ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋ ជិតមួយពាន់គ្រួសារ ឈរស្រក់ទឹកភ្នែក នៅលើដីចំការរបស់ខ្លួន !
Tue,22 May 2018 (Time 06:07 PM)
ដោយ ៖ មណ្ឌល (ចំនួនអ្នកអាន: 3080នាក់)


បន្ទាយមានជ័យៈ ករណីទំនាស់ដីធ្លី បានកើតឡើងរវាង លោក ភ្លន់ តារា (ហៅ ភ្លន់ហុង) ជាមេបញ្ជាការយោធា ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ បានចូលទៅយកដីចំការ របស់ ប្រជាពលរដ្ឋ នៅចំណុចប្រជុំ ៣ ស្រុក ដែលមានស្រុក ភ្នំស្រុក ស្រុកស្វាយចេក និង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិត ១០០០ គ្រួសារ ដែលកំពុងអាស្រ័យផលលើដីចំការរបស់ពួកគាត់ ។ 

ក្នុងការចុះស្រាវជ្រាវ របស់សារព័ត៌មាន ខ្មែរជាយដែន បានជួបជាមួយប្រជាពលរដ្ឋរង គ្រោះ ដោយសារ កងកំលាំងយោធាប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យនេះ

១.ប្រជាពលរដ្ឋភូមិ ពង្រ និង ភូមិសំបួរ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលមានប្រជាពលរដ្ឋរងគ្រោះ ចំនួន  ២៣៣ គ្រួសារ ដែលមានដីចំការទំហំ ៤០៧ហិកតា ដែលដីនេះ ត្រូវបានអាជ្ញាធរ ខេត្តបានធ្វើការដោះ ដូរ ដោយសារតែដីស្រែនៅក្នុងតំបន់អភិរក្សអាងត្រពាំងថ្ម ។

២. ប្រជាពលរដ្ឋនៅក្នុងឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានប្រជាពលរដ្ឋចំនួន ៤៩៥គ្រួសារ ដែលមានដីចំការ ទំហំ ១០០៧ ហិកតា

៣. ប្រជាពលរដ្ឋនៅភូមិតាត្រៃ ឃុំគោកឋិន ស្រុកថ្មពួក មានប្រជាពលរដ្ឋរងគ្រោះចំនួន ២១០គ្រួសារ និងដីចំការទំហំ ៣៧៣ ហិកតា ។ ប្រជាពលរដ្ឋរងគ្រោះទាំងបីស្រុក សរុប ៩៣៨ គ្រួសារ និងដី មានទំ ហំ ១៦៩៥ ហិកតា ។ ដីចំការនៅក្នុងស្រុកស្វាយចេក  និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ  ប្រជាពល រដ្ឋ បានចូលកាន់កាប់អាស្រ័យផល តាមរយៈការទិញលក់ពីយោធា និង ប្រជាពលរដ្ឋ ដែលបាន ចូល ទៅកាន់កាប់នៅលើដីនោះ ។ ដីចំការមួយចំនួន ត្រូវបានអាជ្ញាធរ បានចេញពាក្យសុំកាន់កាប់ប្រើ ប្រាស់ដីធ្លីបណ្តោះអាសន្ន ដើម្បីយកទៅដាក់ធនាគារ ខ្ចីប្រាក់ យកមកដោះស្រាយជីវភាព ។ ទើបតែ ក្នុងខែមីនា ឆ្នាំ២០១៨ ស្រាប់តែមានទាហ៊ានរបស់លោក ភ្លន់ តារា បានចូលទៅហាមឃាត់ មិនឲ្យប្រ ជាពលរដ្ឋចូលទៅដាំដុះអាស្រ័យផលលើ ដីចំការរបស់ពួកគាត់  ។ ប្រជាពលរដ្ឋចំនួន ៩៣៨គ្រួសារ កំពុងតែរងគ្រោះ ដោយបាត់បង់ដីចំការ ហើយថែមទាំងជំពាក់ប្រាក់ធនាគារ ដែលពឹងលើដីចំការ ដើម្បីដាំដំឡូង យកផលលក់ដោះបំណុល ធនាគារ នៅក្នុងខេត្តបន្ទាយមានជ័យ ។

មិនត្រឹមតែរឹបអូសដីចំការប៉ុណ្ណោះទេ ដើមដំឡូងនៅសល់លើដី ចំការរបស់ប្រជាពលរដ្ឋ ត្រូវបានទាហ៊ានប្រចាំនៅលើដីចំណុចនោះ លួចដឹកជញ្ជូនទៅលក់ ហើយជួលដីចំការ ដែលរឹបអូសពីប្រជាពល រដ្ឋនោះ យកទៅជួលឲ្យប្រជាពលរដ្ឋវិញ តម្លៃក្នុង ១ហិកតា ចំនួន ៦៥០០ បាត ។ ដោយទាហ៊ាន បាន អះអាងថា ជាដីការ៉េ២ (២២២២ហិកតា) ជាដីសម្បទានសង្គមកិច្ចសម្រាប់យោធា ។

ក្នុងការប្រឈមមុខបាត់បង់ដីចំការ ដែលប៉ៈពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋនេះ ប្រជាពលរដ្ឋ បាន លើកឡើងថាៈ ឃើញមានឯកឧត្តមខ្លះចុះពង្រឹងបក្ស ឲ្យប្រជាពលរដ្ឋជឿលើគណបក្សប្រជាជនកម្ពុជា តែ បញ្ហាដីធ្លី ដែលប្រជាពលរដ្ឋកំពុងតែជំពាក់ប្រាក់ធនាគារ ស្ទើគ្រប់គ្រួសារ មិនមានការដោះស្រាយ ហើយឯកឧត្តមខ្លះចុះទៅ អត់ហ៊ាននិយាយអំពីដីនោះផង ។  ចំពោះអាជ្ញាធរដែនដី ចាប់ពីថ្នាក់ខេត្ត  ដល់មេភូមិ មិនហ៊ានអើត ក ចេញមុខដោះស្រាយ មានតែបំភិតបំភ័យប្រជាពលរដ្ឋ ទៀតផង ។

ប្រជាពលរដ្ឋ មានសង្ឃឹមចុងក្រោយ មានតែអំពាវនាវ សម្តេច អគ្គមហាសេនាបតី តេជោហ៊ុន សែន ជួយដោះ ស្រាយ ជូនប្រជាពលរដ្ឋ បានដីចំការ អាស្រ័យផល ចិញ្ចឹមគ្រួសារ បើមិនមានការដោះ

ស្រាយទេ ប្រជាពលរដ្ឋនឹងធ្វើចំណាកស្រុកស្ងាត់ភូមិ ស្រុកហើយ ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
667 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7816 នាក់
ខែនេះ :
27369 នាក់
3 ខែនេះ :
61202 នាក់
សរុប :
2511909 នាក់