ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃច្រកបឹងត្រកួនច្រឡំរថយន្តពលរដ្ឋថាជារថយន្តដឹក ទំនិញគេចពន្ធបើករថយន្តដេញដូចចោរប្លន់ផ្អើលប្រជាពលរដ្ឋទាំងព្រឹក!
Sun,08 April 2018 (Time 12:24 PM)
ដោយ ៖ តារារ័ត្ន (ចំនួនអ្នកអាន: 4792នាក់)


បន្ទាយមានជ័យ:  ផ្អើលប្រជាពលរដ្ឋទាំងព្រឹកស្មានតែចោរប្លន់ខណះពេលដែលរថយន្តរបស់ មន្ត្រី ទំនាក់ទំនង ព្រំដែន កម្ពុជា -ថៃ ប្រចាំច្រកតំបន់ បឹងត្រកួន បានបើកប្រដេញ ស្ទាក់ចាប់រថយន្ត កាមរី មួយគ្រឿងដែលដឹកទំនិញចេញពីផ្សារខ្មែរដែលកំពុងធ្វើដំណើរតាមផ្លូវឆ្ពោះទៅកាន់ផ្សារថ្មពួកដោយភ័ន្តច្រឡំស្មានតែរថយន្តដឹកទំនិញគេចពន្ធចេញពីផ្សារតាប់ប្រាយ៉ាក្នុងទឹកដីថៃមិនបានបង់ប្រាក់អោយខ្លួន។

ហេតុការណ៍ នេះបានបង្ករអោយមានការភ្ញាក់ផ្អើលឡើងកាលពី វេលាម៉ោង ៧និង១៥នាទី ព្រឹក ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៨ ​នៅខាងកើត រង្វង់មូលបឹងត្រកួនប្រហែល  ៣០០ម៉ែត្រ ស្ថិតនៅ ក្នុងភូមិ បឹងត្រកួន ឃុំគោករមៀត  ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ។តាមសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋ ដែលរស់នៅតំបន់ ជាយដែនខ្មែរថៃ នេះបានប្រាប់ អ្នកយកព័ត៌មាន ខ្មែរជាយដែន អោយដឹងថា:  ដំបូងឡើយគេបានឃើញរថយន្តកាមរីស៊េរីឆ្នាំ៩១មួយគ្រឿងរបស់ប្រជាពលរដ្ឋដែលគាត់បានចូលទៅទិញទំនិញនៅក្នុងផ្សារបឹងត្រកួន(ក្នុងទឹកដីខ្មែរ)ដើម្បីយកទៅលក់ដូរបន្តនៅស្រុកភូមិរបស់គាត់  ដោយបានធ្វើដំណើរតាមផ្លូវ ពីច្រកបឹងត្រកួនឆ្ពោះទៅកាន់ទីរួមស្រុក ថ្មពួក ស្រាប់តែឃើញ រថយន្ត ម៉ាក ធុនត្រា ពណ៌ស្ករ ​ ពាក់ស្លាកលេខ ៩៧៣៧  ដែលគេស្គាល់ថា ជារបស់ មន្ត្រីទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំច្រកតំបន់បឹងត្រកួន។បានបើករថយន្តដេញតាមរថយន្តរបស់ប្រជាពលរដ្ឋដូចចោរប្លន់អញ្ចឹង។ រហូតដល់ជិតមួយគីឡូម៉ែត្រទើបកាក់ជាប់ ដោយក្រុម មន្ត្រីទំនាក់ទំនង ព្រំដែន កម្ពុជា-ថៃបានប្រើរថយន្តកាមរីស៊េរី៩៥ស្តាំមកស្ទាកពីខាងមុខ។នៅក្នុងការដេញចាប់នេះដោយខាងមន្ត្រីទំនាក់ទំនងព្រំដែននោះបានចោទប្រកាន់ថារថយន្តកាមរីរបស់ប្រជាពលរដ្ឋដឹកទំនិញគេចពន្ធនិងបានទាមទារយករថយន្តទៅកាន់កន្លែង។តែមិនអាចអូសយករថយន្តរបស់ពលរដ្ឋបានដោយម្ចាស់រថយន្តកាមរីបានដកសោរទុករួចឆ្លើយបកស្រាយប្រាប់ថារថយន្តរបស់គាត់ដឹកទំនិញពីក្នុងផ្សារបឹងត្រកួន(ផ្សារខ្មែរ)ប៉ុណ្ណោះមិនមែនដឹកចេញពីផ្សារតាប់ប្រាយ៉ាក្នុងទឹកដីថៃឡើយ។

