ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
តើឯកឧត្តម សេនសុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វជាខ្នងបង្អែករបស់លោកសាយសឿនឬបានជាគាត់អាចដឹកជ្រូកយួនមានជម្ងឺឆ្លងខេត្តបានយ៉ាងរលូន!
Sat,05 May 2018 (Time 04:13 PM)
ដោយ ៖ tara (ចំនួនអ្នកអាន: 1345នាក់)


បន្ទាយមានជ័យ:  ប្រជាពលរដ្ឋរស់នៅ ជាយដែនកម្ពុជា-ថៃ សម្តែងការខកចិត្តចំពោះ នាយកដ្ឋានបសុពេទ្យ និង មន្ត្រីពាក់ព័ន្ធ រួមមាន កាំកុងត្រូល និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាដើមដែលបណ្តែតបណ្តោយឲ្យលោកសាយសឿនបន្តលួចនាំចូលសត្វជ្រូកយួនដែលគេសង្ស័យថាជាសត្វជ្រូកមានផ្ទុកជម្ងឺ អុតក្តាមនិងជម្ងឺប៉េស តាមច្រករបៀង ត្នោត ក្នុងខេត្ត ត្បូងឃ្មុំ ដោយគ្មានការត្រួតពិនិត្យសុខភាពសត្វ មកវាយលុកទីផ្សារក្នុងខេត្តបន្ទាយមានជ័យ។

ទោះបីជា ប្រជាពលរដ្ឋ បានសម្តែងក្តី ព្រួយបារម្ភ ខ្លាចឆ្លងជម្ងឺដោយសារតែឈ្មួញលួចនាំជ្រូកយួនមកលក់លើទីផ្សាររហូតដល់ជាយដែនថៃរហូតមានការចុះផ្សាយតាមរយះសារព័ត៌មានព្រោងព្រាតយ៉ាងណាក៏ដោយ ក៏ មន្ត្រីជំនាញ និងមន្ត្រី ពាក់ព័ន្ធដូចជា កាំកុងត្រូល និងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច មិនខ្ចីយកចិត្ត ទុកដាក់ត្រួតពិនិត្យនិងធ្វើការទប់ស្កាត់ឡើយដោយបណ្តោយឲ្យលោកសាយសឿនធ្វើ ព្យុះភ្លៀងតាមតែទំនើងចិត្តតែម្តង។

ជាក់ស្តែងកាលពី ព្រឹកថ្ងៃ ទី ៤ ខែមិថុនា ឆ្នាំ២០១៨នេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅ ទីក្រុងប៉ោយប៉ែត បានឲ្យដឹងថា: គេឃើញរថយន្ត យីឌុប មួយគ្រឿងពាក់ស្លាកលេខ 3A 6034  ដែលជា របស់លោក សាយសឿន បានដឹកសត្វ ជ្រូក យួន ចូលស្តង់ សត្វឃាត របស់ លោក ខូយប្រកា ដែល មានទីតាំងនៅ ក្បែរមាត់អូរព្រំដែន កម្ពុជា-ថៃ ស្ថិតក្នុងភូមិ គីឡូម៉ែត្រ លេខ៤  សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យដើម្បីកាប់សាច់ចែកចាយនៅតាមទីផ្សារដោយបន្លំថា ជាជ្រូកខ្មែរឬថៃដែលមានគុណភាពខ្ពស់។ តែតាមការពិត ប្រជាពលរដ្ឋនិងអាជីវករក្នុង ឃុំអូរបីជាន់ បាន ត្អូញ

ត្អែរ ថា ជ្រូកយួនដែល លោកសាយសឿននាំចូលពីយួនតាមច្រករបៀងខុសច្បាប់គ្មានការត្រួតពិនិត្យ ពីមន្ត្រី ជំនាញនោះ គឺជាសត្វច្រូកដែលគ្មានគុណភាពនិងសង្ស័យថាមានផ្ទុកជម្ងឺ អុតក្តាម និងជម្ងឺប៉េស្តទៀតផង ព្រោះពេលដាក់នៅក្នុងទ្រុងតែ៣ថ្ងៃស្រាប់តែឆ្លងជម្ងឺដល់ជ្រូកពួកគាត់ផ្សេងទៀត ហើយពេលកាប់សាច់លក់សាច់ជ្រូកយួននោះ រក្សាទុកមិនបានយូ ហើយមានចេញទឹកស្អិត អន្តាយៗដូចជាជាតិថ្នាំគីមី ថែមទៀត។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋរស់នៅ ជាយដែនកម្ពុជា-ថៃ សម្តែងការខកចិត្តចំពោះ នាយកដ្ឋានបសុពេទ្យ និង មន្ត្រីពាក់ព័ន្ធ រួមមាន កាំកុងត្រូល និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាដើមដែលបណ្តែតបណ្តោយឲ្យលោកសាយសឿនបន្តលួចនាំចូលសត្វជ្រូកយួនដែលគេសង្ស័យថាជាសត្វជ្រូកមានផ្ទុកជម្ងឺ អុតក្តាមនិងជម្ងឺប៉េស តាមច្រករបៀង ត្នោត ក្នុងខេត្ត ត្បូងឃ្មុំ ដោយគ្មានការត្រួតពិនិត្យសុខភាពសត្វ មកវាយលុកទីផ្សារតាមព្រំដែនថៃក្នុងខេត្តបន្ទាយមានជ័យនិងបណ្តា ខេត្តផ្សេងៗមួយចំនួនទៀតយ៉ាងអាណាធិបតេយ្យបំផុត ។

ក្នុងនោះដែរគេដាក់ការសង្ស័យថា:មូលហេតុដែលលោកសាយសឿន អាចលួចដឹកសត្វជ្រូកយួនចេញតាមច្រករបៀងត្នោតនៃខេត្តឃ្មុំនេះមកចែកចាយតាមបណ្តាខេត្ត តាំងពី  កំពង់ធំ  សៀមរាម បន្ទាយមានជ័យនិងតំបន់ជាយដែនថៃបាន ដោយរលូនបែបនេះគឺមិនមែនត្រឹមលោក ចាន់បញ្ញាវ័ន្ត ប្រធានការិយាល័យ បសុពេទ្យ ខេត្ត កំពង់ធំប៉ុណ្ណឹងទេ ប្រហែលជាអាចជាប់ពាក់ព័ន្ធជាមួយឯកឧត្តម សេនសុវណ្ណ ប្រតិភូ រាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វដែលធ្វើជាខ្នងបង្អែករឹងមាំរបស់លោកសាយសឿនទើបបានជាសមត្ថកិច្ចនិងមន្ត្រីជំនាញតាមបណ្តាខេត្តដែលលោកសាយសឿនដឹកជ្រូកឆ្លងកាត់នោះមិនហ៊ានក្អកជាមួយបែបនេះ៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1218 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8367 នាក់
ខែនេះ :
27920 នាក់
3 ខែនេះ :
61753 នាក់
សរុប :
2512460 នាក់