ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ជ្រូកយួនវាយលុកដល់ទីផ្សារជាយដែនថៃប្រជាពលរដ្ឋបារម្ភខ្លាចឆ្លងជម្ងឺ!
Wed,02 May 2018 (Time 05:23 PM)
ដោយ ៖ tara (ចំនួនអ្នកអាន: 1300នាក់)


បន្ទាយមានជ័យ:   ជ្រូកយួនដែលគេសង្ស័យមានផ្ទុកជម្ងឺអុតក្តាមនិងជម្ងឺប៉េស្តដែលគ្មានការត្រួតពិនិត្យ ពីមន្ត្រីជំនាញ ត្រូវបាន  ឈ្មួញ ខិលខូច  លួចនាំចូលពីស្រុកយួនតាមច្រករបៀងត្នោត  ស្ថិត ក្នុងខេត្ត ត្បូងឃ្មុំយកមកវាយលុកទីផ្សារតាមបណ្តារខេត្តកំពង់ធំខេត្តសៀមរាបខេត្តបន្ទាយមានជ័យនិងរាលដាលដល់តំបន់ជាយដែន  កម្ពុជា-ថៃ  ដោយក្លែងបន្លំថាជាជ្រូកថៃ..។

មានសេចក្តីរាយការណ៍ មកថា  បច្ចុប្បន្ននេះ លោក សាយសឿន ដែលគេស្គាល់ថា ជា មេឈ្មួញ ដែលនាំមាន់ថៃ ពីតាមបណ្តាច្រក របៀងកម្ពុជា  នាំចូល ទៅលក់និងចែកចាយបន្តនៅតាមបណ្តា ខេត្តមួយចំនួនដូចជាខេត្ត កំពង់ធំនិងខេត្តកំពង់ចាម និងបានលួចនាំចូលសត្វជ្រូក យួន តាមច្រករបៀង ត្នោត ក្នុងខេត្ត ត្បូងឃ្មុំ មកចែកចាយ តាមខេត្ត កំពង់ធំ  ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យរហូតដល់ជាយដែនកម្ពុជា-ថៃវិញ ។

ក្រោយពីមានប្រតិកម្ម របស់ ប្រជាពលរដ្ឋ នៅក្នុងឃុំ អូរបីជាន់ ចំពោះ សាច់ជ្រូកយួនដែលគ្មានគុណភាព ហើយបានវាយលុកទីផ្សារជាយដែនថៃ ដែលគេសង្ស័យ មានការបើកដៃពី មន្ត្រីជំនាញ បសុពេទ្យនោះ  គេនៅមិនទាន់ឃើញ មានការបង្ក្រាបនិងទប់ស្កាត់សកម្មភាពនេះនៅឡើយទេ។ហើយពេលនេះ គឺ លោកសាយសឿនរិតតែបានចិត្ត ដោយសារតែមានលោក ចាន់បញ្ញាវ័ន្ត ដែលជា ប្រធានការិយាល័យ បសុពេទ្យ ខេត្តកំពង់ធំជាខ្នងបង្អែក ក្នុងការទំនាក់ទំនងនិងជួយរត់ការ បើកផ្លូវអោយលោកសាយសឿន ដឹកជ្រូកពីព្រំដែនយួនមកកាន់ជាយដែនថៃបានដោយរលូននិងកំពុងតែ ក្តោបក្តាប់បានទីផ្សារធំនៅទីក្រុង ប៉ោយប៉ែត បន្ថែមទៀត។

ប្រជាពលរដ្ឋនៅទីក្រុងប៉ោយប៉ែតបាន រាយការណ៍ឲ្យដឹងថា : ជារៀងរាល់ថ្ងៃ  គេឃើញ  រថយន្ត យីឌុកដឹកជ្រូក យួន របស់លោក សាយសឿន ដែលមានស្លាក លេខ  3A 6034  បានមកទំលាក់ នៅស្តង់ជ្រូក ចាស់   ដែលមានយីហោ ផាន់ដារ៉ាតរិទ្ធ ស្ថិតនៅភូមិ បាលិលេយ្យ ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បានទំលាក់ ជ្រូកក្នុងថ្ងៃ ប្រមាណ៧០ ក្បាលជារៀងរាល់ថ្ងៃដើម្បីផ្គត់ផ្គង់ទីផ្សារប៉ោយប៉ែត។

ប្រភព ព័ត៌មានមួយបានលួច បង្ហើបប្រាប់ថា មូលហេតុដែលសាច់ជ្រូកយួនដែលលោក សាយសឿន លក់ដាច់  បំផុតនោះគឺ ដោយសារតែ បានក្លែងបន្លំ ដោយកុហក់ គេថា ជាសត្វជ្រូក ខ្មែរឬក៏ជ្រូកដែលនាំចូលពីប្រទេសថៃដែលមានគុណភាពខ្ពស់   តែតាមការពិតគឺជា សត្វជ្រូកដែលគ្មានគុណភាពហើយគេសង្ស័យថា មាន ជម្ងឺ អុតក្តាមនិងជម្ងឺ ប៉េស្ត ទៀតផង។ព្រោះតែ មានអាជីវករខ្លះនៅក្នុងឃុំអូរបីជាន់បានប្រាប់ថាកន្លងមកដោយសារតែច្រកអូរបីជាន់ត្រូវបានក្រសួងមហាផ្ទៃ បិទធ្វើឲ្យឈ្មួញនាំជ្រូកថៃចូលមកមិនបានពួកគាត់ក័បានប្រថុយទិញ ជ្រូកយយួនពីលោកសាយសឿន  មកទុកកាប់លក់តែគ្រាន់តែទុកចោលក្នុងទ្រុងស្រាប់តែឆ្លងជម្ងឺដល់សត្វជ្រូកផ្សេងទៀតរបស់គាត់តែម្តង។ដោយមានអាការះ ស្បែកឡើងជាំក្រហមទាំងផ្ទាំងៗហើយនៅពេលកាប់លក់ សាច់រក្សាទុកមិនបានយូរ ទេ គឺឡើង ពណ៌ ខៀវ ខ្មៅ  និងមានជាតិទឹក ស្អិត អន្តាយៗដូចជាតិថ្នាំគីមីចេញពីសាច់ជ្រូកនោះតែម្តង។

ដោយសារហេតុផលនេះ ប្រជាពលរដ្ឋ ក៏សូមសំណូមពរ ដល់ សមត្ថកិច្ចជំនាញនិងមន្ត្រី ពាក់ព័ន្ធមានមន្ត្រីបសុពេទ្យ មន្ត្រី កាំកុងត្រូល នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច  គួរតែយកចិត្តទុកដាក់ត្រួតពិនិត្យនិង ទប់ស្កាត់  សកម្មភាព របស់ឈ្មួញខិលខូចដែលលួចឃុបឃិតជាមួយអាជីវករ ដែលយកសាច់ជ្រូកយួនដែលគ្មានគុណភាពនិងសង្ស័យថាមានផ្ទុកជម្ងឺ ប៉េស្ត និងជម្ងឺ អុតក្តាម ដែលលោកសាយសឿនបានលួចនាំចូលតាមច្រករបៀង ត្នោតក្នុងខេត្តត្បូងឃ្មុំមកចម្លងមេរោគដល់ពលរដ្ឋនៅក្រុងប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យទាំងមូលនេះបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
623 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7772 នាក់
ខែនេះ :
27325 នាក់
3 ខែនេះ :
61158 នាក់
សរុប :
2511865 នាក់