ឆ្លងចរន្តភ្លើងឆក់ជាងជួសជុលរថយន្តម្នាក់ស្លាប់យ៉ាងអណោចអធម្ម!
កណ្ដាល៖ធ្វេសប្រហែសតែបន្តិចជាងជួសជុលរថយន្តម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់ចោលប្រពន្ធកូនគួរឲ្យអាសូរពន់ពេកខណៈដែលជនរងគ្រោះយកឌុយអាំងវទ័រទៅដោតតភ្ជាប់ជាមួយភ្លេីងអគ្គិសនី(ភ្លើងគីឡូ)ពេលតភ្ជាប់រួចហេីយក៏យកអាំងវទ័រនោះដាក់នៅផ្ទាល់ដីក្បែរឡាន រួចក៏យកដង្គៀប ទៅចាប់ជាមួយនឹងក្បាលអាគុយ ដើម្បីសាកភ្លេីងបញ្ឆេះឡានដោយទ្រោបទៅលើទ្វារថយន្តក៏បានឆក់ចរន្តភ្លើងតែម្តង។
ហេតុការណ៏ដ៏រន្ធត់នេះកើតឡើងនៅថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៨វេលាម៉ោង០៩និង៣០នាទីនៅចំណុចភូមិព្រែកថ្មី ឃំុព្រែកអំបិល ស្រុកស្អាងខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ ង៉ែត បូណាភេទប្រុស អាយុ ៣៥ឆ្នាំជនជាតិខ្មែរមុខរបរជាងធ្វេីឡានមានទីលំនៅភូមិ ឃំុ កេីតហេតុខាងលេី។
សមត្ថកិច្ចមូលដ្ឋានបានអោយដឆងថា៖នៅថ្ងៃខែខាងលើ វេលាម៉ោង០៩និង៣០នាទីឈ្មោះង៉ែត បូណា បានយកឌុយអាំងវទ័រទៅដោតតភ្ជាប់ជាមួយភ្លេីងអគ្គិសនី(ភ្លើងគីឡូ)ពេលតភ្ជាប់រួចហេីយក៏យកអាំងវទ័រនោះ ដាក់នៅផ្ទាល់ដីក្បែរឡាន រួចក៏យកដង្គៀប ទៅចាប់ជាមួយនឹងក្បាលអាគុយ ដើម្បីសាកភ្លេីង បញ្ឆេះឡាន ។ បន្ទាប់មកជនរងគ្រោះក៏ដេីរទៅមេីលប្រពន្ធឆាយដីមុខផ្ទះក្បែរនោះបាន១៥នាទីក៏ដេីរមកកន្លែងធ្វេីឡានវិញរួចក៏លេីកអាំងវទ័រដាក់លេីក្បាលឡានហើយក៏ទ្រោបលេីទ្វារឡានដេីម្បីបញ្ឆេះស្រាប់តែភ្លាមនោះមានឆ្លងចរន្តអគ្គិសនីជាមួយអាំងវទ័រ បណ្តាលឲ្យឆក់ស្លាប់តែម្តង ។ តាមការបំភ្លឺរបស់ឈ្មោះឡុង ស្រស់ ភេទស្រី អាយុ៣១ឆ្នាំ(ត្រូវជាប្រពន្ធ)ជនរងគ្រោះបានប្រាប់សមត្ថកិច្ចថានៅវេលាម៉ោងខាងលេីខ្លួនកំពុងឆាយដីមុខផ្ទះបានឮសំលេងស្រែកអូយខ្លួនក៏ស្ទុះមកមេីលកន្លែងប្តីធ្វេីឡាន ក៏ឃើញប្ដី ឆក់ខ្សែភ្លើង ដួលទៅលើដី ភ្លាមនោះខ្លួនបានស្ទុះដកឌុយចេញពីព្រីភ្លេីងបន្ទាប់
មកបានស្រែកហៅអ្នកជិតខាងឲ្យជួយផងប្តីខ្ញុំឆក់ខ្សែរភ្លេីងហេីយភ្លាមនោះដែរក៏មានបងប្អូនស្ទុះមកជួយលេីកដាក់លេីគ្រែយកមកធ្វេីចលនាលុះធ្វេីចលនាមិនដឹងខ្លួនក៏ហៅឡានដឹកទៅមន្ទីពេទ្យស្រុកស្អាងប៉ុន្តែប្តីរបស់គាត់បានស្លាប់តាមផ្លូវតែម្តង។
ក្រោយពីទទួលបានព័ត៌មានកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងកំលាំងជំនាញពិនិត្យហេតុស្រុកបានដោយមានការចូលរួមពីលោកមេភូមិក្រុមប្រឹក្សាឃំុពិនិត្យលេីខ្លួនជនរងគ្រោះមានស្នាមជាំខ្លោចលេីដេីមទ្រូងដោយសារឆក់ចរន្ដអគ្គិសនីក្រៅពីនេះពំុមានស្លាកស្នាមអ្វីឡីេយ។ក្រោយពីពិនិត្យរួចសពបានប្រគល់អោយគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី។