ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ចោលួចរថយន្តចំនួន២នាក់ត្រូវសមត្ថកិច្ចចាប់ឃាត់ ខ្លួន
Mon,14 May 2018 (Time 02:59 PM)
ដោយ ៖ ជាយដែន (ចំនួនអ្នកអាន: 929នាក់)


ខេត្តកណ្តាល៖ចោលួចរថយន្តចំនួន២នាក់អស់ល័ក្ខត្រូវបាននគរបាលខេត្តព្រៃវែងឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការខណៈដែលពួកគេធ្វើសកម្មភាពលួចរថយន្តពីចំណុចផ្លូវជាតិលេខ៣ក្នុងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលមកដល់រង្វង់មូលស្រុកស្វាយអន្ទរក៏ជាប់អន្ទាក់សមត្ថកិច្ចតែម្តង។
យោងតាមសេចក្តីរាយការណ៍បានអោយដឹងថា៖នៅព្រឹក ថ្ងៃច័ន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ថ្ងៃទី​ ១៤ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង៦:៤0នាទីកម្លាំងអន្តរាគមន៍អធិការរដ្ឋាននគរបាលស្រុកស្វាយអន្ទរសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយអន្ទរបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាកនៅចំណុចរង្វង់មូលស្វាយអន្ទរពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចរថយន្ត)ពីចំណុចផ្លូវជាតិលេខ ៣ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
រថយន្តម៉ាក Toyota Tacoma ពណ៌ ស្ករ ឆ្នាំផលិត ១៩៩៦ផ្លាក់លេខ2B-0879ត្រូវជនសង្សយ័ដូរផ្លាកលេខថ្មី2A-1030កំពង់ឆ្នាំងជំនួសដើម្បីបំភន្ធ័ភ្នែកសមត្ថកិច្ច។
ដែលមានម្ចាស់ឈ្មោះ វ៉ាន់ សុភ័ក្រ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិតាកុចឃុំដើមឬស្សីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។   
និង ជនសង្ស័យត្រូវបានឃាត់ខ្លួន១- ឈ្មោះ រិទ្ធ ធារ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ​​​ ស្នាក់នៅផ្ទះជួលម្តុំ​​​ កាណាឌីយ៉ា  មុខរបរ (មិនពិតប្រាកដ)
២. រ៉ា ប៊ុនរឹទ្ធ​​ ភេទ ប្រុស អាយុ ៣៧ឆ្នាំ​​ នៅភូមិស្លាកែត  ឃុំស្លាកែត  ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ ។ទទោះជាយ៉ាងជនសង្ស័យទាំង០២នាក់បច្ចុប្បន្នសមត្ថកិច្ចត្រូវបាននាំខ្លួនមកអធិការរដ្ឋានដើម្បីបំពេញសំណុំរឿងទៅតាមនិតិវិធីច្បាប់។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
243 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1925 នាក់
ខែនេះ :
31513 នាក់
3 ខែនេះ :
59234 នាក់
សរុប :
2348466 នាក់