ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
សំបូរអីតែប៉ោយប៉ែតនៅក្នុងខេត្តក៏សំបូរល្បែងស៊ីសងដែរមកពីស្នងការអសមត្ថភាព!
Mon,14 May 2018 (Time 01:13 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1139នាក់)


បន្ទាយមានជ័យ:   ដូចពាក្យចាស់លោកពោលថា មុននឹងថា អោយគេ លាងគូថអាចម៍ ខ្លួនឯងអោយ ស្អាត សិនទៅ  អញ្ចឹងបានជាលោក ស្នងការខេត្ត បន្ទាយមានជ័យ មិនហ៊ានក្អកជាមួយអធិការក្រុងប៉ោយប៉ែត ដែលបណ្តែតបណ្តោយ អោយល្បែងស៊ីសង រីកដូចផ្សិត  តាមពិត លោកអាត់ខែមខ្លួនឯងក៏អសមត្ថភាពបង្ក្រាបល្បែងស៊ីសងផងដែរដោយបណ្តោយអោយកូនចៅជំនិតបើក ល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យនៅក្បែរក្លៀកលោកស្នងការតែម្តង។

យោងតាមប្រភព ពត៌មាន ពីប្រជាពលរដ្ឋ ដែលស្អប់ល្បែងស៊ីសងបានលួច បង្ហើបប្រាប់អ្នកសារព័ត៌មានខ្មែរជាយដែន ថា: នាពេលបច្ចុប្បន្ន នេះ មិនមែនមានតែ នៅក្រុងប៉ោយប៉ែត ប៉ុណ្ណោះទេដែនមានមានល្បែង ស៊ីសង នោះនៅទីក្រុងសិរីសោភ័ណក៏មិនអន់ប៉ុន្មានដែរគឺមានសុទ្ធតែខ្សែរអ្នកមានឥទ្ធិពលនិងអាងខ្លួន ដែលជាសមត្ថកិច្ច មកបើក ល្បែងកន្លែងភ្នាល់ ដាក់លុយ យ៉ាងអាណាធិបតេយ្យបុំផុត។

ល្បែងស៊ីសងទាំងនោះ កើតមានឡើងនៅតាមទីផ្សារ ក្បែររបងសាលារៀននិងជ្រកតាមតារាងបាល់ជាដើម។ ​ ប្រភពពី ប្រជាពលរដ្ឋ រស់នៅ ភូមិ អូរអំបិល ក្រុងសិរីសោភ័ណបានរាយការណ៍អោយដឹងថានៅចំណុចខាងក្រោយសាលា បឋមសិក្សាអូរអំបិលមានល្បែងស៊ីសង លេងយ៉ាងអណាធិបតេយ្យបំផុតដោយរាល់ថ្ងៃ មានមនុស្សម្នា ជាច្រើនបានម្តុំក្បាលគ្នា អង្គុយលេងបៀស្រែកហោកញ្ជៀវ យ៉ាងអណាធិបតេយ្យបង្ករភាព រញ៉ៃឈ្លោះប្រកែគ្នាបាត់បង់សណ្តាប់ធ្លាប់សង្គមនិងផ្តល់គំរូអាក្រក់ព្រោះល្បែងទាំងនេះលេងក្បែររបងសាលាដែប៉ះពាល់ដល់សិស្សានុសិស្សដែលបានឃើញសកម្មភាពនេះជាខ្លាំងតែពុំដែលឃើញសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការបង្ក្រាបឡើយ។

ហើយអ្វីដែលហួសចិត្តទៀតនោះគឺរាល់ថ្ងៃគេឃើញអ្នកលក់ឆ្នោតបានជិះម៉ូតូដើរកត់និងពេលខ្លះគេអង្គុយកត់ឆ្នោតដាក់កញ្ច្រែងក្នុងផ្សារដូចលក់ត្រីអញ្ចឹងដោយឡើងអោយមេឆ្នោតធំរហ្សនាម៥៤។

