ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០៥០
សារព័ត៌មាន ខ្មែរជាយដែន ( ជាសារព័ត៌មានឯករាជ្យ ទាន់ហេតុការណ៍ ចំពោះព្រឹត្តិការណ៍កើតឡើងនៅក្នុងប្រទេសកម្ពុជា )​ហ៊ាននិយាយការពិត ប្រសើរជាងនិយាយការពារ
ប្តូរមេគយចល័តក្រសួងថ្មីតែសកម្មភាពដាក់ខែតាមឃ្លាំងទំនិញនៅទូទាំងខេត្តបន្ទាយមានជ័យនិងដាក់ខែក្រៅផ្លូវការពីក្រុមរថយន្តដឹកទំនិញដែលជាអំពើរពុករលួយនៅដដែល!
Tue,08 May 2018 (Time 07:56 AM)
ដោយ ៖ tara (ចំនួនអ្នកអាន: 1421នាក់)


បន្ទាយមានជ័យ: សន្លឹកឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងខេត្ត បន្ទាយមានជ័យ ត្រូវបានរហែកដោយសារតែ មន្ត្រីគយពុករលួយកៀបសង្កត់ ប្រជាពលរដ្ឋជាពិសេសអ្នករត់ឡានដឹកទំនិញនិងអាជីវករម្ចាស់ឃ្លាំងស្ទើរលៀតអណ្តាតទំរាំផុតពីសម័យ លោកពុធសុខា  លុះ លោកសួនសោភាទើបមកផ្លាស់ប្តូរមកពី ផ្លូវជាតិលេខ៧ ស្មានតែគ្រាន់បើពុករលួយមិនចាញ់លោកពុធសុខាប៉ុន្មានឡើយ. ។

 កាលពី ព្រឹកថ្ងៃទី ៧ខែឧសភា ឆ្នាំ ២០១៨  នេះមានសេចក្តី រាយការណ៍ ពីក្រុមអាជីវករម្ចាស់ឃ្លាំងទំនិញនៅខេត្ត បន្ទាយមានជ័យ  កំពុង ស្រែក ដូចក្ងាន  ខណ:  ពេលដែល គយចល័ត របស់ក្រសួង  សង្កត់  ក  ដោយទារប្រាក់ដាក់ខែ ក្រៅផ្លូវការ ឃ្លាំងមួយក្នុង១ខែ  ១៥០០ដុល្លា ទៅ២៥០០ដុល្លា សរុបទូទាំងខេត្ត បន្ទាយមានជ័យមាន ចំនួន ២៨ឃ្លាំង។កាលពី សម័យលោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាប  ដែលអោយ លោកអាតអឿនជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំង  និងលោក  ប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យ។ដោយ តម្រូវអោយក្រុមអាជីវករនិងអ្នករត់ឡានដឹកទំនិញទាំងអស់មកបង់ប្រាក់ចាប់ពីថ្ងៃទី១រហូតដល់ថ្ងៃទី៥ បើលើសថ្ងៃកំណត់គឺគយចល័យមានលោកឈុនសុធាវណ្ណារីនិងលោកប្រាក់សំអាត បញ្ជារកូនចៅឲ្យបើករថយន្ត ប្រដេញចាប់តាមផ្លូវដោយមិនខ្លាចគ្រោះថ្នាក់ចរាចរណ៍ឡើយ។

ប្រភព ព័ត៌មាន បានបង្ហើបប្រាប់ថា: គ្រាន់តែដី៤៨គីឡូម៉ែត្រ សោះបែជាសមត្ថកិច្ចគយ ដាក់ដល់ទៅ៣កន្លែង បណ្តាក់គ្នាដូចខ្យងតែអ្វីដែលគួរឲ្យខ្លាចជាងគេនោះពួកសមត្ថកិច្ចចល័តរបស់ក្រសួងដែលមានទីតាំងនៅខាលលិចគល់ស្ពានទឹកថ្លា ស្ថិតនៅក្នុង ភូមិទឹកថ្លាសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។ នេះតែម្តង ដោយលោក ពុធសុខា  មេផ្លូវ៣ខេត្ត បាត់ដំបង  បន្ទាយមានជ័យ  សៀមរាបដែលអោយលោកអឿនអាតជាអនុប្រធានក្តាប់ខេត្តបន្ទាយមានជ័យទទួលបន្ទុកត្រួតពិនិត្យ ឃ្លាំងនិងលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យ។

