ប្រើរយះពេល១ថ្ងៃលោកអធិការក្រុងប៉ោយប៉ែតស្រាវជ្រាវវ៉ៃខ្នោះបានជនសង្ស័យ២នាក់ក្នុងចំណោមបក្ខ៦នាក់ក្នុងករណីហឹង្សា!
បន្ទាយមានជ័យ: លោកអធិការ ក្រុងប៉ោយប៉ែត ស្ទុះស្ទា ដឹកនាំកម្លាំងចុះស្រាវជ្រាវយ៉ាងសា្រក់សស្រាំ ដោយបានឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ក្នុងចំណោមបក្ខជនអាវ៉ាសែ៦នាក់ប្រើអំពើហឹង្សាកាប់យុវជនម្នាក់អោយរងរបួសកាលពីវេលាម៉ោង១០និង០០នាទី យប់ថ្ងៃច័ន្ទ៧កើត ខែជេស្ឋ ឆ្នាំចសំរិទ្ធិស័កពស ២៥៦២ ត្រូវនិងថ្ងៃទី២១ខែឧសភាឆ្នាំ២០១៨ នៅចំណុចបរិវេនកាស៊ីណូផ្កាយប្រាំ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ច បានប្រាប់ថា៖ក្រោយពីទទួលបណ្តឹង ពីជនរងគ្រោះលោកធិនសុិនដេតអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវឃើញថា ជនបង្កមានគ្នា០៦នាក់ ម៉ូតូ២គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅនឹងMSXពណ៌សបានធ្វើសកម្មភាពកាប់ឈ្មោះធឿន ប៊ុនធាង ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត
បណ្តាលអោយរងរបួសក្បាលជង្គង់ខាងឆ្វេង កំពុងសំរាកព្យាបាលនៅពេទ្យនគររាជ ។
ក្រោយពេលធ្វើសកម្មភាពរួចបានរត់គេចខ្លួួន លុះដល់ថ្ងៃទី២២ឧសភា២០១៨ម៉ោង១១និង៣០នាទីកំលាំងសមត្ថកិច្ចចុះស្រាវជ្រាវឃាត់ខ្លួនបានជនបង្ករចំនួន២នាក់ -១ ឈ្មោះឡេង ប៊ុនឡុង អាយុ១៦ឆ្នាំភេទប្រុសជនជាតិខ្មែរស្នាក់នៅបណ្តោះអាសន្មផ្ទះជួលភូមិក្បាលស្ពាន១មុខរបរជាងបិតស្គុតជនបើកម៉ូតូទៅកាប់។
២ឈ្មោះសោម សំណាង អាយុ១៧ឆ្នាំភេទប្រុស ជនជាតិខ្មែរស្នាក់នៅផ្ទះជួល ភូមិបាលិេលយ្យ១ មុខរបរជាងបិតស្គុតជនដៃដល់កាប់ផ្ទាល់។
ទោះជាយ៉ាងណាបច្ចុប្ប្នន្ននេះលោក វីរ:សេនីយ៌ឯក ធិនសុិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀបចំឯកសារបញ្ជូនទៅកាន់តុលាការដើម្បីចំណាត់ការតាមវិធីរបស់ច្បាប់ផងដែរ។