ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
នាយកសាលាម្នាក់នៅខេត្តកំពង់ធំបង្ហោះសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ លើបណ្តាញសង្គម Facebookត្រូវសមត្ថកិច្ចឃាត់ខ្លួន!
Sat,12 May 2018 (Time 09:54 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 978នាក់)


កំពង់ធំ៖ នាយកសាលាបឋមសិក្សា ព្រៃតាហ៊ូ ម្នាក់ នៅខេត្តកំពង់ធំត្រូវបានកម្លាំងនគរបាលក្រុងស្ទឹងសែនខេត្តកំពង់ធំបានឃាត់ខ្លួនក្រោយបង្ហោះសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ លើបណ្តាញសង្គម Facebook។
 យោងតាមសេចក្តីរាយការពីកាសែតក្នុងស្រុកដែលបានចេញផ្សាញព្រោងព្រាតថា៖ថ្ងៃទី១២ខែឧសភាឆ្នាំ២០១៨នេះនាយកសាលាបឋមសិក្សាព្រៃតាហ៊ូម្នាក់ក្រោយបុរសរូបនេះបានបង្ហោះខ្លឹមសារប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebookលោកវរសេនីយ៍ឯក ញ៉ែម ឈុនលី អធិការនគរបាលក្រុងស្ទឹងសែនបានប្រាប់បណ្តាញ
ព័ត៌មានFreshNewsថា៖ការឃាត់ខ្លួនលោកនាយកសាលានេះគឺក្រោមបញ្ជារបស់ស្នងការនគរបាលខេត្តកំពង់ធំខ្ញុំបានដឹកនាំកម្លាំងសហការជាមួយ ផែនជំនាញសន្តិសុខ ចុះទៅឃាត់ខ្លួនឈ្មោះ ឃាង ណាវីអាយុ៥០ឆ្នាំមុខងារជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូសង្កាត់ព្រៃតាហ៊ូក្រុងស្ទឹងសែនដោយសារប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម Facebook»។
លោកវរសេនីយ៍ត្រីបានបន្តថាជននេះបានប្រមាថព្រះមហាក្សត្រ នៅលើបណ្តាញសង្គម FaceBook ដែលបានប្រើគណនីឈ្មោះ «គ្រូប្រពន្ធស» ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការ តាមនីតិវិធី។
បើយោងតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាដែលទើបនឹងត្រូវបានវិសោធនកម្មថ្មីៗនេះបានបន្ថែមមាត្រាកំណត់ទោសប្រមាថអង្គព្រះមហាក្សត្រត្រង់ជំពូកទី១មាតិកាទី១នៃគន្ថីទី៤មាត្រាស្ទូន៤៣៧ថ្មី ដោយបានចែងថា«ការប្រមាថចំពោះអង្គព្រះមហាក្សត្រត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី០១ឆ្នាំទៅ០៥ឆ្នាំនិងពិន័យជាទឹកប្រាក់ពី២លានរៀលទៅ១០លានរៀល»។
ចំពោះនីតីបុគ្គលក៏អាចត្រូវបានផ្តនា្ទទោស ពិន័យជាប្រាក់ ១០លានរៀល ទៅ៥០លានរៀល ព្រមទាំងទោសបន្ថែមមួយឬច្រើនក្នុងករណីដែលតុលាការរកឃើញថាមានពិរុទ្ធភាពពាក់ព័ន្ធនឹងការប្រមាថចំពោះអង្គព្រះមហាក្សត្រ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1407 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8556 នាក់
ខែនេះ :
28109 នាក់
3 ខែនេះ :
61942 នាក់
សរុប :
2512649 នាក់