ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យម្នាក់ មកឈរខាងមុខឃ្លាំងឈើសុំធ្វើការបង្ក្រាប តែគ្មានមន្រ្ដីរឺអាជ្ញាធរណាម្នាក់មកសហការ
Fri,11 May 2018 (Time 08:43 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1068នាក់)


ខេត្តឧត្តរមានជ័យ÷ មិនដឹងថាម្ចាស់ឃ្លាំងឈើរគ្រញូង ចេះមន្តអាគមន៍អីខ្លាំងពូកែម្លេះអាចដាក់ស្នេហ៍បន្ទន់
ចិត្តមន្ត្រីធំៗមិនហ៊ានប៉ះបណ្តោយអោយគាត់ធ្វើព្យុះភ្លៀងតាមចិត្តដោយគាងគប្រមូលទិញឈើគ្រញូង
ដែលពលករឆ្លងដែនទៅកាប់ក្នុងទឹកដីថៃអស់រយះពេលជាច្រើនឆ្នាំមកហើយគ្មានអ្នកណាហ៊ានប៉ះ។
លោក ឡឹកសុជាតានាយរងខណ្ឌ័រដ្ឋបាលព្រៃឈើខេត្ត ឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ ២០១៨ នេះបានបើករថយន្ដម៉ាកកាមរីមួយគ្រឿងមកឈើខាងមុខ  ឃ្លាំងឈើមួយកន្លែង ដែលមានផ្ទុកឈើ ប្រណិតប្រភេទធ្នង់និងក្រញូងដរធំមួយស្ថិតនៅភូមិ ស្លែងពណ៌ឃុំត្រពាំប្រិយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ។
ដើម្បីសុំការអន្តរាគមន៍ទៅថ្នាក់លើអង្គភាពរបស់ខ្លួនដើម្បីធ្វើការបង្ក្រាបតែគ្មាននណាម្នាក់ចូលរួមសហការឡើយ។
លោក ឡឹក សុជាតា នាយរងខណ្ឌ័រដ្ឋបាលព្រៃឈើ បានអោយដឹងនៅកន្លែងខាងមុខឃ្លាំងឈើ ខាងលើថា លោកបានមកដល់ខ្លាំងឈើនេះចាប់តាំងពីវេលាម៉ោង ៨និង៣០នាទីព្រឹកថ្ងៃទី១០នេះហើយលោកបានទូសព្ទ័ សុំការអន្តរាគមន៍ទៅថ្នាក់លើអង្គភាពខ្លួន តែ រហូតមកដល់វេលាម៉ោង០១រសៀលហើយនៅតែមិនទាន់បានឃើញមន្រ្ដីរដ្ឋបាលព្រៃស្រុកអន្លង់វែង និងមន្រ្ដីខណ្ឌ័ រដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធ័រស្រុក អន្លង់វែងណាម្នាក់ចេញមកសហការឡើយ។ហើយលោកបានបញ្ជាក់ថាមិនទាន់ដឹងថាការបង្ក្រាបរបស់លោកមានប្រសិទ្ធភាពឬអត់នោះទេព្រោះពីព្រោះមានអ្នកមានអំណាចខ្លះតេមកគុំរាមលោករួចបាត់ហើយ។
លោកបន្ដរថាឃ្លាំងឈើមួយនេះបានប្រព្រឹត្តច្រើនឆ្នាំហើយ ដែលមានអ្នកមានអំណាចជាច្រើនពាក់ពន្ធ័ ទើបធ្វើអោយការបង្ក្រាបរបស់លោកគ្មានប្រសិទ្ធភាពនិងមានផលវិបាកក្នុងការអនុវត្តច្បាប់។
សមត្ថកិច្ចបានអោយដឹងថា ឃ្លាំងឈើដ៍ធំនេះ ឈ្មោះ នីដែលមេឈ្មួញយកមកអោយចេញមុខជុំនួស។សមត្ថកិច្ចបន្ដថា ឈើដែលប្រម៉ូលចូលក្នុងឃ្លាំងមួយនេះ គឺមេឈ្មួញបានគាងគរពលករឆ្លងដែនចូលទៅកាប់នៅក្នុងទឹកដីថៃ ។ 
ទោះជាយ៉ាងមជ្ឈដ្ឋាននានាលើកឡើងថាគួរអោយអាណិតណាស់ព្រោះតែខ្លួនជាមន្ត្រីតូចតាចអំណាចមិនដល់គេបានត្រឹមមកឈរខាងមុខឃ្លាំងឈើសុំធ្វើការបង្ក្រាប តែគ្មានមន្រ្ដីរឺអាជ្ញធរណាម្នាក់មកសហការ សង្ស័យថា មន្ត្រី មន្រ្ដីរដ្ឋបាលព្រៃស្រុកអន្លង់វែង និងមន្រ្ដីខណ្ឌ័ រដ្ឋបាលព្រៃឈើខេត្ត និងអាជ្ញាធស្រុក អន្លង់វែងត្រូវស្នហ៍របស់ម្ចាស់ឃ្លាំងហើយបានជាមិនខ្វល់បែបនេះ។តែគេឆ្ងល់មិនដឹងថាម្ចាស់ឃ្លាំងឈើរគ្រញូងចេះមន្តអាគមន៍អីខ្លាំងពូកែម្លេះអាចដាក់ស្នេហ៍បន្ទន់ចិត្តមន្ត្រីធំៗមិនហ៊ានប៉ះបណ្តោយអោយគាត់ធ្វើព្យុះភ្លៀងតាមចិត្តដោយគាងគប្រមូលទិញឈើគ្រញូងដែលពលករឆ្លងដែនទៅកាប់ក្នុងទឹកដីថៃអស់រយះពេលជាច្រើនឆ្នាំមកហើយគ្មានអ្នកណាហ៊ានប៉ះបែបនេះហ្ន៎៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1452 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8601 នាក់
ខែនេះ :
28154 នាក់
3 ខែនេះ :
61987 នាក់
សរុប :
2512694 នាក់