ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
រថយន្តដឹកឈើរប្រណិតឆ្លងព្រំដែនចូលស្រុកយួនភ្លូកទឹកភ្លូកដីសមត្ថកិច្ចមើលអត់ឃើញសង្ស័យដុល្លារបស់ឈ្មួញបាំងភ្នែក!
Thu,24 May 2018 (Time 07:13 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1105នាក់)


ខេត្តរតនៈគីរី៖សមត្ថកិច្ចនៅលើដងផ្លូវជាតិលេខ78ពីក្រុងបានលុងខេត្តរតនៈគីរីទៅច្រកទ្វារអន្តរជាតិអូយ៉ាដាវព្រំប្រទល់កម្ពុជាវៀតណាមត្រូវបានគេសង្ស័យថា៖ឈ្មួញយកដុល្លាមកបាំងភ្នែកអស់ហើយបានជាមើលមិនឃើញឈ្មួញដឹកឈើប្រណិតតាមរថយន្តទំនើបៗជាច្រើនគ្រឿងដូចរថយន្តម៉ាកបាឡែនហាយហ្វារីតរាប់សិបគ្រឿងក្នុងមួយយប់ៗសម្រុកចូលទៅស្រុកយួនឡើងភ្លូកទឹកភ្លូកដីទៅហើយនោះ! ។
 
ជាក់ស្តែងនៅយប់រំលងអាធ្រាតថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ចាប់ពីម៉ោង១២,០០រហូតទល់ភ្លឺមានរថយន្តម៉ាកបាឡែនជាច្រើនគ្រឿងដឹកឈើប្រណឹតជាច្រើនគ្រឿងពីក្រុងបាលុង(ខេត្តរតនៈគីរី)ឈ្ពោះទៅតាមផ្លូវជាតិលេខ៧៨រហូតដល់ក្បែរច្រកទ្វារអន្តរជាតិអូរយ៉ាដាវខ្លះបើកចូលទៅលាក់ខ្លួននៅក្នុងកាស៊ីណូទ្រីភាពគ្រុបដែលមានទីតាំងនៅជាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវរថយន្តខ្លះទៀតក៍រើទំលាក់ទុកជាគំនរដើម្បីបើកទៅក្រុងបានលុងទៅដឹកឈើជាបន្តទៀតដើម្បីយកមកលាក់ទុកក្បែរព្រំដែនដើម្បីលើកដាក់លើរថយន្តឆ្លងទៅប្រទេវៀតណាមនៅពេលបារាសបើកនៅម៉ោង៧,០០ព្រឹក។សូមបញ្ជាក់ផងដែរថារថយន្តដឹកឈើប្រណិតទាំងនេះមានច្រើនគ្រឿងដឹកឈើប្រណិតប្រសាចពេញផ្លូវមិនដែលឃើញសមត្ថកិច្ចណាអើពើក្នុងការបង្ក្រាបឡើយពិតមែនតែតាមដងផ្លូវជាតិលេខ៧៨ពីបានលុងទៅព្រំដែនអូយ៉ាដាវសំបូរទៅដោយសមត្ថកិច្ចតាមដងផ្លូវមានដូចជាស្នាក់ការរបស់មេព្រៃស្នាក់កាកងរាជអាវុធហត្ថជាច្រើនប៉ូលីសសេដ្ឋកិច្ចទាំងក្រសួងទាំងខេត្តប៉ូលីសព្រំដែននិងស្ថាប័នផ្សេងៗទៀតដូចជាគយចល័តនិងគយខេត្តដែលមានស្នាក់ការអង្គុយចាំរាប់ក្បាលឡានយកលុយមិនបង្ក្រាបធ្វើអោយឈ្មួញឈើបានដៃបើកឡានដឹកឈើកាត់មុខស្នាក់ការធ្វើព្រងើយដោយមិនខ្លាចញញើតបន្តិចសោះឡើយ។យើងមិនអាចសុំការបំភ្លឺបានទេដោយសាព័ត៏មាននេះថតនៅពេលយប់ក្រៅម៉ោងរដ្ឋបាល៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1483 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8632 នាក់
ខែនេះ :
28185 នាក់
3 ខែនេះ :
62018 នាក់
សរុប :
2512725 នាក់