តើអ្នកមិនទៅបោះឆ្នោត មានទោសដែរឬ ទេ?
ភ្នំពេញៈ ភាពចំរូងចម្រាស់រវាង ច្បាប់ និងបទបញ្ជា ដែលបានចេញផ្ទុយទៅនិងច្បាប់ រួមទាំងផ្ទុយទៅនឹង រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។
កន្លងមកនៅមុនការបោះឆ្នោត មានតែគណបក្សសង្គ្រោះជាតិទេ ដែលមានប្រមែប្រមូលប្រជាពលរដ្ឋ រហូតដើរ តាមផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋអញ្ជើញចូលរួម បោះឆ្នោត ទាំងបោះឆ្នោតតំណាងរាស្ត្រ និង បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ កាលកន្លងទៅ ។ ជាធម្មតាគណបក្សសង្គ្រោះជាតិ បានយកសារ របស់គណកម្មការជាតិ រៀបចំការបោះឆ្នោត យកទៅផ្សព្វផ្សាយ តាមភូមិ និងតំបន់ដាច់ ស្រយាល រហូតនៅពេលខ្លះ ក៏ត្រូវបានអាជ្ញាធរដែនដី ចេញពីគណបក្សកាន់អំណាចសព្វថ្ងៃ បានធ្វើការរារាំង មិនឲ្យចាក់ផ្សព្វផ្សាយរបស់សារ គ ជ ប នោះទៀតផង ។
តែនៅពេលបោះឆ្នោតជាតិ ខាងមុខនេះ នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ នៅក្រុមបណ្តាញសង្គម ហ្វេសប៊ុក ដែលមិនគាំទ្រដល់ការបោះឆ្នោតខាងមុខ ដោយសារតែគ្មានគណបក្សសង្គ្រោះជាតិ នៅ ក្នុងសារនោះសរសេរថា” នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំមិនទៅបោះឆ្នោតទេ ព្រោះមិនដឹងថា បោះឆ្នោតឲ្យបក្សណា ឬ នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ខ្ញុំមិនទៅបោះឆ្នោតទេ ដេកផ្ទះឈ្នះឯង”
ដោយសារតែក្រុមទាំងអស់នោះ បានមើលឃើញថាៈ ខាងគណបក្សកាន់អំណាច មិនមែនចង់បានឲ្យ ប្រជាពលរដ្ឋ បោះឆ្នោតឲ្យបក្សខ្លួនប៉ុណ្ណោះទេ តែចង់បានឲ្យប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យ បាន ច្រើន ព្រោះថាបក្សរបស់ខ្លួន បានឈ្នះជាស្រាច់ហើយ ការចូលរួមបោះឆ្នោតបានច្រើននេះ ជាទុន ក្នុងការដោះសារជាមួយ សហគមន៍អន្តរជាតិ ដែលកំពុងសម្លឹងមើល ។ បើសិនប្រជាពលរដ្ឋមានពហិកា តែចូលរួមបោះឆ្នោត តិចតួច គឺជាការបរាជ័យរបស់គណបក្សកាន់អំណាច។ ដោយសារបក្សមួយនេះចង់បាននូវត្រឹមទិន្នន័យ តួលេខឲ្យបានការចូលរួមច្រើនប៉ុណ្ណោះ ។
ក្នុងអំឡុងពេលមុនបោះឆ្នោតនេះ លោក ស៊ិន ប៊ុនហុក ប្រធានគណកម្មការជាតិរៀបចំ ការបោះ ឆ្នោត បានចុះផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋ ចូលរួមការបោះឆ្នោតជាតិខាងមុខ ។
ចំណែកខាងក្រសួងមហាផ្ទៃ នឹងចាត់វិធានការ ទៅលើជនណា ដែលអំពាវនាវ រារាំង មិនឲ្យប្រជាពល រដ្ឋទៅបោះឆ្នោត នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ២០១៨ ខាងមុខ ។
ចំពោះការលើកឡើងខាងលើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះ មិនទាន់មានអ្នកច្បាប់ណាមួយ មកធ្វើ ការបកស្រាយ អំពីធាតុផ្សំនៃបទល្មើសអំពីបទ” អំពាវនាវ មិនឲ្យប្រជាពលរដ្ឋទៅចូលរួម ការបោះ ឆ្នោត និងការរារាំង ” មានអ្វីខ្លះនោះទេ មានតែក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើការបកស្រាយ ទៅលើ ការ លើកឡើង របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ។
នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៤ និង ៣៥ ដែលបានចែងអំពីសិទ្ធិ ក្នុងការចូល រួមបោះឆ្នោត និង ចូលរួមយ៉ាងសកម្ម ក្នុងជីវភាពនយោបាយ ហើយបានចាប់បង្ខំឲ្យពលរដ្ឋ អនុវត្ត តាម ។
ក្រុមអ្នកច្បាប់ និង សហគមន៌អន្តរជាតិ មានការព្រួយបារម្ភ ចំពោះការប្រើប្រាស់យន្តការតុលាការ ដោយយកមាត្រា ៤៩៥ និង ៤៩៦ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដែលមានប្រជាពលរដ្ឋ តំណាងសហគមន៍ និងអ្នកនយោបាយមួយចំនួន បានជាប់ពន្ធនាគារ ។ ដោយសារតែមានការ ចោទប្រកាន់ នឹងដាក់ទោសទណ្ឌ ជាដើម ៕