ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រន្ទះប្រល័យជីវិតអ្នកភូមិ៦នាក់ខណៈកំពុងសែងផ្ទះ
Fri,18 May 2018 (Time 02:39 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1023នាក់)


កោះកុង៖រន្ធត់ណាស់មនុស្ស៦នាក់និងឆ្កែ៣ក្បាលត្រូវបានរន្ទះផ្តាច់ជីវិតខណៈដែលពួកគេកំពុងជួយសែងផ្ទះអ្នកភូមិជាមួយដែលសាងសង់ថ្មីស្របពេលមេឃភ្លៀងផ្គរស្រាប់តែរន្ទះបាញ់តែម្តង។ 
 ហេតុការណ៍ការណ៍នេះបានកើតឡើងនៅ នៅវេលាម៉ោង៣ រសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៨នៅចំណុចអូរទាពងស្ថិតក្នុងភូមិប្រឡាយឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។
សមត្ថកិច្ចប្រាប់ថា៖ករណីគ្រោះថ្នាក់ធម្មជាតិរន្ទះបាញ់មនុស្សស្លាប់ចំនួន៦នាក់ ស្រី២ នាក់ រួមមាន៖
ទី១- ឈ្មោះ សេម សាវឿន ភេទស្រី អាយុ ៣១ ឆ្នាំ។ ទី២- ឈ្មោះ សេម សឿន ភេទស្រី អាយុ ១៦ ឆ្នាំ។
ទី៣ឈ្មោះទិលសារុណភេទប្រុសអាយុ៣៧ឆ្នាំ(ត្រូវជាប្តីរបស់សេម សាវឿន) ។ 
ទី៤-ឈ្មោះ ផាន់ វ៉ាធី (កុមារា) អាយុ ៤ ឆ្នាំ អ្នកទាំងបួនរស់នៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ទី៥-ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ថ្មបាំង ខេត្តកោះកុង និងទី៦-ឈ្មោះ ធឿន ចាន់ថា ភេទ ស្រី អាយុ ១៤ ឆ្នាំមានទីលំនៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ស្រុក ថ្មបាំងខេត្តកោះកុង។
 
បើតាមសមត្ថកិច្ចថាហេតុការណ៍រន្ទះបាញ់នេះបានកើតឡើងស្ថិតនៅចំណុចអូរទាពងខណៈដែលកំពុងសាងសង់ផ្ទះថ្មី ។
 
ហើយក្រៅពីមនុស្សស្លាប់គឺមានសម្ភារៈដែលខូចខាតរួមមាន ៖ ទូរស័ព្ទចំនួន ២ គ្រឿង ស្ពិកខ័រ (ធុងបាស) មួយគ្រឿងរួមនងសត្វឆ្កែចំនួន៣ក្បាលក៍ត្រូវងាប់ផងដែរ។
 
ប៉ូលិសថា អ្នកដែលស្លាប់ទាំង ៦ នាក់នោះមាន ២នាក់ ជាប្តីប្រពន្ធ និង៤ នាក់ទៀត គ្រួសារផ្សេងៗគ្នា ។
សមត្ថកិច្ចថាជនរងគ្រោះទាំងអស់គ្នានេះគឺនៅមុនពេលកើតហរតុ បានទៅជួយលេីកផ្ទះអ្នកភូមិទាំងអស់គ្នា ហើយក្រោយមកក៍មានភ្លៀងផ្គររន្ទះបាញ់មកចំពួកគាត់តែម្តង។
ទោះជាយ៉ាងណាមជ្ឈដ្ឋាននានាលើកឡើងថា៖រន្ទះឆ្នាំនេះពិងជាកាចសាហាវណាស់កើងមានស្ទើតែគ្រប់ខេត្តទៅហើយដែលពេលថ្មីៗនេះនៅខេត្តឧត្តមានជ័យ.បន្ទាយមានជ័យនិងព្រះវិហារក៏មានរន្ទះបាញ់បណ្តាលអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វផងដែរ៕
 
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
678 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7827 នាក់
ខែនេះ :
27380 នាក់
3 ខែនេះ :
61213 នាក់
សរុប :
2511920 នាក់