ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មុខសញ្ញាធ្លាប់ប្រើប្រាស់គ្រឿងញៀនម្នាក់ ចង.កសម្លាប់ខ្លួននៅលើដើមក្ងោក
Tue,22 May 2018 (Time 11:47 AM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1031នាក់)


(បន្ទាយមានជ័យ) ៖ភ្ញាក់ព្រើត ទាំងព្រឹក ខណៈ ព្រះសង្ឃក្រោកពីសឹង ភ្លាមឃើញមនុស្សចងកស្លាប់នៅលើដើមក្ងោកក្បែក្លោងទ្វាវត្ត ក៏ស្រែកឆោឡោផ្អើលសមត្ថកិច្ចទាំងព្រឹកតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦: ០០នាទីព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨នៅចំណុចក្លោងទ្វាវត្ត អូរបីជាន់ ស្ថិតក្នុងភូមិ ថ្នល់បត់ឃុំ អូរបីជាន់ស្រុក អូរជ្រៅ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានអោយដឹងថា៖ក្រោយទទួលព័ត៌មានតាមទូរស័ព្ទលេខ០៨៨ ៣១១៥៩១៣ ពីលោកគ្រូចៅអធិការវត្តអូរបីជាន់ រាយការណ៏មកថា÷ មានករណីមនុស្ស ចង.ក សំលាប់ខ្លួន នៅចំណុច ក្លោងទ្វាវត្ត អូរបីជាន់ លុះដល់ម៉ោង ៦:១៥ នាទី កំលាំងប៉ុស្តិ៍ និងកម្លាំងជំនាញ ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មណ្ឌលសុភាពឃុំអូរបីជាន់ មេភូមិ នឹងកំលាំងការពារព្រុំដែនគោក៩១១ ប៉ុស្តិ៍អូរបីជាន់ យើងបានបង្កើត គណៈកម្មកាត្រួតពិនិត្យ សាកសពឈ្មោះ ស្វៃ ដារ៉ា ភេទប្រុស អាយុ ៣៤ ឆ្នាំ រសនៅភូមិថ្នលបត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពិនិត្យរួច ទើបសនិដ្នានថា ÷ ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.ក សំលាប់ខ្លួនពិតប្រាកដមែន ។ ដោយជនរងគ្រោះមានសំភារៈ ជាប់នឹងខ្លួន រួមមាន ខ្សែ.ក ពណ៏លឿងទុំ ១ ខ្សែ ម៉ូត ច្រវ៉ា ឆាប និងទូរស័ព្ទដៃចំនួន ០២គ្រឿង ហើយជនរងគ្រោះ បានយកខ្សែ អង្រឹង ពណ៌ខៀវ ប្រវែង ៥,៤០ម៉ែត បាន ចង.កជាប់និងដើមក្ងោក កំពស់ ៣ ម៉ែត នៅក្បែ ផ្លូវជាប់ក្លោងទា្វរចូលវត្ត អូរបីជាន់ ។ មូលហេតុ :ដោយសារជនរងគ្រោះ ធ្លាប់ប្រើប្រាស់គឿងញៀន ។ ក្រោយពីពិនិត្យរួច សពជនរងគ្រោះបានប្រគល់អោយក្រុមគ្រួសារ យកទៅ ធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1861 នាក់
ម្សិលមិញ :
282 នាក់
សប្តាហ៍នេះ :
4494 នាក់
ខែនេះ :
16884 នាក់
3 ខែនេះ :
56630 នាក់
សរុប :
2482339 នាក់