ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ឃាត់ខ្លួនជនសង្ស័យម្នាក់រឹបអូសបានថ្នាំញៀន ទម្ងន់៥២,៤៦ ក្រាម!
Thu,10 May 2018 (Time 03:02 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 914នាក់)


បាត់ដំបង​៖  សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុសញ្ញាជួញដូរថ្នាំយ៉ាងសកម្មម្នាក់រឹបអូស វត្ថុតាង ម៉ាទឹកកក ១៥ថង់ ទម្ងន់៥២,៤៦ ក្រាម  បញ្ជូនទៅកាន់តុលាការ។ 
 
ដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលទទួលបន្ទុកផែនព្រហ្មទណ្ឌ ជាក់ស្ដែងនៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ១៥:១៥នាទី  នៅចំណុចភូមិ ពោធិ៏ ឃុំព្រៃខ្ពស់ស្រុកបវេល លោកវរសេនីយ៍ទោ សុខសារិនបានដឹកនាំកំលាំងអធិការដ្ឋាននគរបាលស្រុកបវេលបានចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រត្ន័ ម៉ារ៉ាដូហៅ ប៉ូឡូ ភេទ ប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិ សាលាដែង ឃុំឫស្សី ក្រោក ស្រុក  មង្គល់បូរីខេត្ត បន្ទាយមានជ័យ។
  -វត្ថុតាងរួមមាន៖
  -ម៉ាទឹកកក ១៥ថង់ ទម្ងន់៥២,៤៦ ក្រាម
  -ម៉ូតូម៉ាកហុងដាឌ្រីម ចំនួន ០១គ្រឿង ពណ៏ ខ្មៅ ពាក់ស្លាកលេខ 1N 2717 បន្ទាយមានជ័យ
   -រថយន្ត ម៉ាកកាមរីស្តាំ ០១គ្រឿង ពណ៏ ស្លាបក្អែក ពាក់ស្លាកលេខ សៀមរាម 2A 5496
បច្ចុប្បន្នករណីនេះកំពុងរៀបចំសំណុំរឿងបញ្ចូនទៅ
ជំនាញខេត្ត ចាត់ការតាមនិតិវិធីច្បាប់​៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
235 នាក់
ម្សិលមិញ :
292 នាក់
សប្តាហ៍នេះ :
4246 នាក់
ខែនេះ :
31156 នាក់
3 ខែនេះ :
60391 នាក់
សរុប :
2352029 នាក់