លោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ផ្ទុះអាវុធនៅមុខក្លឹបអីុពិចរួចជិះរថយន្តម៉ាកAlphardទៅបាត់!
ភ្នំពេញ៖ ក្រោយពី មានការផ្ទុះអាវុធ នៅមុខក្លឹបអីុពិច រួចអ្នក បង្ករជិះរថយន្តម៉ាកAlphardទៅបាត់ សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា «អត់ដឹងអីហង»ចាំស្រាវជ្រាវសិនព្រោះមកមិនទាន់ហេតុការណ៍ដូច្នេះរង់ចាំការស្រាវជ្រាវឲ្យបានច្បាស់លាស់សិន! ឥឡូវ បែកធ្លាយហើយក្រោយពីកើតហេតុប៉ុន្មាននាទី លោក ផែង វណ្ណៈ បានសរសេរលើសង្គមហ្វេសប៊ុកថា អ្នកបាញ់បោះរូបនោះ គឺជាឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ជិះរថយន្ត Alphard ពណ៌ស ស្លាកលេខរាជការ សូមមេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះករណីនេះផង។
គួររំលឹកថា៖ហេតុការណ៍ផ្ទុះអាវុធនេះ បានកើតឡើងកណ្ដាលរាត្រី ថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០១៨ ក្បែរភោជនីយដ្ឋាន ស៊ូ ស៊ូ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញរួចអ្នកបង្ករជិះរថយន្តគឹចខ្លួនបាត់។
យោងតាមប្រភព័ត៌មានបានឲ្យដឹងថា ការបាញ់បោះនេះ បង្កឡើងដោយ លោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់នៅ ង៧០ ដែលទើបមកពីប្រទេសបារាំង កាលពីថ្មីៗនេះ។
ប្រភពដដែលបន្តថា ពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានឆ្លើយថា «អត់ដឹងអីហង»ចាំស្រាវជ្រាវសិនព្រោះមកមិនទាន់ហេតុការណ៍ដូច្នេះរង់ចាំការស្រាវជ្រាវឲ្យបានច្បាស់
លាស់សិន។
ក្រោយពីកើតហេតុប៉ុន្មាននាទី លោក ផែង វណ្ណៈ បានសរសេរលើសង្គមហ្វេសប៊ុកថា អ្នកបាញ់បោះរូបនោះ គឺជាឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម ជិះរថយន្ត Alphard ពណ៌ស ស្លាកលេខរាជការ សូមមេត្តាចាត់វិធានការណ៍តាមផ្លូវច្បាប់ចំពោះករណីនេះផង។
សូមបញ្ជាក់ថា ចន្លោះពីខែ មេសា ដល់ខែ ឧសភា ឆ្នាំ ២០១៨ នេះ នាយទាហានថ្នាក់ឧត្ដមសេនីយ៍ និង នាយនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្ដមសេនីយ៍ សរុបចំនួន៣នាក់ហើយដែលបានជាប់ពន្ធនាគារដោយសារតែការបាញ់បោះ ដោយសេរីបែបនេះ ក្នុងនោះមាន៖ទី១.លោកឧត្ដមសេនីយ៍ ប៉ិច តុងហេង ម្ចាស់ខុនដូនៅបឹងកេងកង៣ ខណ្ឌចំការមន ជាប់គុក ព្រោះដកកាំភ្លើងគំរាមអ្នករើសអេដចាយ, ទី២.លោកឧត្ដមសេនីយ៍ទោ ហូ ចំរើន ជាប់ពន្ធនាគារ ដោយសារតែបាញ់គំរាមឪពុកក្មេកនិងទី៣.លោកឧត្ដមសេនីយ៍ឯក ហ៊ុន ជា ជាប់ពន្ធនាគារ ព្រោះបាញ់បោះ ក្នុងផ្ទះដែរ។
តែយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងពី មូលហេតុពិតដែល ការបាញ់បោះនេះនៅឡើយទេ!តែ
មហាជនកំពុងរង់ចាំមើល ថាតើលោកឧត្ដមសេនីយ៍ ម៉ៅ ឧត្ដម នាយទាហានជាន់ខ្ពស់នៅ កងពលតូច ង៧០ រួចខ្លួនឬក៏យ៉ាងណា?