ប្រភពបន្តថា៖ដោយភាពប៉ិនប្រសប់របស់លោក អាតអឿនក្នុងការរកប្រាក់ចិញ្ចឹមមេលោកបានប្រើស្នៀត ថ្មីដោយជំរឿនឃ្លាំងទំនិញនៅទីទូទាំងខេត្ត បន្ទាយមានជ័យឃើញថាមានចំនួន២៨ឃ្លាំងក្នុងនោះប៉ោយប៉ែតមានឃ្លាំងចំនួន១៣ចំណែកបន្ទាយមានជ័យមានចំនួន១៥ឃ្លាំងដោយលោកគំរាមថានិងធ្វើការ ឆែកឆេរបើមិនបង់ប្រាក់ក្រៅផ្លូវការប្រចាំខែទេនោះដោយដំបូងលោកអាតអឿនទារក្នុង១ខែឃ្លាំងមួយ២៥០០ដុល្លា តែឃ្លាំងខ្លះទារបានតែ១៥០០ដុល្លាប៉ុណ្ណោះ។  

ចំណែកលោកប្រាក់សំអាតទទួលបន្ទុកប្រមូលលុយកាក់ពុករលួយពីរថយន្តដឹកទំនិញឆ្លងកាត់ប៉ោយប៉ែតទៅមកបន្ទាយមានជ័យនេះក៏មិនធម្មតាដែរក្នុងការប្រើយុទ្ធសាស្ត្រកៀបសង្កត់ទើបប្រមូលលុយកាក់ពីការដាក់ខែតាមរថយន្តតូចធំកាន់តែច្រើន។ប្រភពមិនផ្លូវការបានអោយដឹងថាគ្រាន់តែរថយន្តប្រភេទកាមរីដឹកទំនិញចេញពីប៉ោយប៉ែតទៅកាន់ខេត្តបន្ទាយមានជ័យ បាត់ដំបងនិងសៀមរាបសរុបទៅមិនតិចជាង៤៧០គ្រឿងទេហើយរថយន្តមួយគ្រឿងត្រូវបង់លុយកាក់ក្រៅផ្លូវការក្នុង១ខែ៦០០០០០រៀល(ហុកសិបម៉ឺនរៀល) ក្នុងនោះដែរ រថយន្ត តួរីស១២កៅអី មានចំនួន៧០គ្រឿងដែលដឹកទំនិញហើយ រថយន្ត១គ្រឿងត្រូវបង់ក្នុងមួយខែ១០០០០០០រៀល(មួយលានរៀល)  ចំណែករថយន្ត ឃ្លុបដែលដឹកទំនិញមានចំនួន១៦២គ្រឿងដោយក្នុង១គ្រឿងត្រូវបង់១ខែចំនួន៣០០០០០០(បីលានរៀល)ចំណែករថយន្តក្រុងដែលដឹកទំនិញមាន៦ក្រុមហ៊ុនតែក្រុមដែលសកម្មក្នុងការដឹកទំនិញជាងគេគឺក្រុមហ៊ុនថោងស៊ីញនិងក្រុមហ៊ុនវរះប៊ុនថាំដោយគយគេគិតជាជើងក្រុមហ៊ុនអីក៏ដោយអោយតែដឹកទំនិញគឺរថយន្តមួយគ្រឿងត្រូវបង់ក្នុងមួយជើង១០០០០០០រៀល(មួយលានរៀល)តែម្តង។

