ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
អភិបាលក្រុងប៉ោយប៉ែតគួរណែនាំមេភូមិមួយចំនួនតូចដែលធ្វើអោយសន្លឹកឆ្នោតគណបក្សប្រជាជនរហែកដោយសារតាំងខ្លួនជាចៅហ្វាយរាស្ត្រ!
Wed,30 May 2018 (Time 05:28 PM)
ដោយ ៖ កញ្ញា (ចំនួនអ្នកអាន: 1256នាក់)


 
ប៉ោយប៉ែត៖ លោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតគួរតែ  ណែនាំ មន្ត្រីក្រោមឱវាទ ជាពិសេសមេភូមិ មួយចំនួនតូចដែល អសមត្ថភាព  ក្នុងការបំរើសេវាជូនពលរដ្ឋដោយពូកែតែខាងដោះសារនិងលាបពណ៌អោយគេ ទើបធ្វើអោយ ប្រជាពលរដ្ឋ ក្តៅក្រហាយបណ្តាលអោយសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតបាត់បង់ការគាំទ្រពីពលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមកព្រោះតែមន្ត្រីទាំងនោះ តម្កើងឬកជាចៅហ្វាយរាស្ត្រ ដែលអនុវត្តន៍ផ្ទុយពី អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គៈមហាសេនាបតីតេជោហ៊ុនសែន ថាៈ មន្ត្រី ជាអ្នកបំរើរាស្ត្រមិនមែន ចៅហ្វាយរាស្ត្រនោះទេ  ។
កាលពីពេលថ្មីៗនេះផ្ទុះរឿងលោកសែម វីរះ មេភូមិក្បាលកោះ មិនធ្វើការបម្រើរាស្រ្ត បែជាចោទ ខាងសារព័ត៌មាន ថាបានប្រមូលផ្តុំ ប្រជាពលរដ្ឋ ដាក់ទៅសង្កាត់ នេះគឺជាការ លាបពណ៌សុទ្ធសាធ ហើយក៏ជាទង្វើរ មិនសមរម្យ សម្រាប់របបអ្នកសារព័ត៌មាន ផងដែរ មិនអាចទទួលយកបាននោះឡើយ។
ខណៈពេលដែលបងប្អូន អ្នកសារព័ត៌មាន បានដឹងនៅថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៨នេះ នៅវេលាម៉ោង ១០និង១០នាទី ក្រោយពីទទួលបាន ឯកសារ ដែលលោក សែម វីរះ មេភូមិក្បាលកោះ បានដាក់ដល់ សង្កាត់ប៉ោយប៉ែត ដែលបានសរសេរ ក្នុងន័យ ប្រមាថ និងលាបពណ៌ ដល់អ្នកសារព័ត៌មាន ថាបានប្រមូលផ្តុំ បងប្អូនប្រជាពលរដ្ឋ ដើម្បីធ្វើការតវ៉ា ដែលមានចំនួន២០០គ្រួសារ ថែមទៀតផង។
ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ ខាងលើ ដែលអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំង ក្នុងភូមិក្បាលកោះ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដែលបានចុះផ្សាយ ពីប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ បានធ្វើការ ទាមទារ រកផ្លូវដើម្បីធ្វើ ដំណើរទៅមក អោយមានភាពងាយស្រួល ទន្ទឹមនឹងនោះ ផងដែរ ខាងអង្គភាព ព្រាប ស បានខលទៅ លោកសែម វីរះ ដែលជាមេភូមិក្បាលកោះ អញ្ជើញលោកឱ្យមកចូលរួម បែជាលោក ឆ្លើយថា៖ លោកទៅមិនរួចទេ ពេលនេះ លោកកំពុងតែឈឺចង្កេះ ឈីនេះឈឺនោះ ហើយអ្នកព័ត៌មានបានសួរបន្តទៀតថា៖ ចុះលោកមានតំណាង មកជំនួសបានដែររឺទេ? លោកបានឆ្លើយទៀតថា៖ អនុភូមិកំពុងតែ ជាប់រវល់ចុះជំរឿន គ្មានអ្នកណាមួយ ទំនេរនោះទេ។