ក្រៅពីសកម្មភាពទាំងនេះសេចក្តីរាយការណ៍ទៀតថា: លោកងេងសុជា ​ដែលគេស្គាល់ថា ជាមនុស្សជំនិតនិងធ្លាប់ជាអង្គរក្សលោកអាត់ខែមតែបច្ចុប្បន្ន កំពុងតែឡើងកូដ ក្លាយជា ប្រធានការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការខេត្តបន្ទាយមានជ័យនោះ បានកំពុងតែ អាងខ្លួនជាសមត្ថកិច្ចនិងអាងឥទ្ធិពលលោកស្នងការផងបានលួចបើក ល្បែងស៊ីសងនៅនិងផ្ទះរបស់ខ្លួនស្ថិតនៅក្បែរផ្សារចំការគ ស្ថិតភូមិ អូរអំបិលសង្កាត់អូរអំបិលក្រុងសិរីសោភ័ណយ៉ាងក្រអឺតក្រទមបំផុត  ហ៊ានបើកលេងល្បែងភ្នាល់កីឡាប្រដាល់  បាញ់ឃ្លី  ប៉ក់ឥណ្ឌា កត់ឆ្នោត ក្តាមឃ្លោក ជ្រក់ក្រោមហាងកាហ្វេ។ ចំណែកទីតាំង បាល់ទះ មួយកន្លែងទៀត នៅក្បែរស្នាការ គណបក្សប្រជាជនកម្ពុជា សង្កាត់អូរអំបិលនោះដែលគេស្គាល់ថា ជាទីតាំងដែលបើកបាល់ទះនោះធ្វើលើដីរបស់លោក សិទ្ធឡោះស្នងការរង ខេត្ត ចំណែកអ្នកដែលមកលួចលេងល្បែងស៊ីសងនៅទីនោះមានភ្នាល់កីឡា  កត់ឆ្នោត ប៉ក់ឥណ្ឌា ក្តាមឃ្លោកនិងបាញ់ឃ្លី នៅទីនោះមានដូចជា លោក  ហុតវណ្ណះ មន្ត្រីប៉ូលីសព្រហ្មទណ្ឌស្នងការខេត្ត  និងលោក  PM ម្នាក់រហ្សនាម ៧៣ សូម្បីតែអ្នកយកព័ត៌មានអោយទូរទស្ស CNC ម្នាក់ក៏ឃើញមានវត្តមាននៅទីនោះដែរតែមិនហ៊ានថតផ្សាយឡើយ។ប្រភពបញ្ជាក់ការលេងល្បែងស៊ីសងខាងលើនោះចាញ់ឈ្នះគ្នា រាប់លានខ្មែរតែម្តង។

ចំណែកប្រភព ព័ត៌មានមួយទៀតបានអោយដឹងថា;នៅក្បែរផ្សារទឹកថ្លា ក្នុងសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ឯណេះវិញ ក៏មិនធម្មតាដែរព្រោះប្រមូលផ្តុំដោយមេឆ្នោត ធំទីមួយ គេស្គាល់រហ្សនាមថា មេឈូក ស  និងម្នាក់ទៀត គេស្គាល់ឈ្មោះថា ឈ្មោះចែហ្វង់ ​ដែលជាមេឆ្នោតលាក់មុខ ចែហ្វង ក្នុងនោះចែហ្វង ជាមនុស្សលាក់មុខដោយគាត់បានបើករបរ លក់ទំនិញ ប្តូរប្រាក់និងលក់របស់របរផ្សេងទៀតដើម្បីបិទបាំងចំណែកមេឈូកស គឺអាងមានកូនប្រសារជាក្រឡាបញ្ជីផងដែលជួយកាង។

ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា:អញ្ចឹងតើបានជាគោលការណ៍ ភូមិឃុំមានសុវត្ថភាព របស់ ក្រសួងមហាផ្ទៃ ត្រូវបរាជ័យ ដោយសារតែមន្ត្រីថ្នាក់ក្រោម មើលបំណាំមន្ត្រីថ្នាក់លើ បើស្នងការមិនខ្វល់ផងអោយអធិការនិងមេប៉ុស្តិ៍ខ្វល់ម៉េចកើត ដូចពាក្យចាស់លោកពោលថា មុននឹងថា អោយគេ លាងគូថអាចម៍ ខ្លួនឯងអោយ ស្អាត សិនទៅ  អញ្ចឹងបានជាលោក ស្នងការខេត្ត បន្ទាយមានជ័យ មិនហ៊ានក្អកជាមួយអធិការក្រុងប៉ោយប៉ែត ដែលបណ្តែតបណ្តោយ អោយល្បែងស៊ីសង រីកដូចផ្សិត  តាមពិត លោកអាត់ខែមខ្លួនឯងក៏អសមត្ថភាពបង្ក្រាបល្បែងស៊ីសងផងដែរដោយបណ្តោយអោយកូនចៅជំនិតបើក ល្បែងស៊ីសងលេងយ៉ាងអាណាធិបតេយ្យនៅក្បែរក្លៀកលោកស្នងការបែបនេះនោះ៕

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
251 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1933 នាក់
ខែនេះ :
31521 នាក់
3 ខែនេះ :
59242 នាក់
សរុប :
2348474 នាក់