ទោះជាយ៉ាង ណា  ដោយសារការបន់ស្រន់របស់ប្រជាពលរដ្ឋជាពិសេសក្រុមអាជីវករម្ចាស់ឃ្លាំងនិងក្រុមអ្នកដឹកទំនិញទីបំផុតទេវតាជួយកាលពីដើមខែនេះលោកពុតសុខាក៏ត្រូវបានមេកើយដកចេញហើយដាក់ជំនួសវិញនូវលោក សួនសោភា ដែលផ្លាសមកពីផ្លូវជាតិ៧មកជំនួសតំណែងលោកពុធសុខាវិញ ។តែអ្វីដែលគួរអោយកត់សំគាល់នោះគឺផ្លាស់ប្តូរតែមនុស្សទេ គឺសកម្មភាពពុករលួយកៀបសង្កត់ប្រជាពលរដ្ឋ នៅតែមានដដែល ដោយសារមានជំនាញ ការចំនួន៣នាក់ ទី១ លោក ឈុនសុធាវណ្ណារី (ដែលគេស្គាល់ថាជស្គាល់ថា ជាខ្លាចាស់ប្រចាំតំបន់នេះ)  ទី២ គឺលោកប្រាក់សំអាត ដែលជាអ្នកប្រមូលលុយ តាមរយន្តដឹកទំនិញគ្រប់ប្រភេទ។  ចំណែកលោក អាតអឿន គឺជាអ្នកគ្រប់គ្រងប្រមូលលុយកាក់ក្រៅផ្លូវការពីតាមឃ្លាំងទំនិញនៅទូទាំងខេត្តបន្ទាយមានជ័យ។ដូច្នេះលោក សួន សោភាដែលជាមេថ្មីនេះមិនពិបាកក្នុងការប្រម៉ាញ់ទេកូនចៅប្រមូលជូនស្រាប់។

មជ្ឈដ្ឋាននានា លើកឡើងថា ជុំវិញ បើសិនជាមានការកៀបសង្កត់ប្រជាពលរដ្ឋ អាជីវករម្ចាស់ឃ្លាំងទំនិញ អ្នកដឹកទំនិញ គ្រប់ប្រភេទ ពីសំណាក់ក្រុមគយបែបនេះច្បាស់ជា សន្លឹកឆ្នោត របស់គណបក្សប្រជាជន កម្ពុជាខេត្តបន្ទាយមានជ័យនិងត្រូវរហែកឬបាត់បង់ប្រជាប្រិយ៍ភាពដោយសារតែមន្ត្រីពុករលួយមួយក្តាប់តូចនេះមិនខានទេសង្ឃឹមថាអង្គភាពប្រឆាំង អំពើរពុករលួយនិងបើកការស៊ើបអង្កេតជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យផងទាន!៕

 

 

ព័ត៌មានគួរចាប់អារម្មណ៍

ពលរដ្ឋ​​៣​ភូមិ​​ នៅ​ស្រុក​សណ្ដាន់​ ​​រង​គ្រោះ​​ដោយ​សារ​​​ក្រុមហ៊ុន​ ស៊ី​អ ស៊ី​ខេ ឈូក​ឆាយ​រំលោភ​យក​ដី​​ពួក​គាត់ ​សុំ​ឲ្យ​​សម្ដេច​តេ​ជោ​​ជួយ​អន្តរាគមន៍ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

ឆ្នោត​ សៀម​និង​យួន ​ត្រូវ​គេ​បើក​​លេង​​ម៉ាសេរី​ ​នៅ​ទី​ក្រុង​ទេសចរណ៍​​​សៀមរាប ​​ (ខ្មែរជាយដែន)

ព័ត៌មានគួរចាប់អារម្មណ៍

រថយន្ត​ធុន​ធំ​ ​ដឹក​ប្រេង​គេចពន្ធ ​ពី​ថៃ​ ចូល​កម្ពុជា​​ តាម​ច្រក​ជប់​គគីរ ​​ម៉ាសេរី​​​ (ខ្មែរជាយដែន)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1468 នាក់
ម្សិលមិញ :
4040 នាក់
សប្តាហ៍នេះ :
8617 នាក់
ខែនេះ :
28170 នាក់
3 ខែនេះ :
62003 នាក់
សរុប :
2512710 នាក់