ឈើចម្រុះចំនួន៤៧ដុំត្រូវបានបង្ក្រាបខណៈម្ចាស់ លាក់ទុកក្នុងព្រៃក្រោយភូមិ!
ខេត្តកំពង់ស្ពឺ៖ឈើចម្រុះចំនួន៤៧ដុំដែលជនមិនស្គាល់មុខលាក់ទុកក្នុងព្រៃក្រោយភូមិត្រូវបានសមត្ថ
កិច្ចកងរាជអាវុធហត្ថ ស្រាវជ្រាវនិងរឹបអូសប្រគល់ជូនជំនាញចាត់ការណ៍តាមច្បាប់។
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖កាលពីថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨កម្លាំងកងរាជអាវុធ
ហត្ថខេត្តកំពង់ស្ពឺនិងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសសហការរុករកការលាក់ទុកឈើដោយខុស
ច្បាប់នៅក្នុងព្រៃក្រោយភូមិចំពារ ឃុំមនោរម្យ ស្រុកថ្ពងខេត្តកំពង់ស្ពឺជាលទ្ធផលក្រុមការងារបានរកឃើញឈើដែលជនមិនស្គាល់មុខលាក់ទុក មានប្រភេទឈើផ្ចឹក គ្រើល ចំបក់ ព្រះភ្នៅ ធ្លក ឈើទាល សរុបចំនួន៤៧ដុំ ។
បច្ចុប្បន្នបានធ្វើកំណត់ហេតុ ប្រគល់ឈើឱ្យសង្កាត់រដ្ឋបាលព្រៃឈើថ្ពងរក្សាទុកដើម្បីរៀបចំឯកសារចាត់ការតាមច្បាប់៕