ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អុញនោះទិញសាច់ជ្រូកនៅជាយដែនថៃចង្រៃអីប៉ះចំសាច់ជ្រូកយួនប្រជាពលរដ្ឋបារម្ភខ្លាចឆ្លងជម្ងឺ!
Tue,01 May 2018 (Time 12:08 PM)
ដោយ ៖ តារា (ចំនួនអ្នកអាន: 1800នាក់)


បន្ទាយមានជ័យ:       ប្រជាពលរដ្ឋ រស់នៅ តាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជា -ថៃ  តំបន់ អូរបីជាន់ បានសំដែងការព្រួយបារម្ភខណ:មានឈ្មួញខិលខូចលួចបន្លំនាំចូលជ្រូកយួនដែលមានតំលៃថោកនិងគ្មានគុណភាព មកចែកចាយនៅលើទីផ្សារជាយដែនដោយបន្លំថាជាជ្រូកថៃ។

មានសេចក្តី រាយការណ៍ ពីប្រជាពលរដ្ឋដែលរស់នៅជាយដែនថៃ ឃុំអូបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ឲ្យដឹងថា: បច្ចុប្បន្ន នេះ មានឈ្មួញ ជ្រូក ដ៏ធំនិងមានឥទ្ធិពលម្នាក់ឈ្មោះសាយ សឿន បានលួចនាំសត្វមាន់ចេញពីច្រករបៀងអូរបីជាន់ទៅលក់នៅតាមបណ្តាខេត្តផ្សេងនិងដឹកជ្រូកយួនគ្មានច្បាប់មកចែកចាយនៅតំបន់ជាយដែនថៃវិញ។ដោយមានការបើកដៃពីមន្ត្រី បសុពេទ្យម្នាក់ នៅខេត្តកំពុងធំ ឈ្មោះ បញ្ញា ជាអ្នកកាងនិងជួយរត់ការអោយ។

ដោយប្រើរថយន្តពាក់ស្លាក់លេខ3A6034ហើយជ្រូកយួនដែលនាំចូលមកប្រទេសកម្ពុជាតាមច្រករបៀងខេត្តត្បូងឃ្មុំដោយឆ្លងកាត់និងចែកចាយតាមបណ្តាខេត្តកំពង់ចាមខេត្តកំពង់ធំខេត្តសៀមរាបឆ្លងចូលខេត្តបន្ទាយមានជ័យនិងបោះតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជាថៃនេះទៀតផង។ដោយពុំមានអាជ្ញាធរឬសមត្ថកិច្ចពាក់ព័ន្ធណាធ្វើការត្រួតពិនិត្យនិងទប់ស្កាត់ឡើយបើទោះម្បីជាសត្វជ្រូកដែលនាំចូលពីយួននោះជាប្រភេទសត្វចញ្ចឹមដែលមិនសូវជាមានគុណភាពល្អនិងសំបូរទៅដោយជម្ងឺផ្សេងៗដូចជា អុតក្តាម  ឬជម្ងឺ ប៉េស្តជាដើម។

ប្រជាពលរដ្ឋប្រាប់ថាពួកគាត់ធ្លាប់តែពិសារសាច់ជ្រូកដែលនាំចូលពីប្រទេសថៃគឺមានរស់ជាតិឆ្ងាញ់ហើយមានគុណភាពខ្ពស់ដោយពួកគាត់សំគាល់ថាទោះបីជាពួកគាត់ទុកចោលមួយយប់ក៏សាច់ជ្រូកនោះនៅមានសភាពស្រស់ល្អហើយពេលយកទៅអាំងឬចៀនក៏គ្មានចេញទឹកពីក្នុងសាច់ដែលផ្ទុយស្រឡះពីសាច់ជ្រូកយួនដែលគ្មានគុណភាពរបស់លោកសឿនដែលនាំចូលមកលក់នាពេលបច្ចុប្បន្ននេះដោយគ្រាន់តែទុកចោលមួយសន្ទុះសាច់ក៏ឡើងខ្មៅឬខៀវនិងចេញទឹកស្អិតៗដូចជាជាតិថ្នាំគីមីដែលចេញពីសាច់ជ្រូកនោះតែម្តង។កត្តាទាំងនេះហើយដែលធ្វើឲ្យពួកគាត់ព្រួយបារម្ភខ្លាចប៉ះពាល់ដល់សុខភាព។

