ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
បែកធ្លាយរឿងអំពើពុករលួយ របស់ប្រធានមន្ទីការងារ ខេត្តឧត្តរមានជ័យ!
Wed,30 May 2018 (Time 07:37 AM)
ដោយ ៖ មេត្តា (ចំនួនអ្នកអាន: 1093នាក់)


 
ខេត្តឧត្ដរមានជ័យៈ ថ្មីៗនេះ លោក ស៊ុន ហ៊ាយ ប្រធានមន្ទី ការងារខេត្ត ឧត្ដរមានជ័យ ត្រូវបានសារ ទម្លាយ រឿង អាស្រូវនិងអំពើរពុករលួយធ្ងន់ធ្ងរ និងនិយមបក្សពួក ធ្វើអោយមន្រ្ដី ក្រោមឱវាទ នៅបំរើការងារនៅក្នុងមន្ទី មានការមិនសប្បាយចិត្ត និងខកចិត្តជាខ្លាំង។
សារទម្លាយរឿងអាស្រូវ របស់លោក ស៊ុន ហ៊ាយ ប្រធានមន្ទីការងារខេត្តឧត្តរមានជ័យ នោះបានសរសេថា ÷
លោកស៊ុន ហ៊ាយ បានកឹបកេងលើប្រាក់មុខងារផ្សេង នៅក្នុងការអនុវត្ដការងារនៅក្នុងមន្ទី ក្នុងមួយឆ្នាំជាង(100លានរៀល)(មួយរយលានរៀល) អស់រយៈពេលជាង10ឆ្នាំមកហើយ។ដោយមានការត្រូវរ៉ូវគ្នាជាមួយ និងលោក លាំ សីឡា ប្រធានការិយាល័យ ហរញវត្ថុ និងលោកហេង គឹមស៊ុន ប្រធានមជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រៅពីនោះមន្រ្ដីបំរើការងារនៅក្នុងមន្ទីទាំងអស់ ដែលមិនមែនជាបក្សពួក របស់លោក ស៊ុនហ៊ាយ ទទួលបានតែប្រាក់ខែនិងប្រាក់ប៉េសកម្មបន្ដិចបន្ដួចតែប៉ុណ្ណោះ។
នៅក្នុងខ្លឹមសារការបែកធ្លាយបានសរសេថា លោកស៊ុន ហ៊ាយ បានកិបកេងលើប្រាក់ ជាក់ស្ដែងនៅក្នុងឆ្នាំ 2016និងឆ្នាំ2017 មានដូចខាងក្រោម÷ប្រាក់សំរាប់ទិញសំភារៈ និងប្រេង ដែលការចំណាយទិញភាគច្រើន មានតែនៅក្នុងរបាយការណ៍ទូទាត់នៅក្នុងសាច់ប្រាក់ ចំពោះសំភារះនិងប្រេង ដូចជាមិនត្រូវទៅតាមការចំណាយ ដូចជាមន្ត្រីមួយចំនួនចុះទៅបំពេញការងារនៅតាមមូលដ្ឋាន លោកស៊ុន ហ៊ាយ ឆ្លើយថាអស់ រឺអោយចាំពេលក្រោយជាដើម។
និងប្រាក់ជួសជុលនិងថែទាំអាគារ និងជួសជុលអាគារ ឃើញថាលើកគំរោងរហូត ប៉ុន្ដែអ្វីដែលទទួលបាន មិនសំនិងការចំណាយទេ ផ្ទុយពីថវិការដែលត្រូវចំណាយយ៉ាងច្រើន។
ហើយអ្វីដែលសំខាន់នោះ គឺការចំណាយលើកម្មវិធីបណ្ដុះបណ្ដាល របស់មជ្ឍមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្ត ក្នុងមួយឆ្នាំបានចំណាយរាប់រយលានរៀល ដែលសិស្សចូលរួមពិតប្រាកដមានសឹងមិនដល់20%ផង ។ដោយការបញ្ឃាក់បើចង់ដឹងអោយយកបញ្ជីឈ្មោះសិស្សទាំងនោះមកស្រាវជ្រាវនិងដឹងការពិតហើយ។ដោយឈ្មោះសិស្សមួយចំនួនជាអ្នកចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរឺកូរ៉េ។ប៉ុន្ដែលោកស៊ុនហ៊ាយអាចកឹបកេងយកលុយរដ្ឋបាន នោះគឺត្រូវបង្កើតឈ្មោះសិស្សក្លែងក្លាយ ហើយថ្ងៃដែលបើកវគ្គនិងថ្ងៃបិទវគ្គនិងមសនមនុស្សចូលរួម តែក្រៅពីថ្ងៃនោះមានថ្ងៃខ្លះមាននាក់ចូលរួមជួនថ្ងៃខ្លះអត់មានគឺទទេស្អាត បើនិយាយអោយចំទៅគឺបើកវគ្គខ្យល់ច្រើនជាងវគ្គពិត។
ជុំវិញករណីខាងលើលោកស៊ុន ហ៊ាយ ប្រធានមន្ទីការងារខេត្តឧត្តរមានជ័យ បានអោយដឹង នៅល្ងាចថ្ងៃទី23ខែឧសភាឆ្នាំ2018នេះ ថាសុទ្ធសឹងជារឿងចោទប្រកាន់គ្មានការពិត ពីព្រោះអ្វីៗធ្វើទៅតាមផែនការនិងចាយទៅតាមផែនការមិនអាចកិបកេងបានទេ លោកបន្តរថា មកពុករលួយអីតែលោកបើពុករលួយគឺពុករលួយគ្រប់តែមន្ទីនិង ហេតុជុំវិញសារបែកធ្លាយថាលោកកិបកេងប្រាក់ជាងមួយរយលានរៀលនោះលោកសូមបដិសេធន៍ទាំងស្រុង។
ប៉ុន្តែតែមានការសុំអំពាវនាវដល់អង្គភាពប្រឆាំងនិងអំពើរពុករលួយ(ACU) ដាក់ការសើបអង្កេតមកលើករណីទាំងអស់ខាងលើផង៕ប៉ែន នួន
 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1223 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8372 នាក់
ខែនេះ :
27925 នាក់
3 ខែនេះ :
61758 នាក់
សរុប :
2512465 នាក់