ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
មន្រ្តីប៉ូលីសម្នាក់អួតថាខ្លួនពាក់ស័ក្ក៤បង្កជម្លោះជាមួយប្រជាពលរដ្ឋហើយដាក់ពាក្យបណ្តឹងប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនពលរដ្ឋស្លូតត្រង់ដាក់គុក !
Fri,25 May 2018 (Time 08:33 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1061នាក់)


ភ្នំពេញ៖ភរិយារបស់អាជីវករម្នាក់បានសុំឲ្យមន្ត្រីថ្នាក់លើនាយឧត្តមសេនីយ៍ជួនសុវណ្ណអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយរកយុត្តិធម៌ដល់ប្តីគាត់ផងក្រោយពីមន្រ្តីប៉ូលីសម្នាក់អួតថាខ្លួនពាក់ស័ក្ក៤ហើយមកបង្ករជម្លោះព្រោះកុងកាច់ក្នុងមុខរបរបានផ្លែផ្កាឌឺដងមកលើគ្រួសារគាត់ដោយសារឃើញពួកគាត់លក់ដាច់ជាងខ្លួនទើបធ្វើឲ្យប្តីរបស់គាត់ទ្រាំពុំបានក៏ទាត់ធុងដែលដាក់ទឹកសាប៊ូ១ជើងបណ្តាលឲ្យខ្ទាតទឹកសាប៊ូចូលភ្នែកស្រាប់តែអ្នកបង្កររឿងនោះប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនប្តីរបស់គាត់ដាក់គុកដោយចោទថា៖ជះទឹកអាសីុដលើរូបគេទៅវិញហើយពេលនេះប្តីគាត់ត្រូវឃាត់ខ្លួននៅខណ្ឌឫស្សីកែវហើយគេនឹងមិនដោះលែងប្តីគាត់ឡើយបើមិនមានលុយ១០០០០ដុល្លាសម្រាប់សងជំងឺចិត្តដល់ជនបង្កទេនោះ។
ហេតុការណ៍ដ៏គួរអោយហួសចិត្តនេះបាន កើតឡើង កាលពីវេលាម៉ោងប្រហែលជា ៩និង៣០នាទីព្រឹក នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨ស្ថិតក្នុងផ្សាតូចទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីពលរដ្ឋ បានឲ្យដឹងថា មន្រ្ដីប៉ូលីសម្នាក់នេះ  តែងតែដើរអួតគេឯងថាខ្លួនពាក់ស័ក្ក៤រូបនេះមានឈ្មោះហ៊ានធារាជអាយុប្រហែល៣០ឆ្នាំមានមុខរបរជា នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ។
ប្រភពបន្តថា ចំណែកពលរដ្ឋដែលរងគ្រោះឈ្មោះ ឌួង តាំង ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាងផ្លាកទីន ចំណែកប្រពន្ធឈ្មោះសំសុគន្ធនារីមុខរបរជាអាជីវករលក់គ្រឿងកាឡៃ។
បើយោងតាមប្រភពពីពលរដ្ឋឲ្យដឹងថានៅមុនកើតហេតុមន្រ្តីប៉ូលីសស័ក្កបួនរូបនេះបានផ្លែផ្កាឌឺដងដាក់ជនរងគ្រោះដោយសារឃើញជនរងគ្រោះលក់ដាច់ជាងខ្លួន ទើបធ្វើឲ្យជនរងគ្រោះទ្រាំពុំបានក៏ទាត់ធុងដែលដាក់ទឹកសាប៊ូ១ជើងបណ្តាលឲ្យខ្ទាត់ទឹកសាប៊ូចូលភ្នែកជនបង្ក លុះក្រោយមកជនបង្កបានខលហៅសមត្ថកិច្ច ឲ្យឃាត់ខ្លួនជនរងគ្រោះនិងនាំទៅប៉ុស្តិ៍ដោយចោទប្រកាន់ថា លោកឌួង តាំង ជះទឹកអាសីុដលើរូបគេ តែជាក់ស្តែងលោកឌួងតាំងទាត់ធុងសាប៊ូទើបបណ្ដាលអោយខ្ទាត់ទៅលើលោកស័ក្កបួននោះគឺគ្រាន់តែជាទឹកសាប៊ូ សោះ។
យោងតាមសម្តីភរិយារបស់ជនរងគ្រោះបានឲ្យដឹងថា ប្តីរបស់គាត់គ្មានចេតនានោះទេដោយសារប្តីគាត់ខឹងបុរសខាងលើយកមួកសុវត្ថិភាពគប់លើគាត់និងជេរប្រទិចដាក់បណ្តាស់សាលើគាត់ដែលជាប្រពន្ធនិងទាញទូរស័ព្ទកូនរបស់គាត់បោកចោលខណៈពេលកូនប្រុសគាត់ថតសកម្មភាពរបស់ជនបង្កទើបប្តីគាត់ទប់កំហឹងមិនបានបណ្តាលឲ្យមានរឿងនេះកើតឡើងតែម្តង។
ហើយភរិយារបស់លោកឌួងតាំងក៏បានសំណូមពរសុំឲ្យមន្ត្រីថ្នាក់លើនាយឧត្តមសេនីយ៍ ជួន សុវណ្ណ
អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញមេត្តាជួយរកយុត្តិធម៌ដល់ប្តីគាត់ផងព្រោះពេលនេះប្តីគាត់ត្រូវឃាត់ខ្លួននៅខណ្ឌឫស្សីកែវហើយគេនឹងមិនដោះលែងប្តីគាត់ឡើយបើមិនមានលុយ១០០០០ដុល្លាសម្រាប់សងជំងឺចិត្តដល់ជនបង្កទេនោះ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
665 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7814 នាក់
ខែនេះ :
27367 នាក់
3 ខែនេះ :
61200 នាក់
សរុប :
2511907 នាក់