ជនខិលខូចចាំលួចគុបកញ្ជាក់ឡាន ចំណុចជិតស្ពានសែសិនក្បែស្នងការ ប្រជាពលរដ្ឋចាំមើលថានគរបាលខេត្តបន្ទាយមានសមត្ថភាពប៉ុណ្ណា?
បន្ទាយមានជ័យ ៖ ពិតជាព្រហើននិង មើលងាយសមត្ថកិច្ចពេកហើយក្រុមជនខិលខូច ហ៊ានបង្ករ អសន្តិសុខសង្គមនៅក្បែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែម្តងដោយហ៊ានយកដុំថ្មរថយន្តក្រុងទាំងកណ្តាលថ្ងៃដែលទង្វើនេះមិនខុសពីចាប់ចៃលើក្បាលខ្លានោះទេ។
ថ្មីៗនេះដោយមានការបង្ហោះ ព័ត៌មានពីបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុកយ៉ាងកក្រើក ពីការព្រួយបារម្ភ អំពីសុវត្ថិភាពក្នុងការធ្វើ ដំណើរតាមផ្លូវជាតិលេខ៥ដោយអំពាវនាវអោយបងប្អូនដែលធ្វើដំណើរដោយរថយន្ត ពេលមកជិតដល់ ចំណុចជិតស្ពានខ្សែសិន ខេត្តបន្ទាយមានជ័យ សូមមានការប្រុងប្រយ័ត្ន ព្រោះមានជនខិលខូចចាំលួចគុបកញ្ជាក់ឡាន។
ប្រភពដដែលបញ្ជាក់ថា ៖នៅវេលាយប់ម៉ោង ៣ ទាលភ្លឺ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ មានករណីគុបកញ្ជាក់ឡានក្រុង ស្ថិតនៅចំណុចជិតស្ពានសែសិន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្ដាលអោយតៃកុងរថយន្តក្រុងរងរបួស ចំភ្នែក ដោយជាំឈាមក្នុងភ្នែក និងស្មា ។
ហើយ បើតៃកុងរយន្តក្រុង ស្មារតីខ្សោយ តើមនុស្សជិះក្នុងឡានក្រុងនោះអាចមានគ្រោះថ្នាក់យ៉ាងណាទៅ ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានា លើកឡើងថាៈពិតជាព្រហើននិង មើលងាយសមត្ថកិច្ចពេកហើយក្រុមជនខិលខូច ហ៊ានបង្ករ អសន្តិសុខសង្គមនៅក្បែរ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែម្តងដោយហ៊ានយកដុំថ្មរថយន្តក្រុងទាំងកណ្តាលថ្ងៃដែលទង្វើនេះមិនខុសពីចាប់ចៃលើក្បាលខ្លានោះទេ។ តែពួកគាត់នឹងរងចាំមើលថាតើ សមត្ថកិច្ច នគរបាលខេត្តបន្ទាយមានជ័យមានសមត្ថភាពបង្ក្រាបក្រុមជនខិលខូចដែល បង្ករការ
អសន្តិសុខសង្គមនោះបានឬក៏យ៉ាងណា៕