ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ពិតជាមានកំណើតមែន ! បានឡើងជាមេភូមិបឹងស្នោរបឹ្តងគេដាក់គុកយកដីគេលក់ ឲ្យអ្នកភ្នំពេញ!
Wed,02 May 2018 (Time 10:31 AM)
ដោយ ៖ កំផែង (ចំនួនអ្នកអាន: 3894នាក់)


បន្ទាយមានជ័យៈ កាលពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨ មានប្រជាពលរដ្ឋ រស់នភូមិថ្នល់បត់ និង ប្រជាពលរដ្ឋមកពីភ្នំពេញ បានជួបសំភាសន៍ជាមួយ សារព័ត៌មានខ្មែរជាយដែនថាៈ ដីធ្លីរបស់ប្រជា ពលរដ្ឋថ្នល់បត់ កំពុងតែរងការរំលោភបំពានយកពីសំណាក់ លោក យី ភារម្យ មេភូមិបឹងស្នោរ ឃុំ ស្ល ក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្នុងខណៈពេលដែលតំណាងសហគមន៍ បានជាប់ពន្ធ នាគារបណ្តោះអាសន្ន ក្រោមកណ្តាប់ដៃប្តឹងដ៏សកម្មរបស់ លោក យី ភារម្យ បានប្តឹងទៅតុលាការ ខេត្ត បន្ទាយមានជ័យ ។

បើតាមប្រជាពលរដ្ឋមកពីភ្នំពេញ បាននិយាយថា គាត់បានដឹងតាមគេតាមឯង ថាលោកមេភូមិបឹង ស្នោរ ឃុំស្លក្រាម បានអំពាវនាវ ដល់អ្នកចង់ទិញដី នៅចំណុចបឹងស្នោរ ហើយលោកមេភូមិមានដឹង ជាច្រើនសម្រាប់លក់ចែកជូនបងប្អូន ទៅតាមដីឡូតិ៍នីមួយៗ ដោយបានបង្ហាញអំពីគំរោងប្លង់ ដែល រៀបចំបង្កើតផ្សារនៅទីនោះ ហើយដីដែលត្រូវលក់នោះ មានតម្លៃថោកគួរសម ដែលអាចទទួលយក បាន ។

ចំណែកប្រជាពលរដ្ឋ ជាសមាជិក សហគមន៍ថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បាននិយាយថាៈ លោក យី ភារម្យ គ្មានដីធ្លីឯណាលក់ទេ មានតែដីរបស់ប្រជាពលរដ្ឋ សហគមន៍ថ្នល់ បត់ ដែលមានអ្នកស្រី ឡុង សុគន្ធី ជាតំណាងសហគមន៍​ តែត្រូវបានលោក យី ភារម្យ បានប្តឹងរឿង ករណីដីធ្លី ទៅសាលាដំបូង ខេត្ត ហើយសាលាដំបូង បានបើកសវនាការ ហើយសម្រេចឃុំខ្លួន បណ្តោះ អាសន្ន ទើបលោក យី ភារម្យ ជាភូ​មិបឹងស្នោរ ឆក់ឱកាសនេះ យកដីសហគមន៍ភូមិថ្នល់បត់ លក់ឲ្យប្រជាពលរដ្ឋមកពីភ្នំពេញ ដែលជាអ្នកមិនដឹងរឿងបញ្ហាដីធ្លីនេះ ។

បើតាមអាជ្ញាធរម្នាក់ធ្វើការនៅសាលាឃុំស្លក្រាម បាននិយាយប្រាប់សារព័ត៌មានខ្មែរ ជាយដែន ដោយ មិនបញ្ចេញឈ្មោះថាៈ ក្រុមនេះមិនដឹងបានដីមកពីណា? ឃើញតែលក់ដី  ! កាលពីឆ្នាំមុន លោក ឧក ញ៉ា សំផាន់ណារិទ្ធិ ធ្លាប់បានចុះហត្ថលេខាផ្ទេរសិទ្ធិលើដី នៅចំណុចភូមិបឹងស្នោរ ក្នុង ១ ថ្ងៃរហូតដល់ ៤៨ ប័ណ្ណ ដែលមានការចូលរួមចុះហត្ថលេខានោះ រួមមានលោក កុក ហួន មេឃុំស្លក្រាម និង លោក ឃូ ពៅ អភិបាលស្រុកស្វាយចេក ។