ដោយឡែកអាជីវករលក់សាច់ជ្រូកនៅឃុំអូរបីជាន់បានបង្ហើបប្រាប់ថារាល់ថ្ងៃនេះដោយសារតែមានការបិទច្រករបៀងអូរបីជាន់ធ្វើអោយឈ្មួញមិនអាចនាំសត្វជ្រូកពីថៃបានទើបពួកគាត់បង្ខំចិត្តទិញសត្វជ្រូកដែលនាំចូលមកពីយួនរបស់ឈ្មោះសឿននោះមកកាប់លក់សាកល្បងទើបដឹងថាមានគុណភាពអន់មែនទែនគ្រាន់តែដាក់លាយក្នុងទ្រុងជាមួយជ្រូករបស់គាត់តែ៣ថ្ងៃស្រាប់តែឆ្លងជម្ងឺដល់ជ្រូកគាត់ថែមទៀតផង។ដោយមានសា្នមអុជក្រហមទាំងផ្ទាំងៗ។ហើយនៅពេលកាប់ជ្រូកលក់ក៏មិនសូវដាច់ទោះបីជាលក់ក្នុងតំលៃថោកក៏គេមិនសូវទិញដែរ។

ប្រភពបន្តឲ្យដឹងទៀតថាជ្រូកយួននេះគឺ រក្សាទុកមិនបានយូរទេសាច់វាហ្នឹងឡើងពណ៌ខ្មៅឬខៀវ ហើយចេញទឹកស្អិតៗដូចទឹកថ្នាំពីសាច់ជ្រូកតែម្តង។ដែលខុសគ្នាពីសាច់សត្វជ្រូកដែលនាំចូលមកកាប់លក់នោះគឺសាច់ហាប់ណែននិងរក្សាទុកបានយូរមិនងាយខូចគុណភាពដូចជ្រូកយួនឡើយហើយមានរសជាតិឆ្ងាញ់ទៀតផង។ប្រភពបន្តឲ្យដឹងទៀតថាមូលហេតុដែលប្រជាពលរដ្ឋខ្មែរដែលរស់នៅតំបន់ជាយដែនថៃនេះមានការពេញនិយមក្នុងការទទួលទាននិងគាំទ្រសាច់ជ្រូកថៃនោះគឺដោយសារតែពួកគាត់ទុកចិត្តលើការចិញ្ចឹមតាមលក្ខណះបច្ចេកទេសខ្ពស់ព្រោះកសិដ្ឋានថៃមួយៗធំគេចិញ្ចឹមមានស្តងដាមានការត្រួតពិនិត្យនិងចាក់ថ្នាំកាពារជម្ងឺឆ្លងងជាដើម។ទោះបីជាមានតម្លៃខ្ពស់បន្តិចមែនតែអាជីករចូលចិត្តលក់ព្រោះធានាសុវត្ថភាពជាងសត្វជ្រូកដែលនាំចូលពីយួនតែគួរឲ្យសោកស្តាយព្រោះតែដោយសារតែមានការបិទច្រករបៀងអូរបីជាន់ទើបមិនអាចនាំសត្វជ្រូកថៃមកលក់បាន។

ទោះជាយ៉ាងណាមហាជនានាលើកឡើងថា:ពិតជាហួសចិត្តមែនទែនមកទិញសាច់ជ្រូកនៅជាយដែនថៃបែជាប៉ះចំសាច់ជ្រូកយួនទៅវិញ។អ្នកណាមិនល្បីថាចំណីអាហារយួនពិតជាគួរឲ្យខ្លាចសូម្បីថ្មពិលក៏អាចច្នៃអោយទៅជាកាហ្វេបានដែរពិតជាគ្រោះថ្នាក់ណាស់ដូច្នេះគួរតែនាយកដ្ឋានបសុពេទ្យធ្វើទប់ស្កាត់ដោយត្រួតពិនិត្យអោយបានតឹងរឹងផងទានព្រោះបច្ចុប្បន្ននេះសាច់ជ្រូកយួនកំពុងតែវាយលុកទីផ្សារកាន់តែខ្លាំងឡើងហើយដោយមានមានមន្ត្រីបសុពេទ្យខេត្តកំពុងធំម្នាក់ឈ្មោះបញ្ញាកំពុងឃុបឃិតជាមួយឈ្មួញដ៏ល្បីម្នាក់ឈ្មោះសាយសឿនបានលួចនាំចូលជ្រូកយួនតាមច្រករបៀងខេត្តត្បូងឃ្មុំដោយឆ្លងកាត់និងចែកចាយតាមបណ្តាខេត្ត នានាដូចជាកំពង់ ចាម  កំពង់ធំ ខេត្តសៀមរាបនិងបន្ទាយមានជ័យធ្លាយមកដល់ជាយដែនថៃទៀតផង។ធ្វើអោយប្រជាពរដ្ឋព្រួយបារម្ភខ្លាចឆ្លងជម្ងឺប៉េស្ត និងអុតក្តាមឬជម្ងឺឆ្ងផ្សេងទៀត៕

 

 

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
663 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7812 នាក់
ខែនេះ :
27365 នាក់
3 ខែនេះ :
61198 នាក់
សរុប :
2511905 នាក់