ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជនសង្ស័យមួយក្រុមត្រូវកម្លាំងអធិការដ្ថាននគបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួនក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ធ.....!
Fri,18 May 2018 (Time 03:02 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1025នាក់)


ប៉ោយប៉ែត៖រាងល្អិតតែខ្លាំងលោកធិនស៉ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋកោត
សរសើរបន្ទាប់ពីមើលឃើញសកម្មភាពការងារនាពេលថ្មីៗនេះក្នុងការដឹកនាំចុះរៀបចំសណ្តាប់ធ្នាប់និងការបង្ក្រាបរាល់បទល្មើសផ្សេងៗបានទទួលជោគជ័យដោយសាតែលោកចុះផ្ទាល់ៗហើយបានទទួលលទ្ធផលល្អប្រសើរ។
ជាក់ស្តែងនៅថ្ងៃទី១៧ឧសភាឆ្នាំ២០១៨ម៉ោង១៤និង២៥នាទីមានប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចខណះដែលពួកគាត់ប្រទះឃើញយុវជនមួយក្រុមសង្ស័យប្រើប្រាស់ថ្នាំញៀននៅក្នុងផ្ទៈមួយស្ថិតក្នុងភូមិក្បាលស្ពាន២សង្កាត់ក្រុងប៉ោយប៉ែត។ខេត្តបន្ទាយមានជ័យបន្ទាប់មកកំលាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ប៉ោយប៉ែតបានចុះត្រួតពិនិត្យឃាត់ខ្លួនជនសង្ស័យបាន០៤នាក់។
 
១.ឈ្មោះ ហ៊ួរ សម្ភស្ស  ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកម្មកររស់នៅភូមិក្បាលស្ពាន២សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
២.ឈ្មោះ តិ ឌីណា ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកម្មកររស់នៅភូមិបាលិលេយ្យ១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទី៣ឈ្មោះ ហ៊ួរ ភក្ដីភេទប្រុសអាយុ២៦ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅភូមិក្បាលស្ពាន២សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ទី៤.ឈ្មោះ ឈុំ លីម៉េង ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូផ្កាយ៥ ស្នាក់នៅភូមិបាលេលេយ្យ២ សង្កាត់/ក្រុងប៉ោយប៉ែត។
រួមនិងវត្ថុតាង ១ម៉្សៅក្រាមសថ្លាចំនួន១៤ថង់តូចបច្បន្នជនសង្ស័យទាំង៤នាក់កំពុងធ្វើការសាកសួ
នៅអធិការដ្ថាននគបាលក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធីច្បាប់។ 
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖ មួយរយះនេះ សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត
ក្រោមការគ្របគ្រងរបស់លោកធិនស៊ិនដេត ឃើញថាៈមានការប្រឹងប្រែងបង្ក្រាបបទល្មើសនានាបានច្រើនគួរសមពួកគាត់លើកសសើរថាៈលោកអធិការក្រុងប៉ោយប៉ែតរូបនេះរូបរាងល្អិតតែខ្លាំងពេលចុះប្រតិបត្រការ
បង្ក្រាបបទល្មើសផ្សេងៗគឺលោកដឹកនាំកម្លាំងចុះផ្ទាល់មិនថាថ្ងៃឬយប់ឡើយទើបបច្ចុប្បន្នប្រជាពលរដ្ឋដេកលក់ស្រួលព្រោះមានសន្តិសុខល្អ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
130 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1812 នាក់
ខែនេះ :
31400 នាក់
3 ខែនេះ :
59121 នាក់
សរុប :
2348353 នាក់