លោកសែម វីរះ មេភូមិក្បាលកោះ ពេលដែលអ្នកសារព័ត៌មាន បានខលទៅសម្ភាស ឱ្យដឹងពីមូលហេតុ លោកបានឆ្លើយថា៖ ចំពោះរបាយការណ៍ លោកបានរាយការណ៍ និងបានសរសេរ ពិតប្រាកដមែន ។ ពាក់ព័ន្ធនៅថ្ងៃទី២៨ នាពេលកន្លងទៅនេះ នៅពេលដែល បងប្អូន អ្នកសារព័ត៌មាន បានខលទៅ ជួបលោកនោះ លោកធ្វើការ បដិសេធ មិនបានមកចូលរួម នោះឡើយ បែរជាលោកបានប្រើ ឱ្យកូនចៅ របស់លោក មកថតរូបអ្នកសារព័ត៌មាន ទៅវិញ។
ទាក់ទងទៅនឹងបញ្ហា ចោទប្រកាន់ ខាងលើ នេះ បងប្អូនខាងសារព័ត៌មាន គឺមិនយល់ស្រប នូវមតិ ដែលបានសរសេរ ជារបាយការណ៍ ដាក់ទៅលោក ចៅសង្កាត់នោះឡើយ។ ហើយអ្នកសារព័ត៌មាន សូមឱ្យលោក ភោក លន ចៅសង្កាត់មេត្តា គិតគូរ សារជាថ្មី និងសូមគោរពជូនលោក សាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត មេត្តាជួយដុះក្អែល មន្រ្តីដែលជាមេភូមិ មិនបម្រើរាស្រ្ត នឹង មិនជួយដោះស្រាយ នូវផលពិបាក របស់ប្រជាពលរដ្ឋ ដើម្បីជាការកាត់ បន្ថយនូវ ទុក្ខលំបាក របស់លោកអភិបាលក្រុង នោះឡើយ បែរជាមានការ លាបពណ៌ អ្នកសារព័ត៌មាន ដែលតែងតែ ជួយផ្សព្វផ្សាយ អោយបានដឹងដល់ រាជរដ្ឋាភិបាល ដែលមានសម្តេច តេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន នេះឱ្យលោក បានដឹងនូវ ទុក្ខលំបាករបស់ ប្រជាពលរដ្ឋ។
ទោះជាយ៉ាងណា មជ្ឈដ្ឋាននានាបានលើកឡើងថា៖លោកសានស៊ានហូអភិបាលក្រុងប៉ោយប៉ែតគួរតែ  ណែនាំ មន្ត្រីក្រោមឱវាទ ជាពិសេសមេភូមិ មួយចំនួនតូចដែល អសមត្ថភាព  ក្នុងការបំរើសេវាជូនពលរដ្ឋដោយពូកែតែខាងដោះសារនិងលាបពណ៌អោយគេ ទើបធ្វើអោយ ប្រជាពលរដ្ឋ ក្តៅក្រហាយបណ្តាលអោយសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុងប៉ោយប៉ែតបាត់បង់ការគាំទ្រពីពលរដ្ឋ យ៉ាងច្រើនសន្ធឹកសន្ធាប់នាពេលកន្លងមកព្រោះតែមន្ត្រីទាំងនោះ តម្កើងឬកជាចៅហ្វាយរាស្ត្រ ដែលអនុវត្តន៍ផ្ទុយពី អនុសាសន៍ ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គៈមហាសេនាបតីតេជោហ៊ុនសែន ថាៈ មន្ត្រី ជាអ្នកបំរើរាស្ត្រមិនមែន ចៅហ្វាយរាស្ត្រនោះទេ  ៕
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
456 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
7605 នាក់
ខែនេះ :
27158 នាក់
3 ខែនេះ :
60991 នាក់
សរុប :
2511698 នាក់