ឈប់ការកាយបំផ្លាញ ភ្នំតាដុង្គ ដែលជាធនធានធម្មជាតិ នេះ។

 ប្រជាពលរដ្ឋ បន្តឲ្យដឹងទៀតថា : ពួកគាត់ស៊ូស្លាប់ប្រឆាំងតវ៉ា នៃការបំផ្លាញភ្នំតាដុង្គព្រោះភ្នំនេះជាជម្រកសត្វព្រៃមានដូចជាឈ្លូសជ្រូកព្រៃមាន់ព្រៃនិងសត្វព្រៃជាច្រើនមុខទៀតពិសេសសត្វស្លាប ដ៏កម្រស្ទើរតែដាច់ពូជ ជាច្រើនបានមកជ្រកកោននៅក្នុងបឹងប្រសាទ៥និងលើភ្នំ តាដុង្គនេះ។

ហើយម្យ៉ាងទៀត  នៅជុំវិញ ភ្នំ មានផ្នូរកប់សពបុរាណ ដែលមាន វត្ថុមានតម្លៃជាច្រើន ដូចជាមាសពេជ្រកែវកងនិងត្បូងឡតជាដើម។ ប្រជាពលរដ្ឋបន្តអោយដឹងទៀតថា:នៅជើងភ្នំមានទួលប្រាសាទចំនួន៣នៅក្បែរជើងភ្នំនោះផងដែរ ហើយបើមិនមានការទប់ស្កាត់ការកាយភ្នំនេះទេច្បាស់ជា មិនត្រឹមតែបាត់បង់ទួលប្រាសាទផ្នូរបុរាណដែលជាកេរ្តិ៍មរតកបន្សល់ទុកមកពីដូនតាយើងគួរតែក្រសួងនិងមន្ទីពាក់ព័ន្ធមកជួយទប់ស្កាត់ផង។ជាចុងក្រោយពួកគាត់សំណូមពរអោយរាជរដ្ឋាភិបាលមេត្តាអភិរ័ក្សភ្នំតាដុង្គនិងអភិវឌ្ឈន៍តំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ផងទានដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះមានជីវភាពធូធារ!៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
387 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7536 នាក់
ខែនេះ :
27089 នាក់
3 ខែនេះ :
60922 នាក់
សរុប :
2511629 នាក់