ចំពោះការដើរទីផ្សារសម្រាប់លក់ដីធ្លីឆាប់ដាច់នេះ កន្លងមកលោក ឧកញ៉ា សំ ផាន់ណារិទ្ធិ បានក្លាយ ជាឧកញ៉ាភ្លាម បន្ទាប់ ធ្វើទីផ្សារលើករណីដីធ្លីនេះ ដូចជាធ្លាប់ បើកហាងនៅកណ្តាលភូមិបឹងស្នោរ នៅ កណ្តាលព្រៃ តែប្រជាពលរដ្ឋ និងអតិថិជន មិនបានអ្នកណាទៅស៊ីចុក នៅកណ្តាលព្រៃនោះឡើយ ។ នៅក្នុងផែនទី ទីតាំងដី បានបង្ហាញដីឡូតិ៍ និងដីផ្សារផងដែរ ។ តែមានអ្នកមកពីចម្ងាយមកទិញដីនៅ កន្លែងនោះ ចំណែកអ្នកនៅ ខេត្តបន្ទាយមានជ័យ ភាគតិចបំផុត បានទិញដីនោះ ។ ការធ្វើទីផ្សារដីធ្លី កើតមានតាំងពីឆ្នាំ២០០០មកម្លេះ  តាំងពីលោក វ៉ន សំបូរ ជាមេភូមិបឹងស្នោរ និងជាឳពុកក្មេកលោក សំ ផាន់ណារិទ្ធិ ហើយ លោក យី ភារម្យ ជាជំនួយគ្នាភូមិ ហៅលោក  វ៉ន សំបូរ ថា( ឳៗ) ។

​បើតាមប្រជាពលរដ្ឋនៅឃុំស្លក្រាម ស្រុកស្វាយចេក បាននិយាយថាៈ លោក យី ភារម្យ ទើបទទួល ដំណែងជាមេភូមិបឹងស្នោរ បន្ទាប់ពីលោក វ៉ន សំបូរ លាឈប់ពីការងារ​ ។ យុទ្ធសាស្ត្ររបស់លោក យី ភារម្យ  គ្រាន់តែឡើងកាន់ដំណែងភ្លាម ចាប់ផ្តើមរៀបចំ ពាក្យបណ្តឹងអ្នកស្រី ឡុង សុគន្ធី ជាតំណាង សហគមន៍ បើសិនអ្នកស្រី ឡុង សុគន្ធី ជាប់គុក លោក យី ភារម្យ នឹងត្រូវប៉ាន់ យកដីរបស់ប្រជាពល រដ្ឋសមាជិកសហគមន៍ លក់យកលុយដាក់ហោប៉ៅ យ៉ាងសប្បាយទៀតផង ។ ចំពោះការលើកឡើង របស់ប្រជាពលរដ្ឋនេះ អាជ្ញាធរ ស្រុក និង ខេត្ត មិនដឹងបានដឹងរឿងនេះ ឬ យ៉ាងណា?  តែកន្លងមក បញ្ហាទំនាស់កន្លែងណាក៍មន្ត្រីធំៗដឹងដែរ តែបែរជាធ្វើដេកលក់ ។ សង្ឃឹមថា សម្តេចនាយករដ្ឋមន្ត្រី  ពិនិត្យ ទៅលើយុទ្ធសាស្ត្រចាប់មនុស្សដាក់គុក ដើម្បីយកដីធ្លីពលរដ្ឋ ពីសំណាក់អាជ្ញាធរ នៅក្នុងបន្ទាយមានជ័យ នេះផង ៕

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1521 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8670 នាក់
ខែនេះ :
28223 នាក់
3 ខែនេះ :
62056 នាក់
សរុប :
2512763 នាក់