ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តធុនធ្ងន់បុកគ្នាជាមួយកាមរី ស្លាប់គយម្នាក់និងPMម្នាក់
Tue,22 May 2018 (Time 06:43 PM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1254នាក់)


 

បន្ទាយមានជ័យ៖មន្ត្រីគយម្នាក់និងអាវុធហត្ថម្នាក់បានស្លាប់យ៉ាងអណោច អធ័ម្ម ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាង រថយន្តដឹកទំនិញធុនធ្ងន់និងកាមរីបាឡែនក្នុងទិសដៅផ្ទុយគ្នា។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃ​ទី​២២​ ខែ​ឧសភា​​ ឆ្នាំ​២០១៨ នៅលើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៧៣-១៧៤​ ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំងគា​ ឃុំ​ជើងគោ​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ ។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តទាំងពីរ ១គ្រឿង​ម៉ាកកាមរីបាឡែន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាកលេខ​ភ្នំពេញ​2T-2534 បើកបរ​ដោយ​ឈ្មោះ​ ឆេង​ សុខនី​ ភេទ​ប្រុស​ អាយុ​៣៧ឆ្នាំ​ ជា​មេ​បញ្ជាការ​រង​កងរាជ​អាវុធហត្ថ​ស្រុក​ព្រៃនប់​ និងមានអ្នក​រួម​ដំណើរ​ម្នាក់​ឈ្មោះ​ ញ៉ោម​ នៅ​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ ជាមន្ត្រីគយ​នៅកែវផុស​ ។ សមត្ថកិច្ចបន្តថា រថយន្ត កាមរីបាឡែន​បើក​ទិសដៅពី​ខេត្ត​ព្រះសីហនុ​ ឆ្ពោះមករាជធានី​ភ្នំពេញ​ ។ លុះធ្វើដំណើរមកដល់ចំណុច កើតហេតុខាង​លើ​​ក៏​បាន​បុក​នឹង​រថយន្ត​ធុនធំ​១គ្រឿង​ ពណ៌​បៃតង​ ពាក់ស្លាកលេខ​ភ្នំពេញ​3D-2056 សណ្តោងរ៉ឺម៉ក​ ដែលមានទិស ដៅ​ផ្ទុយ​គ្នា​ ។ ឈ្មោះ ញ៉ោម​ នៅ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និងឈ្មោះ​ ឆេង​ សុខនី​ រងរបួសធ្ងន់​ ប៉ុន្តែក្រោយមកបានស្លាប់ពេលបញ្ជូនទៅ​មន្ទីរពេទ្យ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ធុនធំ​ បានរត់​គេច​ខ្លួន​បាត់​ ។

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
858 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8007 នាក់
ខែនេះ :
27560 នាក់
3 ខែនេះ :
61393 នាក់
សរុប :
2512100 នាក់