សពបុរសអាក្រាតកាយម្នាក់ត្រូវប្រទះឃើញសង្សយ័ជាអំពើឃាតកម្ម ក្នុងករណីប្លន់យកម៉ូតូ!
បន្ទាយមានជ័យ:សង្ស័យជា ករណីរៀបគម្រោង ប្លន់យក ម៉ូតូ ខណៈដែល បុរសម្នាក់ ត្រូវបាន ឃាតករ យកដុំថ្ម វាយក្បាល ស្លាប់ នៅកណ្តាលវាល ទាំងខ្លួនអាក្រាតកាយសង្ស័យត្រូវស្រីល្បួងមកសម្លាប់ចោលប្លន់យកម៉ូតូ។
គួររំលឹកថា៖កាលពីរសៀលថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៨ប្រជាពលរដ្ឋនិងកម្មករសំណង់នៅការដ្ឋានវិទ្យាល័យហ៊ុនសែនខ្លាកូនបានប្រទះឃើញសពបុរសម្នាក់មានសភាពហើមស្អុយអាក្រាតកាយត្រង់ ចំណុច ជើង
ភ្នំខ្លាកូនតំបន់ស្ងាត់និងជាកន្លែងក្រុមប្រើប្រាស់គ្រឿងញៀនប្រហែល៧០០ម៉ែត្រខាងក្រោយវិទ្យាល័យហុ៑នសែនខ្លាកូនស្ថិតនៅភូមិខ្លាកូន.សង្កាត់កំពង់ស្វាយ.ក្រុងសិរីសោភ័ណ.ខេត្តបន្ទាយមានជយ័ ។
កម្លាំងនគរបាលការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តនិងជំនាញនគរបាលក្រុងសិរីសោភ័ណចុះទៅត្រួតពិនិត្យនិងស្រាវជ្រាវស៊ើបអង្កេតធ្វើកោសលវិច្ច័យ ឃើញថាបុរសនោះស្លាប់ដោយអំពើឃាតកម្ម វាយសម្លាប់ប្លន់យកម៉ូតូជនរងគ្រោះមុនសម្លាប់អាចត្រូវបានមនុស្សប្រុសដូចគ្នារំលោភពីព្រោះជនរងគ្រោះជាមនុស្សចូលចិត្តស្រលាញ់មនុស្សប្រុសរឺក៏ជនរងគ្រោះនាំមនុស្សស្រីមករួមភេទហើយត្រូវបានគេរៀបចំគម្រោងដើម្បីសម្លាប់ប្លន់យកម៉ូតូ។ ប៉ុន្តែទោះបីយ៉ាងណាសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតនៅឡើយ។លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណប្រាប់ឱ្យដឹងថា: សពនោះមានសភាពហើមស្អុយរលួយជើងទាំង២កន្ធែកដៃលាតអត់ខោមានតែអាវយឺតដៃខ្លីក្រហម។
ឯខោខូវប៊យដែលស្រាតប្រឡាក់ឈាមនៅឆ្ងាយពីសព១៥ម។យោងការធ្វើកោសលវិច្ធយ័លើសពបានរកឃើញស្នាមរបួសបែកក្បាលពីក្រោយ៤សមដាច់ចង្ការ៥សមសៀតផ្កាឆ្វេងស្នាមដាច់៣សមបបូរមាត់លើដាច់៣សម។ហើយអាចស្លាប់ពី៥ទៅ៧ថ្ងៃមកហើយ ។ លោកអធិការប្រាប់ឱ្យដឹងទៀតថាក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវស្គាល់ពីអត្តសញ្ញាណជនរងគ្រោះសពមានឈ្មោះ ភឿន សុីមឿន ភេទប្រុសអាយុ៣៧ឆ្នាំ រស់នៅភូមិគោរដ្ឋាន.សង្កាត់អូរអំបិល.ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជយ័ជនរងគ្រោះស្លាប់ដោយឃាតកវាយនឹងដុំថ្មព្រោះនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញដុំថ្ម២ដុំប្រឡាក់ឈាមនិងប្រទះឃើញខោជនរងគ្រោះនៅម្ងាយពីសាកសពប្រហែល២០ម៉ែត្រ។
ទោះជាយ៉ាងបច្ចុប្បន្នសពត្រូវបានគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី។