រថភ្លើងដំណើរការប្រជាពលរដ្ឋបារម្ភខ្លាចកិនកូនចៅបែជាចៅហ្វាយក្រុងគិតតែដាំផ្កាធ្វើ ព្រងើយ រួចហៅទូរទស្សន៍និងកាសែតមកផ្សាយបង្អួតស្នាដៃឲ្យមេកើយ!
បន្ទាយមានជ័យ: ខ្លាចរថភ្លើងកិនកូនចៅ ប្រជាពលរដ្ឋ សហគមន៍ ប៉ះពាល់ គម្រោងផ្លូវដែកក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានលើកបដា តវ៉ា នៅមុខសាលាក្រុងទាំងព្រឹក ដើម្បី ទាមទារអោយលោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត គោរពតាមសន្យា កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៨ ដែលថានិងដោះស្រាយសំណងផលប៉ះពាល់ ដោយផ្តល់សំណងជូនពលរដ្ឋ អោយបានមុនរថភ្លើងដំណើរការតែឥឡូវរថភ្លើងចាប់ដំណើរការហើយបែជាលោកចៅហ្វាយក្រុងភ្លេចសងសំណងគិតតែដើរដាំផ្ការហើយហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកថតផ្សាយព្រោតព្រាតដើម្បីបង្អួតស្នាដៃបញ្ហាញមេកើយថាខ្លួនប្រឹងប្រែងធ្វើការល្អតែធាតុពិតមិនដែលគិតដល់ជីវិត្តប្រជាពលរដ្ឋឡើយ។
មានសេចក្តី រាយការណ៍ ថា: កាលពីព្រឹកថ្ងៃទី៩ខែមេសាឆ្នាំ២០១៨ប្រជាពលរដ្ឋសហគមន៍ប៉ះពាល់គម្រោងផ្លូវដែកក្នុង ភូមិសាស្ត្រ ក្រុងប៉ោយប៉ែត បានលើកគ្នា មកកាន់ សាលាក្រុងប៉ោយប៉ែត ដើម្បី ធ្វើបាតុកម្ម អហឹង្សានៅខាងមុខសាលាក្រុង ក្នុងគោល បំណងចង់ជួប លោកអភិបាលក្រុងប៉ោយប៉ែត គឺលោក សានស៊ានហូ ដើម្បី សុំឲ្យ លោកគោរពតាមការសន្យារបស់លោកជាមួយប្រជាពលរដ្ឋកាលពីថ្ងៃទី៥ខែមករាឆ្នាំ២០១៨ថានឹងដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋអោយបានមុនរថភ្លើងចាប់ដំណើរការដោយថាដោះដូរដីជូនពួកគាត់ដែលមានគម្រោងស្រាប់។
ធ្វើអោយប្រជាពលរដ្ឋ ទន្ទឹងរងចាំ ដូចសំណាបរងចាំទឹកភ្លៀង អញ្ចឹង ភ្លេចៗត្រចៀក ដល់ខែ៤រថភ្លើងក៏ចាប់ផ្តើមដំណើរការដោយបើកបរលឿនដូចហោះធ្វើអោយពួគាត់បារម្ភពីសុវត្ថភាព កូនចៅយ៉ាងខ្លាំងខ្លាចត្រូវរថភ្លើងកិនស្លាប់។ទើបគាត់លើកគ្នា មកកាន់សាលាក្រុងដើម្បីជួបលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតដើម្បីអោយពន្លឿនក្នុងការដោះស្រាយសំណងជូនពួកគាត់អោយបានឆាប់ៗដូចពាក្យដែលលោកធ្លាប់សន្យាថា នឹងដោះស្រាយអោយក្តៅៗនោះ។លោកវ៉នវ័ន្តអាយុ៣៧ឆ្នាំបានប្រាប់ថាគ្រាដែលពលរដ្ឋឡើងមកជួបលោកអភិបាលក្រុងប៉ោយប៉ែតបែជារវល់រហូតដោយពេលខ្លះចុះទៅបាញ់ថ្នល់ពេលខ្លះចុះទៅដាំផ្កាហើយហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកថតផ្សាយព្រោតព្រាតដើម្បីបង្អួតស្នាដៃបញ្ហាញមេកើយថាខ្លួនប្រឹងប្រែងធ្វើការល្អតែធាតុពិតមិនដែលគិតដល់ជីវិត្តប្រជាពលរដ្ឋឡើយ។ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាបានធ្វើការរិះគន់ទៅលើលោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតកំពុងតែជាន់ដានលោកង៉ោម៉េងជ្រួនហើយគឺការសន្យាខ្យល់នាំមកនូវការអស់ជំនឿរបស់ពលរដ្ឋ ទៅលើអាជ្ញាធរទោះបីជាលោកខិតខំ ក្លែងបន្លំធ្វើជាប្រឹងប្រែងបោសថ្នល់ ដាំផ្កា ហើយហៅទូរទស្សន៍និងកាសែតក្នុងស្រុកមកផ្សាយដើម្បីបង្អួតភ្នែកមេកើយយ៉ាងណាក៏ដោយក៏មិនអាចបិទបាំងការពិតបានដែរព្រោះលោកកំពុងតែធ្វែសប្រហែសគ្មានការយកចិត្តទុកដាក់ចំពោះជីវិតពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវរថភ្លើងដែលប្រឈមនិងគ្រោះថ្នាក់គ្រប់ពេល។