ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតសសើរអធិការវ័យក្មេងចំពោះប្រសិទ្ធភាពកាងារ!
Wed,23 May 2018 (Time 02:30 PM)
ដោយ ៖ តុលា (ចំនួនអ្នកអាន: 1235នាក់)


បន្ទាយមានជ័យ៖   លោក ធិន ស៊ិនដេត អធិការ  ក្រុងប៉ោយប៉ែតកំពុងធ្វើអោយមជ្ឈដ្ឋាននាក្រុងប៉ោយប៉ែតមានការចាប់អារម្ភខ្លាំងចំពោះប្រសិទ្ធភាពការងារខណៈដែលបានឃើញស្នាដៃក្នុងការ បង្ក្រាប  បទល្មើសនានាគឺ ភាគច្រើនរូបលោក ចុះដឹកនាំ បង្ក្រាបផ្ទាល់តែម្តង។
 
មានសេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានអោយដឹងថា៖កាលពីថ្ងៃទី ២២ ឧសភា ឆ្នាំ ២០១៨ ម៉ោង ២១ និង ០០នាទីកំលាំងជំនាញព្រហ្មទ័ណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវបង្រ្កាបករណីជួញដូរគ្រឿងញៀននៅចំណុចកាសុីណូហ្គោឌិនឃាត់ខ្លួនសង្ស័យ ០២ នាក់ ១/ ឈ្មោះ លី ខ្មៅ ភេទ ប្រុស អាយុ ២៧ ឆ្នាំ ទីលំនៅមិនពិតប្រាកដ 
២/ ឈ្នោៈ ប្រាក់ ដែល ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅភូមិក្បាលស្ពាន ១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ 
 ដកហូតបានវត្ថុតាងរួមមានម៉្សៅក្រាមសថ្លាចំនួន ០៥ ថង់តូចនិងថ្នាំញៀនប្រភេទគ្រាប់ព័ណផ្កាឈូកមានអក្សរ WY ចំនួន ០៣ គ្រាប់ ទូរស័ព្វដៃចំនួន ០២ គ្រឿង ។
ឥឡូវយើងបាននាំជនស័ង្សយទាំងពីរមកអធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាបន្ត ។ 
ទោះជាយ៉ាងណា ដោយមើលឃើញ សកម្មភាព របស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតដែលដឹកនាំដោយលោកធិនស៊ិនដេតក្នុងការបង្ក្រាបបទល្មើសនានាដូចភ្លៀងរលឹមបែបនេះប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតមានភាពកក់ក្តៅហើយមជ្ឈដ្ឋាននានាជុំវិញក្រុងប៉ោយប៉ែតមានការចាប់អារម្ភខ្លាំងចំពោះប្រសិទ្ធភាពការងារ ខណៈដែលបានឃើញ ថ្វៃដៃក្នុងការ បង្ក្រាប  បទល្មើសនានាគឺ ភាគច្រើនលោក ធិនស៊ិន
ដេត អធិការ  ក្រុងប៉ោយប៉ែត ដែលតែងតែចុះដឹកនាំ បង្ក្រាបផ្ទាល់តែម្តង៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
262 នាក់
ម្សិលមិញ :
167 នាក់
សប្តាហ៍នេះ :
1944 នាក់
ខែនេះ :
31532 នាក់
3 ខែនេះ :
59253 នាក់
សរុប :
2348485 នាក់