ប្រជាពលរដ្ឋ លួចខ្សឹបប្រាប់ថា នៅច្រកតំបន់បឹងត្រកួននេះមានតែ លោកយឿកម៉ក់ អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃនេះទេដែលពូកែខាងជំរិតទារប្រាក់ពី ក្រុមអ្នកដឹកទំនិញចេញចូលក្នុងតំបន់បឹងត្រកួន ដោយតំរូវអោយ អ្នកដឹកទំនិញក្នុងតំបន់នេះបង់លុយជាខែក្នុង១ខែចំនួន១០០០០០(ដប់ម៉ឺនរៀល)ហើយកន្លងមកគណកម្មការច្រកធ្លាប់បានប្តឹងមក អភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីដកលោកយឿកម៉ក់នេះចេញពីច្រកតំបន់បឹងត្រកួននេះម្តងជាពីដងរួចមកហើយតែនៅតែធ្វើអីលោកយឿកម៉ក់នេះមកកើតដោយសារតែលោកមានខ្សែរក្រាស់ចាំជួយការពារពេលនេះក្រុមមន្ត្រីទំនាក់ទំនងព្រំដែននេះបានបង្កើតកូនចៅចាំបើករថយន្តដេញចាប់រថយន្តប្រជាពលរដ្ឋណាដែលដឹកទំនិញហើយមិនបានបង់លុយឲ្យខ្លួនចំនួន១០ម៉ឺនក្នុង១ខែទេនោះ។ជុំវិញរឿងរឿងនេះគេមិនដឹងថាលោកឧត្តមសេនិយ៍ឯកសៀកសុជាតិ នាយរងសេនាធិការចម្រុះនិងជានាយកទីចាត់ការព្រំដដែនបានជ្រាបអំពីររឿងនេះដែរឬយ៉ាងណាទេ!

ទោះជាយ៉ាងណា ច្រកតំបន់ បឹងត្រកួននេះ កំពុងត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំងថា មន្ត្រី ស្ទើរតែគ្រប់ស្ថាប័ន កំពុងតែ ប្រព្រឹត្ត អំពើរពុក រលួយយ៉ាងពេញបន្ទុក  ក្នុងនោះ នគរបាលការពារព្រំដែន បានច្រើនជាងគេ គឺដាក់ខែជាមួយរថយន្តដឹកទំនិញចេញពីទឹកដីថៃក្នុងគ្រឿងក្នុង១ខែ ៨០០០០០(ប្រាំបីសែនរៀល)  ចំណែកគយ ច្រកតំបន់នេះ បាន១ខែ ៣០០០០០(សាមសឹបម៉ឺនរៀល)   ចំណែច មន្ត្រី កាំកុងត្រូល១៥០០០០(ដប់ប្រាំម៉ឺនរៀល)  មន្ត្រីទំនាក់ទំនងព្រំដែន១០០០០០(ដប់ម៉ឺនរៀល) PM និងប៉ូលីសសេដ្ឋកិច្ច ៥០០០០(ប្រាំម៉ឺនរៀល) ដោយសារតែមន្ត្រីគ្រប់ជំនាញរួមទាំងគណះកម្មការខេត្តប្រចាំច្រកតំបន់បឹងត្រកួននេះបានប្រព្រឹត្ត ​អំពើរពុករលួយជាប្រព័ន្ធបែបនេះហើយបានជាប្រជាពលរដ្ឋ វេទនាព្រោះគ្រាន់តែចូលទៅទិញទំនិញលក់ដូរបន្តិចបន្តួចក៏សមត្ថកិច្ចទារប្រាក់ដែរជាចុងក្រោយពួកគាត់សំណូមពរឲ្យ ឯកឧត្តមឱមយ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើរពុករលួយបើកការស៊ើបអង្កេតផងទាន៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1940 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4573 នាក់
ខែនេះ :
16963 នាក់
3 ខែនេះ :
56709 នាក់
សរុប :
2482418 នាក់