ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តបាឡែនជិះចូលផ្លូវរថភ្លើងត្រូវបានរថភ្លើងកៀប្រជាពលរដ្ឋថាមកពីអ្នកគ្រប់គ្រងធ្វេសប្រហែស!
Sun,08 April 2018 (Time 04:36 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 990នាក់)


បន្ទាយមានជ័យ៖ ថាមែនៗ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវរថភ្លើងមើលឃើញពីការធ្វេសប្រហែស របស់ អ្នកគ្រប់គ្រងផ្លូវដែកដែលមិនមានការដាក់រនាំងបាំងឬមនុស្សធ្វើសញ្ញាចរាចរណ៍នៅទីប្រជុំជនគ្រប់
គ្រាន់ពួកគាត់ថាអាចនឹងមានគ្រោះថ្នាក់ទីបំផុតក្រោយ ការសម្ពោធដាក់ដំដើរការឡើងវិញ នៃ អយស្ម័យយាន ចាប់ពីថ្ងៃ ពុធ ៤ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៤ មេសាឆ្នាំ២០១៨ វេលាម៉ោង ៨ ៣០នាទី មកដល់ថ្ងៃ សៅរ៏ ៧ រោជ ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនឹងទី៧ មេសាឆ្នាំ ២០១៨ វេលាម៉ោង ១៣  ១០នាទី មានករណី គ្រោះថ្នាកចរាចរណ៏ កើតឡើង រវាងរថភ្លើងនិងរថយន្ត កើតឡើងនៅភូមិយាងថ្មីឃុំកូបស្រុកអូរជ្រៅ ។ ដោយរថយន្តបាឡែនជិះចូលផ្លូវរថភ្លើងត្រូវបានរថភ្លើងកៀតែសំណាងល្អមិនបង្ករគ្រោះថ្នាក់ដល់ជីវិត្តមនុស្សគ្រាន់តែខូចកង់ខាងមុខនិងកាងខាងមុខនៃរថយន្តប៉ុណ្ណោះ។គួរបញ្ជាក់ថា៖ក្នុងស្រុកអូរជ្រៅ មាន៧ឃុំទូទាំង ស្រុក មាន ផ្លូវលំឆ្លងកាត់ នៃផ្លូវ រថភ្លើង មាន ៣ឃុំ ១ គុត្តសត មាន ផ្លូវ ២-គឺទី ១ផ្សារគុត្តសត ក្រៅចូលទៅឃុំគុត្តសតក្នង ទី២ ផ្លូវចូលផ្សារថ្មី គឺស្ថិតនៅភូមិ យាងថ្មីឃុំកូប  ។                 
២ ឃុំកូប ១ ផ្លូវចូលខាងលិចរ៉ាសូភីចាស     នៅភូមិណាកាឆាយឃុំកូប-២ផ្លូវចូលទៅភូមិអូរជ្រៅ
ឃុំកូប ។             
 -៣  ឃុំសំរោង ។ ទី១  ផ្លូវចូលទៅឃុំសំរោង នៅភូមិសូរិយាថ្មី ហៅ សាលាក្រហម ឃុំកូប ។                     
ទី២ឃុំសំរោងផ្លូវចូលទៅភូមិអញ្ចាញឃុំសំរោងនេះក្នុងស្រុកអូរជ្រៅមានផ្លូវលំឆ្លងកាត់ផ្លូវរថភ្លើងទៅឃុំនិមួយៗ  ។
ទោះជាយ៉ាងណាមហាជនលើកឡើងថា៖គ្រោះថ្នាក់ចរាចរណ៍នេះជាបទពិសោធន៍មួយសំថាប់អ្នកគ្របគ្រងផ្លូវដែកដែលគួរតែយកចិត្តទុកដាក់ក្នុងការដាក់រនាំងនិងមនុស្សធ្វើសញ្ញាចរាចរណ៍គ្រប់ផ្លូវដែលឆ្លងកាត់ទទឹងផ្លូវរថភ្លើងអោយបានគ្រប់គ្រាន់ជៀសវាងមានគ្រោះថ្នាក់បែបនេះទៀត៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1222 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8371 នាក់
ខែនេះ :
27924 នាក់
3 ខែនេះ :
61757 នាក់
សរុប :
2512464 នាក់