កាប់កូនស្រីអាយុ២ឆ្នាំរបួសធ្ងន់រួចលេបថ្នាំសម្លាប់ខ្លួនតាមក្រោយដោយសាខឹងប្រពន្ធមិនអោយយកកូនទៅលេងសាច់ញាតិ!
ខេត្តកំពង់ធំៈក្រោយពីព្រមព្រៀងផ្តិតមេដៃលែងលះគ្នាអស់រយះពេលប្រហែលកន្លះឆ្នាំមកហើយដោយ ខឹង
នឹងប្រពន្ធមិនព្រមឲ្យយកកូនទៅលេងជាមួយខ្លួននិងសាច់ញាតិរបស់ខ្លួនបែកគំនិតកាំបិតចិតត្នោតកាប់កូនស្រីខ្លួនឯងបង្កើតបណ្តាលឱយរបួសធ្ងន់ធ្ងររួចលេបថ្នាំប៉ងសម្លាប់ខ្លួនតាមក្រោយតែត្រូវគេសង្គ្រោះទាន់។
ហេតុការណ៍នេះបានធ្វើអោយភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង15និង17នាទីថ្ងៃទី10ឧសភាឆ្នាំ2018 នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។
សមត្ថកិច្ចបានអោយដឹងថា៖កូនស្រីរងគ្រោះឈ្មោះ មុន្នីភ័ក្រភេទស្រីអាយុ2ឆ្នាំរងរបួសត្រូវក្បាលប៉ែកខាងឆ្វេងមួយកាំបិត(ដល់លលាដ៏ក្បាល)និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ។
ចំណែកជនបង្កឈ្មោះតាន់គឹមសានភេទប្រុសអាយុ34 ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុកខេត្តកំពង់ធំមុខរបរកម្មករនៅខេត្តសៀមរាប ។
- ប្រពន្ធឈ្មោះផុនវុទ្ធីអាយុ31ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។
ប្រភពបន្តថា៖កន្លងមកនៅថ្ងៃទី 20ខែ12ឆ្នាំ 2017ប្តីប្រពន្ធនេះបានឈ្លោះគ្នា ហើយបានព្រម ព្រៀងផ្តិតមេដៃលែងលះគ្នានៅសង្កាត់ព្រៃតាហ៊ូ អស់រយះពេលប្រហែលកន្លះឆ្នាំមកហើយ ។
មូលហេតុៈ គឺមុខសញ្ញាជាឪពុកខឹងនឹងប្រពន្ធមិនព្រមឲ្យយកកូនទៅលេងជាមួយខ្លួននិងសាច់ញាតិរបស់ខ្លួន ។
ក្រោយពីកាប់កូនរួចជនបង្ករបានផឹកថ្នាំធ្វើអត្តឃាតខ្លួនតែត្រូវសង្គ្រោះទាន់នៅពេទ្យឯកជន515(គ្លីនិចវៀតណាម)
ចំណែកក្មេងរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប៕