អ្នកស្លាប់បានកើនឡើងដល់១១នាក់ហើយនៅខណ:ពេលនេះអ្នករងគ្រោះកំពុងបញ្ជូនមកមន្ទីរពេទ្យ រហូតដល់៨០នាក់អាជ្ញាធរខេត្តក្រចេះបញ្ឈប់អោយប្រើទឹកព្រែកទេ
ខេត្តក្រចេះ ៖ អាជ្ញាធរខេត្តក្រចេះ បានហាមប្រជាពលដែលរស់នៅតាមដងព្រែទេអោយបញ្ឈប់ការប្រើប្រាស់ទឹកព្រែទេនេះព្រោះសង្ស័យថាមានសារធាតុគីមីបន្ទាប់ពីពុលអ្នកភូមិស្លាប់ជាង១០នាក់និងមនុស្សជិត១០០នាក់ទៀតកំពង់សង្គ្រោះបន្ទាន់។
របាយការណ៍ចុងក្រោយ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ ចំនួនប្រជាពលរដ្ឋដែលស្លាប់ដោយសារការពុលនៅ
ខេត្តក្រចេះ បានកើនដល់១១នាក់ហើយ ខណៈអ្នករងគ្រោះដែលមានអាការៈមិនស្រួលមានសរុបដល់ជាង៨០នាក់។នេះបើយោងរបាយការណ៍របស់មន្ត្រីសុខាភិបាលខេត្តក្រចេះ។
របាយការណ៍ខាងលើនេះ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី៣ រហូតដល់ម៉ោង១១ព្រឹក ថ្ងៃអាទិត្យ ទី៦ ខែឧសភា ឆ្នាំ២០១៨នេះ ករណីប្រជាពលរដ្ឋពុលទឹកនៅស្រុកចិត្របុរីខេត្តក្រចេះមានមនុស្សស្លាប់សរុប១១នាក់ក្នុងនោះស្រី៥នាក់ប្រុស៦នាក់និងអ្នកមានអាការៈមិនស្រួលកំពុងស្ថិងក្នុងការសង្គ្រោះនិងព្យាបាលសរុបចំនួន៨២នាក់ដែលបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត។
ក្រោយមានការភ្ញាក់ផ្អើលនេះ លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងមន្រ្តីសុខាភិបាលខេត្តក្រចេះ បានចុះទៅដល់ភូមិកើតហេតុភ្លាមៗស្ថិតនៅភូមិស្រែននឃុំកន្ទួតស្រុកចិត្របុរីនិងបន្តចុះសួរសុខទុក្ខអ្នករងគ្រោះ និងចុះទៅផ្ទះអ្នកស្លាប់ផងដែរ។
មន្រ្តីសុខាភិបាល មិនទាន់អាចបញ្ជាក់ថា ការពុលនេះ បណ្តាលមកពីបរិភោគអ្វីនោះទេតែមានការសង្ស័យថា ពួកគាត់បរិភោគទឹកដងពីអូរព្រែកទេដែលមានសារធាតុថ្នាំពុល។
សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះបាន និងកំពុងជួយសង្គ្រោះពីក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់ បញ្ជូនមកសង្គ្រោះនៅភ្នំពេញ ប៉ុន្តែបានស្លាប់ ខណៈដែលមន្ត្រីជំនាញ និងអាជ្ញាធរ កំពុងស្វែងរកពីមូលហេតុដែលនាំឲ្យមានការពុលនេះទោះជាយ៉ាងណាដើម្បីទប់ស្កាត់ការពុលនេះរដ្ឋបាលខេត្តក្រចេះបានជូនដំណឹងដល់ពលរដ្ឋដែលរស់នៅតាមដងព្រែកទេសូមអោយបញ្ឈប់ប្រើប្រាស់ទឹកព្រែកទេនេះបន្តទៀតព្រោះការសន្និដ្ឋានបឋមដែលមានសារធាតុគីមីពុល៕