ធ្ងន់កហើយប្តីប្រពន្ធមួយគូដែលបង្ហោះប្រព័ន្ធយូធូប នូវការសម្លាប់សត្វព្រៃដ៏កម្រនិងជិតផុតពូជមកធ្វើម្ហូបដោយមានការរិះគន់ពីមហាជនពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់!
រាជធានីភ្នំពេញ៖នោះថាមែនៗទីបំផុតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកសាយសំអាល់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់ទៅលើប្តីប្រពន្ធមួយគូរដែលបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការខឹងសម្បាពេលដែលពួកគេបានឃើញប្តីជាអ្នកថតឲ្យប្រពន្ធកាន់សត្វព្រៃជាច្រើនប្រភេទដើម្បីយកមកសម្លាប់ស្រស់ៗដើម្បីធ្វើម្ហូបហើយថតបង្ហោះតាមប្រព័ន្ធយូធូបក្នុងគោលបំណងរកលុយតាមបណ្តាញមួយនេះ ។
ដោយមានការស៊ែរតៗគ្នានិងមានការរិះគន់និងសូមឲ្យអាជ្ញាធរចាត់វិធានការជាបន្ទាន់ចំពោះប្តីប្រពន្ធ១គូរនេះ ស្រាប់តែប៉ុន្មានម៉ោងមុននេះអ្នកនាំពាក្យក្រសួងបរិ
ស្ថានបានថ្លែងប្រាប់ថាក្រសួងបរិស្ថានបានទទួល ព័ត៌មាននេះអស់ហើយ ហើយក៏កំពុងប្រមូលព័ត៌មានបន្ថែមទៀត
ជុំវិញករណីនេះ។ បើតាមលោក សៅ សុភាព ករណីនេះ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយសំអាល់បានបញ្ជាឲ្យចាត់វិធានការបន្ទាន់តែម្តង។
លោក សៅ សុភាព បានបញ្ជាក់យ៉ាងដូច្នេះ «ជាគោលការណ៍មក គឺឯកឧត្តមរដ្ឋមន្រ្តី គាត់បានបញ្ជាឲ្យចាត់វិធានការ បន្ទាន់ហើយ។
នឹងប្រមូលព័ត៌មានហើយយើងនឹងហៅគាត់មកអប់រំណែនាំហើយប្រសិនបើរកឃើញថាការសម្លាប់សត្វនេះ មានកម្រិតធ្ងន់ធ្ងរនឹងឈានទៅ ចាត់ការតាមច្បាប់របស់ក្រសួង ថែមទៀតផង។
ជាមួយគ្នានេះដែរ ក្រសួងក៏បានបញ្ជាក់ផងដែរថា មិនត្រឹមតែចាត់វិធានការលើការប្រព្រឹត្តិរបស់ពួកគេទាំង២នាក់ប្តីប្រពន្ធខាងលើប៉ុណ្ណោះទេគឺក្រសួងក៏បានស្នើទៅខាង អ្នកគ្រប់គ្រង បណ្តាញសង្គម យូធូប ឲ្យលុបវីដេអូទាំងនេះចេញពីយូធូប ជាបន្ទាន់ផងដែរ។
សូមរំលឹកផងដែរថា ប្តីប្រពន្ធមួយគូរខាងលើនេះ បានបង្កើតឆានែលមួយ នៅក្នុងទំព័រយូធូប ឈ្មោះ “Natural Life TV” ដោយបានថតវីដេអូជាច្រើន ដោយបុរសជាប្តីជាអ្នកកាន់ កាម៉េរ៉ាថតវីដេអូ ចំណែកប្រពន្ធ បានយកសត្វព្រៃជាច្រើនប្រភេទ ជាពិសេសទៅទៀត គឺសត្វដែលជាប្រភេទសត្វកម្រ ជិតផុតពូជ ថែមទៀតផង ដោយសម្លាប់ហើយ យកមកធ្វើម្ហូបដើម្បីថតជាឯកសាររបស់ពួកគេ ក្នុងគោលបំណងរកអ្នកមើលនៅក្រៅប្រទេសដើម្បីបានលុយ ពីប្រព័ន្ធយូធូប៕